
បំផ្ទុះគ្រាប់បែកនៅប៉ាគីស្ថាន ស្លាប់យ៉ាងតិច៥២នាក់ ពួកបះបោរប្រកាសទទួលខុសត្រូវ
នៅឯប្រទេសប៉ាគីស្ថាន មានសេចក្ដីរាយការណ៍មកថា មនុស្សយ៉ាងតិច ៥២នាក់ បានស្លាប់ ហើយជាង ១០០នាក់ទៀត បានរងរបួស កាលពីថ្ងៃម្សិលមិញ នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមួយនៅទីសក្ការដាច់ស្រយាលមួយ ដោយក្រុមរដ្ឋអ៊ីស្លាមប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនោះ