ស្ត្រីម្នាក់កាន់រូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងពេលពួកគាត់ឡើងមក​​ប្រមូល​ផ្ដុំនៅមុខក្រសួងយុត្តិធម៌ ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​ក្រសួងស្ថាប័​ន​មួយចំនួន​ទៀត ដើម្បី​ជំរុ​​ញ​​ឱ្យ​មាន​​ដំណោះ​​ស្រាយ​រឿង​ដីធ្លី និង​​សុំ​ឱ្យ​មាន​កិច្ចអន្តរាគមន៍​ទម្លាក់ចោល​គ្រប់​បទ​ចោទ និងដោះ​លែងពលរដ្ឋរងគ្រោះដោយសារ​ដីធ្លី​​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២។

សហជីពមួយបារម្ភពីការបាត់បង់ GSP និង EBA បើកម្ពុជាមិនស្ដារស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ

សហភាពសហជីពកម្ពុជា ស្នើ​រដ្ឋាភិបាលស្ដារ​ស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ព្រមទាំងបើកលំហសិទ្ធិនយោបាយ​ឡើង​វិញ មុនពេលបោះឆ្នោតជាតិ​ឆ្នាំ២០២៣ ទៅ​តាម​ការស្នើរបស់សហគមន៍អន្តរជាតិ ខណៈខ្លួន​កំពុង​​ព្រួយបារម្ភពីការបាត់បង់​ទាំង​ស្រុង​​នូវ​​ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាមេរិក និងប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ ឬEBA របស់សហភាពអឺរ៉ុប។

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋមូលដ្ឋាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីមានឈ្មោះចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

សហជីព​មួយ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ជ្រើស​តំណាងរាស្ត្រ​ឆ្នាំ២០២៣

សហភាពសហជីពកម្ពុជា អំពាវនាវដល់​សមាជិករបស់ខ្លួន និង​ប្រជាពលរដ្ឋ ឱ្យ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះឈ្មោះបោះ​ឆ្នោត ដើម្បី​មាន​សិទ្ធិ​ចូល​រួមការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ