អំពើហិង្សាបន្តកើតមាននៅតំបន់ហ្គាហ្សា

ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលអ៊ីសស្រាអែលផ្ទុះឡើងជាថ្មីទៀតនៅថ្ងៃនេះ បន្ទាប់ពីការកើតមានអំពើហិង្សាកាលពីម្សិលមិញ បណ្តាលឲ្យស្លាប់មនុស្សចំនួន​៥៥នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។​

លោក ហ៊ុន សែន សរសើរ​នគរបាល​ជាតិ​ថា ថែ​រក្សា​​សន្តិភាព​ ក្រោយ​បង្ក្រាប​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកោតសរសើរដល់មន្រ្តីនគរបាលជាតិថា បានបង្កើតស្នា​ដៃ​យ៉ាង​ធំធេងក្នុង​ការបង្រ្កាបទៅ​លើ​អ្វី​ដែល​លោក​ហៅ​ថា ការឃុប​ឃិត​ជាមួយ​បរទេស ប៉ុន​ប៉ង​ផ្ដួល​​រដ្ឋាភិបាល​ស្រប​ច្បាប់ ដែល​ទំនង​ជា​សំដៅ​ដល់​ការ​បង្ក្រាប​ទៅ​លើ​អតីត​បក្ស​ប្រឆាំង។

រដ្ឋាភិបាលថានឹងរកលទ្ធភាពឲ្យកម្មករទិញថយន្តដំឡើងក្នុងស្រុករត់ឈ្នួលបាន

រដ្ឋាភិបាលអះអាងថា ខ្លួនកំពុងជំរុញទៅស្ថាប័នពាក់ព័ន្ធ រកលទ្ធភាពឲ្យកម្មករអាចទិញរថយន្ត​ដំឡើ​ងក្នុ​ងស្រុក យកទៅ​រត់ឈ្នួ​ល​​​​ ដឹកកម្មករបាន។

សកម្មភាពសហគមន៍​ចុះ​​បង្ក្រាប​បទល្មើសព្រៃឈើ (រូបផ្ដល់​ឲ្យ​ដោយសហគមន៍​)

រដ្ឋាភិបាលគ្រោងបិទដេប៉ូឈើណាដែលរកស៊ីខុសច្បាប់ ដើម្បីការពារបរិស្ថាន

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ ឲ្យដឹងថាក្រសួងនឹងមានវិធានការបិទដេប៉ូឈើទាំងឡាយណាដែលមិនមានច្បាប់និងបានទិញឈើខុសច្បាប់ ដើម្បីជាការទប់ស្កាត់ការកាប់ឈើខុសច្បាប់។

ចិន​ឲ្យ​កម្ពុជា​នាំចូលអង្ករ​២០ម៉ឺនតោនក្នុង​មួយឆ្នាំដោយគ្មានពន្ធ

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​សរសេរ​ក្នុង​ទំព័រហ្វេសប៊ុករបស់​លោក​នៅ​ថ្ងៃ​សុក្រ ទី៩​ ខែកញ្ញានេះ​ថា​​ នាយក​រដ្ឋ​មន្រ្តី​ចិន​បាន​ប្រកាស​ផ្តល់ឲ្យ​កម្ពុជា​នាំ​អង្ករ​ទៅ​កាន់​ប្រទេស​ចិន​ចំនួន២០ម៉ឹន​តោន​ ក្នុង​មួយឆ្នាំដោយ​មិន​បង់​ពន្ធ។

រដ្ឋាភិបាល​ការពារ​ការ​ចល័ត​ទ័ព​ថាជា​ការ​ហ្វឹក​ហ្វឺន​សមត្ថភាព​

ក្រសួង​ការពារជាតិបានបកស្រាយ​ជុំ​វិញ​ការ​ចល័ត​កម្លាំង​យោ​ធា​នៅក្បែរស្នាក់​ការ​គណបក្សប្រឆាំង នៅសប្តាហ៍នេះ​ថាជា​ការហ្វឹក​ហ្វឺន​សាកល្បង​ សមត្ថភាព​របស់​កងទ័ព។

តុលាការ​អាមេរិកបន្តរឿង​ក្តី​លោក មាជ សុវណ្ណារ៉ា ដែលប្តឹងលោក ហ៊ុន សែន និង​កូនប្រុស

តុលាការសហរដ្ឋអាមេរិក បានសម្រេចថានឹងបន្តយកសំណុំរឿងលោក មាជ សុវណ្ណារ៉ា ដែលប្តឹងលោកនាយករដ្ឋមន្ត្រីកម្ពុជា និងកូនប្រុស លោក ហ៊ុន ម៉ាណែត មកចាត់ការតាមនីតិវិធីច្បាប់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងសំណុំរឿង “ធ្វើភេរវកម្ម” និង “ធ្វើទារុណកម្មតាមរយៈការឃុំខ្លួនស្រេចតែអំពើចិត្ត ក្រៅច្បាប់និងរយៈពេលយូរ”។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ប្រភពពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

លោក ហ៊ុន សែន ព្រមានអ្នកការទូតកុំឲ្យលើកពីករណីឃុំមន្រ្តីបក្សប្រឆាំង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមាននៅចំពោះមុខអ្នកការទូតកុំឲ្យលើកករណីឃុំខ្លួនមន្រ្តីគណបក្សប្រឆាំង ឲ្យលោកដោះលែង ខណៈលោកនៅតែមានការខឹងសម្បានឹងការចោទថា ភរិយានិងកូនរបស់លោកជាប់ឈាមជ័រវៀតណាម។

លោក ហ៊ុន សែន ថា​ពលរដ្ឋ​មិន​សប្បាយ​ចិត្ត​នឹង​មន្រ្តីថ្នាក់ក្រោម មិនមែន​រូប​លោកនោះទេ

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​អង្គារនេះ ​បាន​ថ្លែង​ថា​ប្រជា​ពលរដ្ឋ​បាន​ទទួល​ផល​ប្រយោជន៍​ពី​គណបក្ស​ប្រជាជនកម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​រូប​លោក តែ​លោក​ថា​ពលរដ្ឋ​មិនពេញចិត្ត​នឹង​មន្រ្តីថ្នាក់ក្រោម​មួយចំនួន។​ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោក ហ៊ុន សែន បាន​ថ្លែង​ថាលោក​បាន​បញ្ជា​ឲ្យមន្រ្តីថ្នាក់ក្រោម​​បំពេញ​សេវាតម្រូវការឲ្យ​បាន​ឆាប់រហ័ស។ លោក​បានបន្ទោស​មន្រ្តីថ្នាក់​ក្រោ​ម​ថា​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋថ្នាំថ្នាក់។ លោក​បញ្ជាក់​ថា​ប្រជា​ពលរដ្ឋ​ទទួល​បានផលប្រយោជន៍ពីសុខសន្តិ​ភាព ពីហេដ្ឋារចនាសម្ព័ន្ធ​និង​មុខ​របរ​ដែល​រដ្ឋបង្កើតបាន ប៉ុន្តែ​លោកថា​ពលរដ្ឋ​មិនសប្បាយនឹង​មន្រ្តីមួយ​ចំនួន។​

លោក ហ៊ុន សែន ថា​អំណាច​មិនប្រមូលផ្តុំលើ​រូប​លោក​តែ​ម្នាក់​ឯង​នោះទេ

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បាន​ថ្លែង​ថា​លោក​មិន​បាន​ក្តោ​បអំណាយ​ក្នុង​ដៃ​តែម្នាក់​ឯង​ហើយ​ថា​លោកក៏​​​មិនដែល​បាន​បំពាន​ការងាររបស់​​រដ្ឋមន្រ្តី​នៅក្រោម​ឱវាទនោះទេ។​ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោក ហ៊ុន សែន បាន​ថ្លែង​ថា​​មាន​ការរិះគន់​ថា​ការរុះរើគណៈរដ្ឋមន្រ្តីគឺដដែល​ដោយ​អំណាច​មកប្រមូលផ្តុំលើតែ​រូបលោក​តែ​ម្នាក់ឯង។ លោក​បាន​ច្រាន​ចោល​ការលើក​ឡើងការរិះគន់នេះ​ ដោយ​​លោក​ថា​លោក​មិន​ដែល​បំពាន​ការងារ​រដ្ឋមន្រ្តីនោះ​​​ទេ ប៉ុន្តែ​លោកថា​លោក​សូម​ឲ្យ​តែ​រដ្ឋមន្រ្តី​ធ្វើ​ទៅ​តាម​ច្បាប់ដែល​​បាន​កំណត់​។ លោក​មានប្រសាសន៍ថា៖ “ខ្ញុំមិនដែល​ទៅបំពាន​ជាមួយ​កិច្ចការ​រដ្ឋមន្រ្តីណាទេ”។ លោក​បន្តថា​រដ្ឋមន្រ្តីខ្លះ​បាន​បំពាន​សិទ្ធិ​រូប​លោក​ ក្នុង​ការ​ស្នើ​តែ​ងតាំងប្រធាន​នាយកដ្ឋាននានា​ ដោយ​​លោកថា​លោក​មិន​ដែល​បាន​បដិសេធ​នោះទេ​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ