អាជ្ញាធររារាំងក្រុមអ្នកជិះកង់មិនឲ្យទៅសម្តែងមតិមុខរដ្ឋសភាក្នុងទិវាសិទ្ធិនារីអន្តរជាតិ

សមត្ថកិច្ចរាប់រយនាក់បានរារាំងក្រុមស្រ្តីមិនឲ្យជិះកង់ដើម្បីអបអរសាទរទិវាសិទ្ធិនារី ៨ មីនា ដែលរៀបចំដោយបណ្តាញអង្គការ និងប្រជាពលរដ្ឋបឹងកក់នោះឡើយ។

​រដ្ឋាភិបាល​ជួយ​ពលករ​ជួប​ការលំបាក​ក្នុង​ការងារ​នៅ​ម៉ាឡេស៊ី​៤​នាក់​ឲ្យមក​កម្ពុជា​វិញ​

​រដ្ឋាភិបាល​កម្ពុជា​ បាន​អន្តរាគមន៍​ចំពោះ ពល​ការិនី​កម្ពុជា​ ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​ជួប​ការលំបាក​ចំនួន៤​នាក់​បន្ថែម​ទៀត ​ឲ្យបាន​វិលត្រឡប់​មក​កម្ពុជា​វិញ​។​
​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​ បានឲ្យដឹង​ថា ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​បាន អន្តរាគមន៍​ជួយ​ពលករ​ខ្មែរ៤​នាក់ ​ដែល​ជួប​ការលំបាក​ក្នុង​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី​ឲ្យបាន​វិលត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី ៧ មិនា វេលា​ម៉ោង ៧ ៥០​នាទី​ព្រឹក តាម​ជើង​យន្តហោះ AK ៥៣៦​។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ