លោក ហ៊ុន សែន ឲ្យប្រើរថយន្តដឹកពលរដ្ឋតាមផ្លូវជាតិ​ចំនួន​៥ខ្សែឥតគិតថ្លៃ

លោក​​នាយករដ្ឋមន្ត្រី ថ្លែងថា អាជ្ញាធរ នឹងដាក់ឲ្យរថយន្តក្រុងសាធារណៈដឹកប្រជាពលរដ្ឋមុននិងក្រោយ​ចូលឆ្នាំដោយឥតគិតថ្លៃនៅតាមផ្លូវជាតិមួយចំនួន ដោយថា ដើម្បីជួយ​សម្រួលដល់ជីវភាព​អ្នកធ្វើដំណើរ​ទៅ​លេង​ស្រុក​កំណើត។

បទ​សម្ភាសន៍៖ រថយន្តមិន​បាន​បង់​​ពន្ធនាំចូលនៅឆ្នាំនេះ ​មាន​ប្រហែល​១​ភាគ​រយ

​យានយន្តនៅក្នុងប្រទេសកម្ពុជា​ដែលបានចុះបញ្ជីចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០១៦នេះ មានប្រមាណ​ជា៨០ម៉ឺនគ្រឿង ក្នុងនោះមានយាន​យន្ត​ដែល​កំ​ពុង​ចរាចរណ៍នៅ​លើផ្លូវសាធារណៈ​មានប្រមាណ​ជា៤០​ម៉ឺនគ្រឿង តែប៉ុណ្ណោះ​។

អភិបាល​ក្រុង​ភ្នំពេញ​រំលឹក​ម្ចាស់​អាជីវកម្ម​លាយ​បេតុង​ឲ្យ​គោរព​សេចក្ដី​ណែនាំ

អភិបាល​រាជ​ធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​ក្រើន​រំលឹក​ដល់​ម្ចាស់​អាជីវកម្ម​ផ្គត់​ផ្គង់​បេតុង​លាយ​ទាំង​អស់ ឲ្យ​គោរព​តាម​សេចក្ដី​ណែនាំ​របស់​អាជ្ញាធរ ចំពោះ​ការ​​ដឹក​ជញ្ជូន និង​បញ្ឈរ​រថយន្ត​លាយ​បេតុង​នៅ​ក្នុង​ទីក្រុង​មួយ​នេះ។

អាជ្ញាធរ​រាជធានី​ត្រួត​ពិនិត្យ​បច្ចេកទេស​រថយន្ត​ធុនធំ ឃាត់​រថយន្ត​១៨​គ្រឿង

សាលា​រាជ​ធានី​ភ្នំពេញ កាល​ពី​យប់​មិញ​នេះ បាន​ឃាត់​រថយន្ត​​ធុន​ធំ​ចំនួន ១៨​គ្រឿង ដែល​សាលា​រាជ​ធានី​ភ្នំពេញ អះ​អាង​ថា រថយន្ត​ទាំង​នោះ ត្រូវ​បាន​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស និង​គ្មាន​លិខិត​អនុញ្ញាត​ចូល​រាជ​ធានី​ភ្នំពេញ។

អតីតអ្នកបើករថយន្តកាពីតូល១នាក់ទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួននៅបាត់ដំបង

អតីតអ្នកបើករថយន្តឲ្យក្រុមហ៊ុនកាពីតូលឲ្យដឹងថា អតីតអ្នកបើកបររថយន្តម្នាក់ទៀតត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងឃាត់ខ្លួន ខណៈពេលធ្វើការចែកចាយខិតប័ណ្ណអំពាវនាវឲ្យសាធារណៈជនផ្អាកប្រើប្រាស់សេវាកម្មក្រុមហ៊ុនកាពីតូល។ លោក វ៉ាន់ ណារ៉ង អតីតអ្នកបើករថយន្តម្នាក់ឲ្យក្រុមហ៊ុនកាពីតូលបានឲ្យវីអូឌីដឹងថា អតីតអ្នកបើករថយន្តឈ្មោះ លី ហុង ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងឃាត់ខ្លួននៅម៉ោងជាង៩ ព្រឹកថ្ងៃសុក្រនេះ ខណៈពេលលោកធ្វើការចែកខិតបណ្ណ័សុំឲ្យសាធារណៈជនផ្អាកជិះរថយន្តក្រុមហ៊ុនកាពីតូល និងកង់បីរបស់សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍។ លោកថា លោក លី ហុង ត្រូវបានបញ្ជូនទៅសាលាក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ។

​នាយករដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ចាត់វិធានការ​ក្រុមហ៊ុន​ដឹក​លើស​ចំណុះ​និង​រថយន្ត​បង្ក​គ្រោះថ្នាក់​

​ប្រមុខ​រាជរដ្ឋាភិបាល បញ្ជា​ឲ្យ​ក្រសួងពាក់ព័ន្ធ ចាត់វិធានការក្រុមហ៊ុន​ដឹកទំនិញ​លើស​ចំណុះ​បង្ក​ឲ្យ​ខូច​ទ្រព្យសម្បតិ​សាធារណៈ និង​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស ខណៈ​មន្ត្រី​ក្រោម​ឱវាទរបស់លោក​មិន​ទាន់​បង្ហាញ​ពី​លទ្ធ​ផល​នៃ​ចំណាត់កា​រលើ​អ្នក​បង្កហេតុ​។​
​លោកនាយក​រដ្ឋមន្ត្រី បាន​រំឭកនៅលើ​ហ្វេ​សប៊ុករបស់លោកនា​ថ្ងៃ​សៅរិ៍​នេះថា កាលពី​ពេល​ថ្មីៗ​នេះ រថយន្ត​តូច​ធំ រួម​ទាំង​រថយន្ត​សណ្តោង​ខ្នាត​ដឹក​ទំនិញ​យក្ស​លើស​កំណត់ លោក​ថា​ជាក់ស្តែង រថយន្ត​សណ្តោង​ដឹក​ទំនិញ​ឆ្លងស្ពាន​អ្នក​លឿង បាន​បណ្តាលអោយ​ខូច​ស្ពាន និង​ករណី​មួយទៀត រថយន្ត​ដឹក​ដី​ខ្នាត​ធំ បើក​បុក​ម៉ូតូ​យុវ​សិស្ស​បណ្តាលអោយ​គ្រោះថ្នាក់​ដល់​ជីវិត។​

រថយន្តបើកបរលើសកំណត់​លើ​ស្ពានអ្នកលឿង(រូបថតពីហ្វេសប៊ុក)

លោក ហ៊ុន សែន បញ្ជា​ឲ្យ​ចាត់ការរថយន្ត​​បើក​បរ​លើសកំណត់​ប៉ះពាល់ស្ពាន​អ្នកលឿង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាឲ្យចាត់វិធានការលើរថយន្តដែលដឹកលើសកំណត់​បើកបរលើស្ពានអ្នកលឿងនិងថាអាចឈានទៅដល់បិទក្រុមហ៊ុននោះ។ក្នុងពេលចូលរួមជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់​ក្រសួងមហាផ្ទៃ លោក ហ៊ុន សែ​ន បានសរសេរលើហ្វេសប៊ុករបស់លោកថា៖ “ចំពោះឡានដែលដឹកទំនិញលើសកំណត់លើស្ពានអ្នកលឿ​ងគឺត្រូវចា​ត់វិធានការមិនឲ្យរួចខ្លួន ឬអាចបិទក្រុមហ៊ុនដឹកជញ្ជូនណាដែលមិនគោរពច្បាប់”។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ