នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងឱ្យនគរបាលពន្យល់ពីការឆ្លើយតបចំពោះព្រឹត្តិការណ៍រត់ជាន់គ្នាក្នុងពិធីបុណ្យ Halloween

មនុស្ស​ម្នា​មក​គោរព​វិញ្ញាណក្ខន្ធ​អ្នកស្លាប់ក្នុងឧបទ្ទវហេតុរត់ជាន់គ្នា​ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​ពិធីបុណ្យ Halloween ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២។ (REUTERS/Heo Ran)

នាយករដ្ឋមន្ត្រីកូរ៉េ​ខាង​ត្បូង លោក ហាន់ ដាក់ស៊ូ (Han Duck-soo) បាននិយាយនៅថ្ងៃពុធនេះថា នគរបាល​ត្រូវ​តែ​ពន្យល់​ពីរបៀបដែលពួកគេឆ្លើយតប បន្ទាប់ពីបានទទួលការហៅទូរសព្ទបន្ទាន់​ជា​ច្រើន​ម៉ោង មុន​ពេល​ព្រឹត្តិការណ៍រត់ជាន់គ្នាក្នុងពិធីបុណ្យ Halloween ដែល​បណ្តាល​ឱ្យ​មាន​មនុស្សស្លាប់​ជាង១៥០នាក់នៅក្នុងទីក្រុងសេអ៊ូល។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ។

ព្រឹត្តិការណ៍រត់ជាន់គ្នាកាលពី​យប់​ថ្ងៃ​សៅរ៍ [ទី២៩ ខែតុលា ឆ្នាំ២០២២] ​បាន​សម្លាប់​មនុស្សចំនួន១៥៦​នាក់ និង​របួស១៥១នាក់ ហើយ២៩នាក់ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។ យ៉ាងហោចណាស់មានជនបរទេសចំនួន២៦​នាក់​ មកពី១៤​ប្រទេស ដែល​បានស្លាប់ក្នុងព្រឹត្តិការណ៍នេះដែរ។

យុវជន​រាប់​ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅតាមផ្លូវតូចចង្អៀតក្នុងតំបន់​អ៊ីថេវ៉ុន (Itaewon) ទីក្រុងសេអ៊ូល ដ៏ពេញនិយមសម្រាប់ពិធីបុណ្យ Halloween លើកដំបូងក្នុងរយៈពេល៣ឆ្នាំ ដែលរដ្ឋាភិបាលទើបតែដកចេញនូវវិធានការបង្ការជំងឺកូវីដ-១៩។

លោក Han Duck-soo បានថ្លែងសុន្ទរកថាតាមទូរទស្សន៍នៅក្នុងកិច្ចប្រជុំក្រុមការងារស្តីពីគ្រោះមហន្តរាយថា៖ «នគរបាលត្រូវធ្វើការត្រួតពិនិត្យឱ្យបានហ្មត់ចត់ និងពន្យល់ឱ្យបានច្បាស់លាស់ និងប្រកបដោយតម្លាភាពដល់សាធារណជន»។

យោងតាមរបាយការណ៍​បានឱ្យដឹងថា នគរបាលបានទទួលការហៅទូរសព្ទបន្ទាន់ចំនួន១០ផ្សេង​ទៀត មុនពេលមានព្រឹត្តិការណ៍កើតឡើង។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ