ព្រះតេជព្រះគុណ ស៊ីម សោភា បានផ្តល់រង្វាន់លើកទឹកដល់សមណសិស្ស កាលពីឆ្នាំ២០២១។

ប្រាក់បៀវត្សគ្រូបង្រៀនជាឧបសគ្គក្នុងការរីកចម្រើនវិស័យអប់រំផ្នែកពុទ្ធិកសិក្សា

ការផ្ដល់ប្រាក់បៀវត្ស​តិចតួចដល់គ្រូបង្រៀន ជាកត្តាឱ្យពួកគាត់ខ្វះឆន្ទៈ និងទឹកចិត្តបង្រៀនឱ្យបានគ្រប់គ្រាន់ ហើយកំពុងធ្វើឱ្យវិស័យអប់រំពុទ្ធចក្រដើរថយក្រោយ​ ខណៈពេលសាលាពុទ្ធិកបឋមសិក្សា និងអនុវិទ្យាល័យ បានបិទទ្វារជាបន្តបន្ទាប់។

ក្រសួងអប់រំ​​ចុះវាយតម្លៃគុណភាពអប់រំនៅ​តាម​គ្រឹះស្ថាន​ឧត្ដមសិក្សានៅខែ​ក្រោយ​

គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជានៃ​ក្រសួង​អប់រំ​ឲ្យ​ដឹង​ថា ខ្លួន​នឹងចាប់ផ្ដើមដំណើរការធ្វើការវាយតម្លៃទទួលស្គាល់គុណភាពអប់រំសម្រាប់គ្រឹះស្ថានឧត្ដមសិក្សាទាំងសាធារណៈ និងឯកជនចាប់ពីខែមិថុនាតទៅ។

ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា លោក ហ្សង់-ក្លូដ ពាំបឺហ្វ បំពាក់គ្រឿងឥស្សរិយយសដល់អ្នកគ្រូ នាង ផល្លា (រូប​ផ្ដល់​ដោយ​ស្ថានទូត​បារាំង​)

អ្នកគ្រូ នាង ផល្លា នៃអង្គការ គ្រួសារថ្មីទទួលបានគ្រឿង ឥស្សរិយយសពីប្រទេស​​បារាំង

អ្នកគ្រូ នាង ផល្លា ដែលមានកេរិ៍ឈ្មោះល្បីដោយសារតែការងារបង្រៀនកុមារពិការភ្នែក និងគ ថ្លង់ ទទួលបានគ្រឿងឥស្សរិយយសអប់រំ (Orde des Palmes Académiques) ពីប្រទេសបារាំង ដោយប្រទេសនេះលើកឡើងថាទង្វើរបស់អ្នកគ្រូជាការងារគំរូ“ដ៏គួរឲ្យកត់សម្គាល់”។ ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃនេះ ស្ថានទូតបារាំងប្រចាំកម្ពុជាឲ្យដឹងថា នៅថ្ងៃពុធនេះឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំប្រទេសកម្ពុជា លោក ហ្សង់-ក្លូដ ពាំបឺហ្វ បានបំពាក់គ្រឿងឥស្សរិយយសដល់អ្នកគ្រូ នាង ផល្លា ដែលកំពុងបម្រើការនៅអង្គការគ្រូសារថ្មី និងជាអ្នកសម្របសម្រួលកម្មវិធីជាតិនៃ “ការអប់រំសម្រាប់កុមារពិការភ្នែក និងគ ថ្លង់”។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ