កម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់ពុករលួយជាងគេនៅអាស៊ាន

អង្គការតម្លាភាពអន្តរជាតិ​ បានចាត់ថ្នាក់កម្ពុជាក្នុងស្ថានភាពអាក្រក់ជាងមុន​នៃអំពើពុករលួយសម្រាប់ឆ្នាំ២០១៩ ហើយបើប្រៀបធៀបជាមួយប្រទេសទាំង១០នៅក្នុងតំបន់អាស៊ាន កម្ពុជាពុករលួយខ្លាំងជាងគេ។​

អគារពន្ធនាគារព្រៃស ឬម១

រដ្ឋាភិបាលប្រើពន្ធនាគារ PJ ថ្មី ដាក់អ្នកជាប់ឃុំ​ក្រោយពន្ធនាគារព្រៃសចង្អៀត

មន្ត្រីអះអាថា ក្រោយពីពន្ធនាគារព្រៃសចង្អៀតលែងដាក់អ្នកជាប់ឃុំ​ទៀតបាន ក្រសួងសម្រេចយកអ្នកដែលត្រូវជាប់ឃុំក្រោយៗទៀត ទៅឃុំនៅពន្ធនាគារក្រោមការគ្រប់គ្រងរបស់អាជ្ញាធររាជធានីភ្នំពេញ(PJ)វិញ គឺឃុំនៅអគារថ្មីដែលទើបសាងសង់បន្ថែម។​

កម្មការិនីមានផ្ទៃពោះនៅរោងចក្រ ស្យុងយិន ថាមិនទទួលបានសេវា ប.ស.ស

ក្រុមស្តី្រមានផ្ទៃពោះចាប់ពី៤ ទៅ៨ខែ កំពុងធ្វើការនៅរោងចក្រស្យុងយិន ក្នុងក្រុងតាខ្មៅខេត្តកណ្តាល អះអាងថា ពួកគាត់ជួបការលំបាកមិនបានប្រើសេវាថែសុខភាព ប.ស.ស ហើយពេលនេះ ថៅកែមិនបើកប្រាក់ឈ្នួលឱ្យទៀត។​

កូន​ដំរីញី​មួយ​ក្បាល​ស្លាប់​នៅ​ក្នុង​តំបន់​អភិរក្ស​ក្រោយ​មន្ត្រីព្យាយាម​ជួយ​សង្គ្រោះ

កូន​ដំរី​ព្រៃ​មួយ​ក្បាល​ដែល​ទើប​តែ​មាន​អាយុ​ប្រហែល​ជា ១​សប្ដាហ៍ បាន​ស្លាប់​ហើយ​នៅ​ព្រឹក​ថ្ងៃ​នេះ បី​ថ្ងៃ​ក្រោយ​ពី​មន្ត្រី​អភិរក្ស បាន​ប្រទះ​ឃើញ​ដេក​ដួល​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំព្រេច ស្ថិត​ក្នុង​ខេត្ត​មណ្ឌលគិរី។

​មន្ត្រី​ប៉េអឹម​​២​រូប​នៅ​ខេត្ត​បន្ទាយមានជ័យ​ជាប់​ចោទ​ពី​បទ​ហិង្សា​​អចេតនា​ក្នុងសំណុំ​រឿង​អំពើ​ទារុណកម្ម​លើ​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​

ចៅ​ក្រុម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​បន្ទាយមានជ័យ បាន​សម្រេច​ចេញដីកា​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត ទៅ​លើ​មន្ត្រី​កងរាជអាវុធហត្ថ ២នាក់ ក្រោយ​ពី​គណៈកម្មការ​ចំពោះ​កិច្ច បាន​បញ្ជូន​សំណុំរឿង​ចូល​ដល់​ដៃ​តុលាការ។

កម្ពុជាកំពុងជួបការបំពុល​ខ្យល់​ក្នុងកម្រិត​ដែល​អាច​​ប៉ះពាល់សុខភាព​ពលរដ្ឋ

ក្រសួងបរិស្ថាន ឲ្យដឹងថា​​គុណភាព​​ខ្យល់មានការធ្លាក់ចុះគួរឱ្យបារម្ភ ដែល​អាចបង្ករជាហានិភ័យ​​ដល់សុខភាព​ប្រជាពលរដ្ឋ។

ក្រសួងបរិស្ថាន​ច្រានចោល​ព័ត៌មាន​ដែល​ថា​គុណភាព​ខ្យល់​នៅ​ភ្នំពេញ​ស្ថិត​ក្នុង​កម្រិត​ប៉ះពាល់​សុខភាព​

មន្ត្រី​ជាន់ខ្ពស់​ក្រសួងបរិស្ថាន​ បដិសេធ​ការ​ចុះផ្សាយ​ដែល​ថា​ គុណភាព​ខ្យល់​ក្នុង​រាជធានី​ភ្នំពេញ​ មានកម្រិត​ពុល​ខ្ពស់​ ដោយ​ថា​ ព័ត៌មាន​នេះ​ផ្ទុយគ្នា​នឹង​លទ្ធផល​នៃ​ការវាស់វែង​កម្រិត​គុណភាព​ខ្យល់​របស់​មន្ត្រី​ជំនាញ​។

អាមេរិក​បញ្ជូន​ពលរដ្ឋដើម​កំណើត​ខ្មែរ២៥នាក់​បន្ថែម​ទៀត​មក​កម្ពុជា​

អាមេរិក​បាន​ចាប់​បញ្ជូន​ពលរដ្ឋដើម​កំណើត​ខ្មែរ២៥នាក់​ទៀត​មក​កម្ពុជា​ នៅ​ថ្ងៃពុធ​ម្សិលមិញ​ ក្រោយពី​ពួកគេ​បាន​រស់នៅ​ស្របច្បាប់​នៅ​ទីនោះ​រាប់​ទសវត្ស​រ៍។ នេះ​បើ​យោង​តាម​អង្គការ​មិន​ស្វែងរក​ប្រាក់ចំណេញ​មួយ​ដែល​មាន​ការិយាល័យ​នៅ​កម្ពុជា ​ថ្លែងប្រាប់​កាសែត​ Washington​ Monthly​។

ការបើកពិព័រណ៌នៅសារមន្ទីរទួលស្លែង

អាមេរិក​ផ្ដល់​ជំនួយ​ជាង៧ម៉ឺន​ដុល្លារ​សម្រាប់​រក្សា​ភស្តុតាង​ពី​សម័យ​ខ្មែរក្រហម​

អាមេរិក​បន្ត​ផ្ដល់​ជំនួយ​ចំនួន​ ៧៥០០០​ដុល្លារ​ ដើម្បី​ឱ្យ​ថែរក្សា​ភស្តុតាង​ដែល​បាន​បន្សល់ទុក​ពី​សម័យ​ខ្មែរក្រហម​នៅ​សារ​មន្ទីរ​ទួល​ស្លែង​។

មន្ត្រី​ថា​មិនបាន​ផ្តាច់​សេវា​ទូរសព្ទ​នៅកន្លែង​សវនាការ​លោ​ក កឹម​ សុខា​ ទេ​

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ អះអាង​ថា​ មិន​មានការ​កាត់​ផ្តាច់​សេវា​ទូរសព្ទ​ ឬអ៊ី​នធឺ​ណិ​ត នៅ​តុលាការ​ក្នុង​ថ្ងៃ​សវនាការ​លោ​ក កឹម​ សុខា ​នោះទេ​ ខណៈ​អ្នកឃ្លាំមើល​នៅ​ខាងក្រៅ ​អះអាង​ថា​ ពួកគេ​មិន​អាច​ប្រើប្រាស់​ទូរសព្ទ​ ឬអ៊ី​នធឺ​ណិតបាន​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ