សំណង់អគារនៅជាប់​របង​ស្តាត​អូឡាំពិក (ដោយ សាយ ទ្បាលីស)

សំណង់អគារនៅជាប់​របង​ស្តាត​អូឡាំពិក ត្រូវបានគេរាយការណ៍ថាបាន​បាក់មួយផ្នែក​កាលពី​យប់​មិញនេះ

ប្រភ​ពដែល​សុំ​មិនឲ្យ​បញ្ចេញ​ឈ្មោះ​បានទូរសព្ទប្រាប់​វី​អូ​ឌីឲ្យ​ដឹង​ថានៅម៉ោង​ប្រមាណ៣ព្រឹកនេះ សំណង់​​​អាគារ​ដែល​ទើប​នឹង​សង់​ថ្មីរបស់​ក្រុម​ហ៊ុន OCIC នៅ​ក្នុង​បរិវេណ​ការដ្ឋាន​សំណង់​​អូ​ឡាំពិកក្នុង​សង្កាត់វាលវង់ ខណ្ឌ​៧មករាបាន​បាក់ ​ដែល​លោក​ថា​បណ្តាល​មក​ពី​ជើង​ទម្រ​នៃសំណង់​ដែល​ចាក់​ថ្មីមិន​រឹង​មាំ។

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ គណបក្សប្រជាជនប្រើកងទ័ពដើម្បីរក្សាអំណាច

មន្រ្តីការទូតនិងអ្នកឃ្លាំមើលការបោះឆ្នោត សំដែងក្តីបារម្ភថាការដែលរដ្ឋាភិបាលប្រើ​កងទ័ព​ទៅការពារសន្តិសុខនៅពេលបោះឆ្នោត​ខាងមុខនោះ គឺជារូបភាពមួយ​ធ្វើ​ឲ្យភ័យខ្លាច​ដល់អ្នក​បោះឆ្នោត ហើយជះឥទ្ធិពលមិន​ល្អដល់​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅកម្ពុជា។

(រូបភាពពីហ្វេសប៊ុក)

កម្មករជាង៣០នាក់រងរបួសដោយគ្រោះថ្នាក់ក្រឡាប់ឡាន

កម្មករ​៣៣​នាក់​រង​របួស​ដោយ​ឧបទ្ទវ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​​ក្រឡាប់ឡាននៅ​ស្រុក​ឧត្តុង​ ខេត្ត​កំពង់​ស្ពី នៅ​ម៉ោង​ប្រហែល​៦​និង​១៥នាទី​ព្រឹក​ ​ថ្ងៃ​ទី​៣​ ខែ​សីហា​​នេះ​។

រន្ទះ​បាញ់​សម្លាប់​គោ​១៤​ក្បាល​នៅ​ខេត្ត​ក្រចេះ​កាល​ពី​យប់​មិញ

ក្រសួង​ធនធាន​ទឹកនិង​ឧតុនិយមនៅ​ថ្ងៃ​ពុធ​នេះបានឲ្យ​ដឹង​ថា គោ​ចំនួន១៤​ក្បាលត្រូវ​រន្ទះ​បាញ់​ងាប់​នៅ​ក្នុង​ក្រោល នៅ​ភូមិ​អូរតាណឹង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ កាល​ពី​យប់​ថ្ងៃ​ម្សិល​មិញ។

គណបក្ស​សម្ព័ន្ធដើម្បីប្រជាធិបតេយ្យថាមិនមានគម្រោងប្តឹងអ្នកគំរាមសម្លាប់មេបក្ស​

គណបក្សសម្ព័ន្ធដើម្បី​​​ប្រជា​ធិបតេយ្យថាមិនមានគម្រោង​ប្តឹង​​កូនសិស្សលោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ដែល​​​គំរាម​សម្លាប់មេដឹកនាំបក្សនោះទេ​ ដោយអះអាងថាបក្សនេះមិនជឿថាបុគ្គលនោះហ៊ានប្រព្រឹត្តអំពើបែបនេះនោះទេ។

មនុស្ស​៩០​នាក់​ស្លាប់និង​២៥៧​នាក់​រង​របួសក្នុង​គ្រោះ​ថ្នាក់​ធម្មជាតិ​រយៈ​ពេល៧​ខែ​ឆ្នាំ​នេះ

​មនុស្ស​ចំនួន៩០​នាក់បាន​ស្លាប់និង​​២៥៧​នាក់​ទៀត បាន​រង​របួសនៅ​ក្នុង​គ្រោះ​ថ្នាក់​ធម្មជាតិ​នានា រយៈ​ពេល៧​ខែ​ឆ្នាំ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហ​ទំព័រ​អគ្គ​ស្នងការ​នគរបាល​ជាតិ។

ចំនួនស៊ីមកាតទូរសព្ទលើសចំនួនអ្នកប្រើប្រាស់

ចំនួនអ្នកប្រើប្រាស់ទូរសព្ទចល័តមានចំនួន១៩លានស៊ីមកាតដែល​ច្រើន​លើសពីចំនួនប្រជាជនកម្ពុជាបច្ចុប្បន្ន​។ក្នុងទិន្នន័យមូលដ្ឋានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បញ្ចាក់ថាសំរាប់ឆមាសទី១ឆ្នាំ២០១៦ អ្នកប្រើប្រាស់ស៊ីមកាតមានប្រមាណ១៩លានស៊ីមកាត បើធៀបទៅនឹងចំនួនប្រជាជនគឺចំនួន១៣៣%។

(រូបភាពពីស្ថានទូតបារាំង)

លោកស្រី ពុង ឈីវកេក ទទួលបានគ្រឿង​ឥស្សរយសពីស្ថានទូតបារាំង

លោកស្រី ពុង ឈី​វ​កេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) បានទទួលគ្រឿង​ឥស្សរយសពីស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជាកាលពីម្សិលមិញនេះ។

គ្រាប់មិនទាន់ផ្ទុះ​​ជាង​២០០​គ្រាប់សល់ពីសង្រ្គាម (រូបភាពពីគេហ​ទំព័រ​របស់​អគ្គស្នង​ការនគរ​បាល​ជាតិ)

សមត្ថកិច្ច​ខេត្ត​ព្រះ​វិហារ​រក​ឃើញគ្រាប់មិនទាន់ផ្ទុះ​​ជាង​២០០​គ្រាប់សល់ពីសង្រ្គាម

សមត្ថកិច្ច​ខេត្ត​ព្រះ​វិហា​រ​បាន​រក​ឃើញ​អាវុធ​យុទ្ធ​ភ័ណ្ឌមិន​ទាន់​ផ្ទុះសល់​ពី​សង្គ្រាម​ជាង​២០០គ្រាប់នៅ​នៅ​ក្បែរ​ប្រាសាទបុរាណមួយ។

ធី សុវណ្ណថា ​និង ស្រី ចំរើន កាលពីពេលកន្លង (រូបភាពពីហ្វេសប៊ុកធី សុវណ្ណថា)

សហជីពមួយជំរុញទៅរដ្ឋាភិបាល​ចាត់ការលើ ធី សុវណ្ណថា ​និង ស្រី ចំរើន ដោយថារំលោភច្បាប់សហជីព

សហជីពល្បីឈ្មោះមួយបានជំរុញទៅក្រសួងការងារ​ឲ្យ​ចាត់វិធានការ​លើសកម្មភាពរបស់មនុស្សមួយក្រុមដែល​ដឹកនាំដោយ​លោក ស្រី ចំរើន និង​ ធី សុវណ្ណថា បន្ទាប់ពីពួកគេអះអាងថាខ្លួនជាតំណាងសហជីព ហើយព្រមានដឹកនាំកម្មករធ្វើបាតុកម្មប្រឆាំងលោក សម រង្ស៊ី។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ