លោក អ៊ូ ញឹម អង្គុយជជែកជាមួយអ្នកនៅក្នុងភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ពីការធ្វើស្រែរបស់គាត់ក្នុងពេលបច្ចុប្បន្ន។

បទយកការណ៍៖ ពលរដ្ឋ​នៅ​ខេត្តស្ទឹងត្រែង​ប្ដូរ​ពី​របរនេសាទ​មកធ្វើ​ស្រែចម្ការ​វិញ ដោយសារ​រកត្រី​លែង​បាន

កាំងចាម ជាភូមិមួយស្ថិតនៅក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលមានចម្ងាយជាង៣០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង។ ភូមិនេះមានផ្លូវដីក្រហម ហុយទ្រលោមពេលមានឡានបើកកាត់ម្ដងៗ និងមានជង្ហុកធំៗ និងរអិលខ្លាំងបើសិនជាមានភ្លៀង។ នៅតាមផ្លូវ គេឃើញមានផ្ទះពលរដ្ឋនៅអមសងខាងផ្លូវ ប្របនឹងមាត់ទន្លេមេគង្គ ដែលបង្កភាពងាយស្រួលដល់ពលរដ្ឋនៅទីនោះក្នុងការប្រកបរបរនេសាទ និងធ្វើស្រែចម្ការ ជាដើម។ ប៉ុន្តែប្រជានេសាទមួយចំនួននៅក្នុងភូមិនេះបានប្តូរពីរបរនេសាទ មកធ្វើស្រែចម្ការវិញ បន្ទាប់ពីទិន្នផលត្រីធ្លាក់ចុះជាបន្តបន្ទាប់ ដែលធ្វើឱ្យពួកគេរកចំណូលលែងបាន ខណៈមានពលរដ្ឋអះអាងថាមានអ្នកប្រើប្រាស់ឧបករណ៍ឆក់ខុសច្បាប់ច្រើន។

បឹងហ្គាឡូ ដែលត្រូវបានក្រុមហ៊ុនវិស័យឯកជនសាងសាង់នៅត្រើយម្ខាង ទល់មុខសហគមន៍ត្រពាំងសង្កែ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។ (សហគមន៍នេសាទត្រពាំងសង្កែ)

សហគមន៍​នេសាទ​នៅ​ខេត្ត​ជាប់​សមុទ្រ​ចំនួន២​ប្រឈម​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់ឆ្នេរ

សហគមន៍នេសាទនៅខេត្តកំពត និងខេត្តកែប បន្តរងការគំរាមកំហែងដោយគម្រោងអភិវឌ្ឍន៍នានានៅតំបន់ឆ្នេរ ដោយសារតំបន់អាស្រ័យផលរបស់ពួកគេរងការទន្ទ្រានយក និងបំផ្លិចបំផ្លាញដោយមហិច្ឆតាចង់បង្កើតជាតំបន់ទេសចរណ៍។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ