សវនាការលោក កឹម សុខា ថ្ងៃទី២

សវនាការ​លោក​ កឹម​ សុខា​ ថ្ងៃទី២ ស្ងប់ស្ងាត់​ជាង​ថ្ងៃទី១​

សវនាការ​លើ​ដំណើររឿង​ក្ដី​លោក​ កឹម​ សុខា​ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ជា​ថ្ងៃទី២ មាន​លក្ខណៈ​ស្ងប់ស្ងាត់​ជាង​ថ្ងៃទី១​ ខណៈ​អ្នកសារព័ត៌មាន​ និង​មន្ត្រី​សង្គម​ស៊ីវិល​ ត្រូវ​រារាំង​មិន​ឱ្យ​ចូលក្នុង​បន្ទប់​សវនាការ​។

លោក​ កឹម សុខា ថាភស្តុតាងដាក់បន្ទុកជាវីដេអូកាត់តសំឡេង

តុលាការនៅថ្ងៃពុធនេះ បានបើកការជំនុំជម្រះ ប្រឆាំងអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក្រោយពីបង្គាប់ឲ្យឃុំខ្លួនអស់ជិត២ឆ្នាំ ក្រោមបទចោទថា «ក្បត់ជាតិ»។​

លោក កឹម សុខា ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល នៅគេហដ្ឋាន​របស់​លោក នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

លោក​ កឹម​ សុខា​ បដិសេធ​ការចោទប្រកាន់​ពី​បទ​«ក្បត់ជាតិ​»

អតីត​មេ​បក្ស​ប្រឆាំង​ដែល​កំពុង​ស្ថិតនៅ​ក្រោម​ដំណើរការ​សវនាការ​របស់​តុលាការ​នោះ​ បាន​បដិសេធ​ទៅ​នឹង​ការចោទប្រកាន់​រូបលោក​ថា​ «ក្បត់ជាតិ​»។

សវនាការ​ក្ដី​​ប្រឆាំង​លោក កឹម សុខា ចាប់​ផ្ដើម​​នៅ​ព្រឹក​នេះ ​២​ឆ្នាំ​ក្រោយ​ចាប់​ដាក់​ឃុំ

ដំណើរការ​សវនាការ​លើ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​ចាប់​ផ្ដើម​ហើយ​នៅ​ព្រឹក​ថ្ងៃ​នេះ ២​ឆ្នាំ​ក្រោយ​ពី​​លោក​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​សំណុំ​រឿង​ដែល​រដ្ឋាភិបាល​ចោទ​ថា «ក្បត់​ជាតិ» និង​ឃុប​ឃិត​ជាមួយ​បរទេស។

លោក កឹម សុខា និងលោក ហ៊ុន សែន។

លោក​ ហ៊ុន​ សែន​ និង​លោក​ កឹម​ សុខា​ ផ្ញើ​សារ​ជូនពរ​បង្ហាញ​ទស្សនៈ​ផ្សេងគ្នា​ជុំវិញ​លំហ​សេរីភាព​របស់​ពលរដ្ឋ​

សារ​ជូនពរ​ឆ្នាំ​ថ្មី​ ឆ្នាំ​សកល២០២០ ដែល​ចូល​មកដល់​យល់​នេះ​ មេដឹកនាំ​បក្ស​កាន់អំណាច​ និង​អតីត​បក្ស​ប្រឆាំង​ បង្ហាញ​ការយល់ឃើញ​ផ្សេងគ្នា​ពីលំហ​សេរីភាព​របស់​ប្រជាពលរដ្ឋ​នៅ​ឆ្នាំ​ចាស់​។

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស កំពុងសម្រាក​ព្យាបាលអាពាធនៅវៀតណាម

សម្ដេច​ព្រះ​សុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា មានថេរដីកាថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស កំពុងសម្រាកព្យាបាលអាពាធក្នុងមន្ទីរពេទ្យ​នា​ប្រទេសវៀតណាម។

ប្រាសាទតាព្រហ្ម

អាជ្ញាធរ​ជាតិ​អប្សរា​ហាម​យានជំនិះ​គ្រប់​ប្រភេទ​ ជិះ​ចូល​ប្រាសាទតាព្រហ្ម​តាម​ច្រក​ទ្វារខាងកើត​

អាជ្ញាធរ​ជាតិ​អប្សរា​ ហាម​យានជំនិះ​គ្រប់​ប្រភេទ​ ជិះ​ចូល​ប្រាសាទតាព្រហ្ម​តាម​ច្រក​ទ្វារខាងកើត​ ដើម្បី​លើក​តម្លៃ​បេតិកភណ្ឌ​ និង​រក្សា​សុវត្ថិភាព​ប្រាសាទ​។

លោក​ គ្រុយ​ លឹម​ហេង

​អតីតអគ្គ​​កុងស៊ុល​ខ្មែរនៅ​​ប្រទេស​ចិន​ម្នាក់ត្រូវ​បាន​ចោទ​ប្រកាន់​​ពាក់ព័ន្ធករណី​ពុករលួយ

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចោទ​ប្រកាន់ និង​ឃុំខ្លួន​អតីតអគ្គកុង​ស៊ុល​ខ្មែរ​ប្រចាំ​ទីក្រុង​គុន​មិញ ខេត្ត​យូ​ណាន ប្រទេស​ចិន លោក គ្រុយ លឹម​ហេង ក្រោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចាប់​ និង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​កាល​ពី​ម្សិល​មិញ។

លោក ហ៊ុន សែន ​បញ្ជាក់ជាថ្មីថាកម្ពុជាកំពុងដើរលើផ្លូវត្រូវ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់សារជាថ្មីម្តងទៀតថា បច្ចុប្បន្នកំពុងតែមានសន្តិភាព និងកំណើនសេដ្ឋកិច្ចរឹងមាំ គឺបង្ហាញពីកម្ពុជាដើរលើផ្លូវត្រូវ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ