គណៈឱសថការីកម្ពុជា

គណៈឱសថការីកម្ពុជាអំពាវនាវទៅម្ចាស់ឱសថស្ថានកុំឱ្យដំ​ឡើងថ្លៃម៉ាស

ក្រុមប្រឹក្សាគណៈឱសថការីជាតិ អំពាវនាវដល់ ម្ចាស់ឱសថស្ថាន និងក្រុមហ៊ុនកុំឱ្យដំឡើងថ្លៃម៉ាសហួសហេតុ ដែលធ្វើឱ្យប៉ះពាល់កិត្តិយសក្នុងការ​ប្រកបវិជ្ជាជីវៈឱសថសាស្ត្ររបស់ឱសថការីកម្ពុជា។

ក្រសួងសុខាភិបាលកម្ពុជា

ក្រសួងសុខាភិបាលពិនិត្យនិងព្យាបាល​អ្នកឆ្លង​វីរុសកូរ៉ូណាដោយ​មិនគិតថ្លៃ​

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលអះអាងថាប្រសិនមានករណីសង្ស័យថាឆ្លងវីរុសកូរ៉ូណាថ្មី ប្រជាពលរដ្ឋអាចមកពិនិត្យនិងព្យាបាលនៅតាមមន្ទីរពេទ្យនានាដោយមិនអស់ប្រាក់ឡើយ។

បច្ចុប្បន្នភាពមេរោគកូរ៉ូណាថ្ងៃទី២៩ខែមករា

ម៉ោង ១០:៣០ សង្ស័យជនជាតិ២នាក់ ទៀត នៅខេត្តកោះកុងផ្ទុក មេរោគកូរ៉ូណា ។ អ្នកនាំពាក្យសាលា ខេត្តកោះកុងលោក សុខ សុធី បញ្ជាក់ថា មន្ត្រីជំនាញកំពុងពិនិត្ យហើយមិនឱ្យជនជាតិចិន ទាំងពីរនេះ ចេញពីសណ្ឋាគារទេ។​ អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកទាំងពីរដែលកំពុងសង្ស័យ ធ្វើដំណើរលើយន្តហោះជាមួយជនជាតិចិនឈ្មោះ Jia Jainhua អាជ្ញាធរកម្ពុជា រកឃើញថា មានផ្ទុកមេរោគកូរ៉ូណា។​​

លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី នៅសាលាឧទ្ធណ៍ នៅថ្ងៃទី២១ មិថុនា ២០១៩។

បណ្ដឹង​ទាស់​របស់​អតីត​បុគ្គលិក​ RFA ​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​ច្រាន​ចោល​នៅ​ថ្ងៃ​នេះ

បណ្ដឹង​ទាស់​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប ត្រូវ​បាន​តុលាការ​ជាន់​ខ្ពស់​សម្រេច​ច្រាន​ចោល​​នៅ​ថ្ងៃ​នេះ ដូច​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​ជាន់​ទាប​ផង​ដែរ។

បច្ចុប្បន្នភាពមេរោគកូរ៉ូណាថ្ងៃទី២៨ខែមករា

ម៉ោង ៤:៤០ នាទីរសៀល ជប៉ុន រកឃើញអ្នកផ្ទុកមេរោគកូរ៉ូណា ២នាក់បន្ថែមទៀត ក្នុងនោះ ម្នាក់ជា អ្នកបើកបរដឹកអ្នកដំណើរមិនដែល ធ្វើដំណើរទៅទីក្រុងវ៉ូហានប្រទេសចិនទេ។​ ចំនួន២នាក់បន្ថែមទៀតនេះ ធ្វើឱ្យអ្នកផ្ទុកមេរោគនេះនៅជប៉ុនកើនឡើងដល់៥នាក់។​នេះបើតាមក្រសួងសុខាភិបាលជប៉ុន។​

កម្ពុជា​ប្រកាស​អំពី​ការ​រក​ឃើញ​ករណី​​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​លើក​ដំបូង​​នៅ​ថ្ងៃ​នេះ

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​អំពី​ការ​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ជា​លើក​ដំបូង​នៅ​ថ្ងៃ​នេះ ដែល​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ទី​១៥​ហើយ ដែល​ការ​ឆ្លង​វីរុស​នេះ​បាន​កើត​មាន​ឡើង។

អាជ្ញាធរខេត្តព្រះសីហនុថាភ្ញៀវទេសចរកើនឡើងជាង២០ភាគរយពេលចូលឆ្នាំចិន

អាជ្ញាធរខេត្តព្រះសីហនុបានបង្ហាញរបាយការណ៍ថា ក្នុងរយៈពេលចូលឆ្នាំចិន-វៀតណាម នៅឆ្នាំនេះ ទទួលបានភ្ញៀវទេសចរជាង៨៧ ០០០នាក់ ដែលចំនួននេះកើនឡើងជាង២០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានេះជាមួយឆ្នាំមុន។​

មនុស្ស៣៥នាក់ស្លាប់ និងជាង៥០នាក់របួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃចូលឆ្នាំចិន៣ថ្ងៃ

យ៉ាងហោចណាស់ មនុស្ស៣៥នាក់បានស្លាប់ និងជាង៥០នាក់បានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៃថ្ងៃចូលឆ្នាំប្រពៃណីជនជាតិចិនរយៈពេល៣ថ្ងៃ ដែលចំនួនស្លាប់ និងរបួសនេះ មានការថយចុះ៥នាក់បើប្រៀបធៀបឆ្នាំមុន។

កូរ៉ូណាវីរុស​ថ្មី

​នាយករដ្ឋ​មន្ត្រី​​ ហ៊ុន សែន អំពាវ​នាវ​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឆ្លង​វីរុស​​កូរ៉ូណា​ថ្មី

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អំពាវ​នាវ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ទូទៅ និង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ទាំង​អស់ ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឆ្លង​​ជំងឺ​ប្រភេទ​ថ្មី​ដែល​កំពុង​ផ្ទុះ​ឡើង​នៅ​ប្រទេស​ចិន ហើយ​បាន​ឆ្លង​រីករាល​ដាល​ទៅ​ដល់​ប្រទេស​ជាច្រើន។

ហេង សំរិន

ភរិយា​លោក ហេង សំរិន ទទួល​បាន​ការ​ប្រទាន​​​គោរម​ងារ​«សម្ដេច»​ពី​ព្រះរាជា

ភរិយា​ប្រធាន​រដ្ឋ​សភា​លោក ហេង សំរិន ត្រូវ​បាន​ព្រះ​មហាក្សត្រ​ប្រទាន​គោរម​ងារ​ «សម្ដេច» ដែល​ធ្វើ​ឱ្យ​ឥស្សរជន​កម្ពុជា ១០​រូប​ហើយ បាន​ទទួល​ងារ​ដ៏​ខ្ពង់​ខ្ពស់​នេះ​ចាប់​តាំង​ពី​ក្រោយ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មក។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ