ក្រសួងធនធានទឹកព្រមានពីខ្យល់បក់បោកខ្លាំងនៅតាមតំបន់ជាប់មាត់សមុទ្រ

រូបភាព៖ បណ្ដាញសង្គម

ក្រសួងធនធានទឹក និងឧតុនិយម​ព្យាករថា តំបន់ជាប់មាត់សមុទ្រនៃប្រទេសកម្ពុជា នឹងមានខ្យល់បក់ខ្លាំង និងរលកធំៗ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៥មិថុនាខាងមុខ។​

ក្នុងសេចក្ដីប្រកាសព័ត៌មាន កាលពីម្សិលមិញ ក្រសួងធនធានទឹកពន្យល់ថា កម្ពុជាកំពុងទទួលឥទ្ធិពលនៃកូនព្យុះ «អ៊ីវីនណៀ» ដែលបង្កើតជាសម្ពាធទាប ហើយក៏នឹងទទួលរងសម្ពាធថ្មីមួយទៀត កើតនៅភាគអាគ្នេយ៍ ប្រទេសហ្វីលីពីន ដែលវិវត្តជាព្យុះទី៥។

តាមប្រភពដដែល ខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងមានភ្លៀងធ្លាក់ច្រើនជាងគេ ហើយផ្ទៃសមុទ្រនឹងមានខ្យល់បក់បោកខ្លាំង រួមទាំងមានរលកធំៗ។ ចំណែក ខេត្ត និងរាជធានីផ្សេងទៀត ក៏នឹងមានភ្លៀងធ្លាក់ផងដែរ ដូចជា រាជធានីភ្នំពេញ​ ខេត្តតាកែវ កំពង់ស្ពឺ និងខេត្តកណ្ដាល។

បើតាមសេចក្ដីប្រកាស ក្រសួងក៏ក្រើនរំលឹកប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមសមុទ្រ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ