បង្រ្កាបហាងបាយលក់សាច់សត្វព្រៃនៅពោធិសាត់

ពោធិសាត់៖ កម្លាំងចម្រុះនៅថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៦ បានចុះបង្ក្រាបទីតាំងជួញដូរសត្វព្រៃនៅចំណុចភោជនីយដ្ឋាន ម្លប់ស្បូវត្រជាក់ចិត្ត​ស្រីឡូតលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

អាជ្ញាធរអគ្គីសនីចុះពិនិត្យកុងទ័រជូនប្រជាពលរដ្ឋនៅក្រុងពោធិសាត់

ខេត្តពោធិ៍សាត់៖ អាជ្ញាធរកំពុងចុះពិនិត្យនិងផ្ទៀងផ្ទាត់នាឡិកាអគ្គីសនីជូនប្រជាពលរដ្ឋនៅថ្ងៃទី ១៦ ខែឧសភា​ដែល​បានធ្វើ​ការស្នើសុំ ដោយពួកគាត់សង្ស័យថាមានភាពមិនប្រក្រតីលើនាឡិកាអគ្គីសនី ហើយអាច​ជាហេតុផលនាំ​ឱ្យ​មានការកើនឡើងនូវចំណាយលើអគ្គីសនី។

រដ្ឋបាលព្រៃឈើកំពង់ធំទប់ស្កាត់ការរានដីព្រៃ

ខេត្តកំពង់ធំ៖ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ មន្រ្ដីសង្កាត់រដ្ឋបាលព្រៃឈើក្រយានិងក្រុមការងាររេដបូកបាន ចុះល្បាតក្នុងតំបន់ត្រពាំងផ្ដៅ ឃុំបឹងល្វា បានទប់ស្កាត់ការកាប់រានដីព្រៃ ០១កន្លែងនិងបានដកហូតរណារ យន្តបានចំនួន ០២គ្រឿង ពូថៅ ០២ កាំបិត ០១។

គណនេយ្យភាពសង្គមផ្តោតលើសិទ្ធិទទួលព័ត៌មាន

បន្ទាយមានជ័យ៖ ការប្រជុំផ្សឰផ្សាយពីគណៈនេយ្យភាពសង្គមនិងរៀបចំរចនាសម្ព័ន្ធទទួលខុសហិបសហគមន៏ភូមិបានប្រព្រឹត្តទៅនៅឃុំពន្លៃនៅព្រឹកថ្ងៃទី២៨ មិនា ២០១៦ដោយមានការចូលរួមពីលោក មេឃុំ សមាជិកក្រុមប្រិក្សាឃុំ  លោកប្រធានប៉ុស្តិ៍សុខភាព មន្រ្តីនគរបាល លោកនាយកសាលា មេភូមិគ្រប់ភូមិនិងប្រជាពលរដ្ឋព្រមទាំងអង្គការសង្គមស៊ីវិលផងដែរ។ លោក ធិប សឿន ប្រធានប៉ុស្តិសុខភាពមានប្រសាសន៏ថា “ប្រជាពលរដ្ឋទូទៅត្រូវតែមានតម្លាភាព ក្នុងការផ្ដល់ព័ត៌មាននិងទទួលព័ត៌មានឲ្យស្របនិងសិទ្ធិទទួលបានព័ត៌មាន ។

សកម្មជនព្រៃឡង់ត្រូវជនមិនស្គាល់មុនកាប់ឱ្យរបួស

យុវតី ផន សុភក្រ្ត អាយុ២៣ឆ្នាំ ជាសមាជិកបណ្តាញយុវជនព្រៃឡងខេត្តក្រចេះម្នាក់រងរបួសធ្ងន់ដោយសារជន មិនស្គាល់មុខ លួចកាប់និងពូថៅក្នុងពេលក្រុមរបស់នាងចុះល្បាតការពារព្រៃឡង់។

ករណីបាត់គោកើតឡើងច្រើននៅក្រុងពោធិសាត់

ប្រជាពលរដ្ឋក្រុងពោធិសាត់មានក្តីបារម្ភរឿងចោរលួចគោព្រោះមានករណីនេះកើតឡើងជាញឹកញាប់នៅ​ហើយចាប់ជនបង្កយកមកផ្តន់ទារទោសបាន។

ប្រជាកសិករបារម្ភរឿងខ្វះទឹកប្រកបរបរកសិកម្ម

ប្រជាជនជាច្រើនគ្រួសារក្នុងសង្កាត់ចំរើនផលខេត្តពោធិ៍សាត់មានក្តីបារម្ភយ៉ាងខ្លាំងរឿងកង្វះខាត់ទឹកភ្លៀង ប្រកបរបកសិកម្មរបស់ពួកគាត់ក្នុងឆ្នាំនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ