មនុស្ស​ម្នា​មក​គោរព​វិញ្ញាណក្ខន្ធ​អ្នកស្លាប់ក្នុងឧបទ្ទវហេតុរត់ជាន់គ្នា​ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​ពិធីបុណ្យ Halloween ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងឱ្យនគរបាលពន្យល់ពីការឆ្លើយតបចំពោះព្រឹត្តិការណ៍រត់ជាន់គ្នាក្នុងពិធីបុណ្យ Halloween

នាយករដ្ឋមន្ត្រីកូរ៉េ​ខាង​ត្បូង លោក ហាន់ ដាក់ស៊ូ (Han Duck-soo) បាននិយាយនៅថ្ងៃពុធនេះថា នគរបាល​ត្រូវ​តែ​ពន្យល់​ពីរបៀបដែលពួកគេឆ្លើយតប បន្ទាប់ពីបានទទួលការហៅទូរសព្ទបន្ទាន់​ជា​ច្រើន​ម៉ោង មុន​ពេល​ព្រឹត្តិការណ៍រត់ជាន់គ្នាក្នុងពិធីបុណ្យ Halloween ដែល​បណ្តាល​ឱ្យ​មាន​មនុស្សស្លាប់​ជាង១៥០នាក់នៅក្នុងទីក្រុងសេអ៊ូល។

មនុស្ស​១១នាក់​បាន​ស្លាប់​នៅក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នៅ​ឯ​ទីកន្លែង​ប្រគុំ​តន្រ្តី​មួយ​ក្នុង​ប្រទេស​កុងហ្គោ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ របស់​សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានឱ្យ​ដឹង​ថា មនុស្សចំនួន១១នាក់ បានស្លាប់ នៅក្នុងព្រឹត្តិការណ៍រត់ជាន់គ្នា​នៅឯកន្លែងប្រគុំតន្ត្រីមួយ ដែលមានមនុស្សច្រើន និង​ដែល​មាន​វត្តមានរ​បស់​សិល្បករជនជាតិអាហ្វ្រិកដ៏ល្បីម្នាក់​ គឺ​ ហ្វាលី ពូប៉ា (Fally Ipupa) នៅកីឡដ្ឋាន ដ៏ធំបំផុតក្នុងរដ្ឋធានីនៃប្រទេសកុងហ្គោ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ