
រដ្ឋាភិបាលនិងWFP គ្រោងធ្វើយុទ្ធនាការផ្លាស់ប្តូរឥរិយាបថ ដើម្បីលើកកម្ពស់អាហារូបត្ថម្ភរបស់កុមារ
កម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ (WFP) សហការជាមួយនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា នឹងចាប់ផ្ដើមបើកយុទ្ធនាការទំនាក់ទំនង ដើម្បីផ្លាស់ប្តូរឥរិយាបទសង្គម ទាក់ទងនឹងរបបអាហាររបស់កុមារក្នុងវ័យសិក្សានៅកម្ពុជា។