
ពលរដ្ឋបារម្ភពីលំហូរទឹកទន្លេមេគង្គធ្លាក់ចុះ ខណៈរបាយការណ៍បង្ហាញថាមានការធ្លាក់ចុះ៣ឆ្នាំជាប់ៗគ្នា
ប្រជាសហគមន៍មូលដ្ឋាន និយាយថា លំហូរទឹកទន្លេមេគង្គពិតជាមានការធ្លាក់ចុះ ដែលធ្វើឱ្យប៉ះពាល់ដល់មុខរបររបស់ពួកគាត់ទាំងផ្នែកកសិកម្មនិងការនេសាទ ស្របពេលរបាយការណ៍របស់គណៈកម្មាធិការទន្លេមេគង្គ (MCR) បានលើកឡើងពីលំហូរទឹកទន្លេធ្លាក់ចុះទាបរយៈពេល៣ឆ្នាំជាប់ៗគ្នា ដែលជំរុញឱ្យប្រទេសនៅតាមដងទន្លេមេគង្គទាំងអស់ត្រូវចេញវិធានការដោះស្រាយជាបន្ទាន់។