នគរបាលខេត្តក្រចេះស្វែងរកចាប់ខ្លួនជនសង្ស័យ៣នាក់ករណីវាយអ្នកកាសែត

នគរបាលក្នុងខេត្តក្រចេះ បាននិយាយថាពួកគេកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលបានវាយបុរសម្នាក់ជាអ្នកថតរូប និងវីដេអូនៅតំបន់នោះទោះបីជាពួកគេមិនបានបញ្ជាក់លម្អិតពីការស៊ើបអង្កេតក៏ដោយ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អាល្លឺម៉ង់​​ផ្ដល់​ពាន​ «សេរីភាព​បញ្ចេញ​មតិ» ​ដល់​លោក សុវណ្ណ រិទ្ធី

អ្នក​សារព័ត៌មាន​កម្ពុជា​ម្នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្រោយ​សម្រង់​សម្ដី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នោះ ត្រូវ​បាន​ផ្ដល់​ពាន ​​​«សេរីភាព​បញ្ចេញ​មតិ»​ ដោយ​ស្ថាប័ន​លើក​ស្ទួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាល្លឺម៉ង់។

អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់

អ្នក​សារព័ត៌មាន​របស់​ទូរទស្សន៍​ក្នុង​ស្រុកមួយ​ប្រ​ចាំខេត្ត​មណ្ឌលគិរី តាម​រយៈមេធាវី​របស់​ខ្លួនបាន​ដាក់ពាក្យ​ប្តឹង​មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​នេះ ដោយ​ចោទពី​បទ​បង្ខាំងមនុស្សដោយ​ខុស​ច្បាប់និងគំរាម​កំហែង។ កាលពី​ថ្ងៃទី១១ ខែកុម្ភៈ លោក វ៉ាន់ ទិត្យ អ្នកសារព័ត៌មានរបស់​ទូរទស្សន៍​ប៉ុស្តិ៍លេខ៩ ប្រ​ចាំ​ខេត្តមណ្ឌល​គិរីត្រូវមន្ត្រី​កងរាជអាវុធនាំខ្លួនយកទៅសាកសួរពីករណីផ្សាយព័ត៌មានថាមេបញ្ជាការកងរាជអាវុធហត្ថខេត្តលោក សាក់ សារ៉ាង ប្រព្រឹត្តបទល្មើសព្រៃឈើ តែត្រូវដោះលែងវិញក្រោយការសាកសួរអស់រយៈពេល​ប្រមាណ​១ម៉ោង។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ