ក្រសួងធនធានទឹកព្រមានពីខ្យល់បក់បោកខ្លាំងនៅតាមតំបន់ជាប់មាត់សមុទ្រ

ក្រសួងធនធានទឹក និងឧតុនិយម​ព្យាករថា តំបន់ជាប់មាត់សមុទ្រនៃប្រទេសកម្ពុជា នឹងមានខ្យល់បក់ខ្លាំង និងរលកធំៗ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៥មិថុនាខាងមុខ។​

ចាប់​ពី​ថ្ងៃ​ស្អែក អាកាស​ធាតុ​នៅ​កម្ពុជា​​នឹង​ចុះ​ត្រជាក់​មាន​អ័ព្ទ​ច្រើន

ទីភ្នាក់ងារ​ឧតុនិយម​កម្ពុជា បាន​ប្រកាស​ឲ្យ​ដឹង​ថា សីតុណ្ហភាព​ប្រទេស​កម្ពុជា​នឹង​ធ្លាក់​ចុះ​ត្រជាក់​បន្តិច​ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​រហូត​ដល់​ពាក់​កណ្ដាល​សប្ដាហ៍​ក្រោយ។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មានកាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម​ បាន​ឲ្យ​ដឹង​ថា តំបន់​ភាគ​ឦសាន ជាពិសេស​ខេត្ត​រតនគិរី និង​មណ្ឌលគិរី សីតុណ្ហភាព​អប្បបរមា នឹង​ធ្លាក់​ចុះ​មក​នៅ​ចន្លោះ ១៥ ទៅ ១៧​អង្សា ខណៈ​ដែល​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ ជាពិសេស​ខេត្ត​ប៉ៃលិន ឧត្ដរមានជ័យ និង​ព្រះវិហារ សីតុណ្ហភាព​ត្រជាក់​បំផុត​ស្ថិត​នៅ​ចន្លោះ ១៨ ទៅ ២០​អង្សា។

ខេត្ត​មួយចំនួន​នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់​មុន​នឹង​សីតុណ្ហភាព​ធ្លាក់​ចុះ​ទាប

ទីភ្នាក់ងារ​ព្យាករ​អាកាសធាតុ​កម្ពុជា បាននិយាយ​ថា ចាប់​ពី​ថ្ងៃ​ស្អែក​នេះ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែ​ធ្នូ បណ្ដា​ខេត្ត​មួយ​ចំនួនរបស់​កម្ពុជា នឹង​ទទួល​រង​ទឹក​ភ្លៀង​ធ្លាក់​ពី​កម្រិត​មធ្យម​ទៅ​ច្រើន និង​សីតុណ្ហភាព​ធ្លាក់​ចុះ​ទាប ដែល​នោះ​ក៏​ដោយសារ​តែ​ប្រទេស​កម្ពុជា​ទទួល​រង​ឥទ្ធិពល​ខ្យល់​មូសុង និង​ប្រព័ន្ធសម្ពាធ​ទាប​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ