ប្រជាពលរដ្ឋក្រុងពោធិសាត់មានក្តីបារម្ភរឿងចោរលួចគោព្រោះមានករណីនេះកើតឡើងជាញឹកញាប់នៅហើយចាប់ជនបង្កយកមកផ្តន់ទារទោសបាន។
យ៉ាងហោចណាស់គោចំនួនជាងដប់ក្បាលត្រូវបានចោចូលមកលួចគៀងចេញពីក្រោលទាំងយប់ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញភូមិ។ ហេតុការណ៍នេះកើតឡើងនៅភូមិទួលគ្រួសសង្កាត់ចំរើនផលក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៦វេលាម៉ោងប្រហែលពីយប់។
លោកឡែម អន ជាម្ចាស់គោបានរៀបរាប់ឲដឹងថាមុនពេលកើតហេតុលោកបានឮគោផ្អើលពេញក្រោល រួចក៏ចុះមកមើលស្រាប់តែបាត់គោជាងដប់ក្បាលទើទៅប្តឹងសមត្ថកិច្ចទាំងយប់។
លោកបន្តទៀតថា ក្រោយពេលទូរស័ព្ទរួចបានជាងកន្លះម៉ោងក៏បានឃើញ លោក ឈន រឹទ្ធ អធិការក្រុងពោធិ៍សាត់ បានដឹកនាំកម្លាំងចុះមកធ្វើអត្តរាគមន៍ឡោមព័ទ្ធជុំវិញកន្លែងកើតហេតុទាំងអស់ធ្វើឲ្យចោរមិនអាចនាំយកគោចេញបានហើយក៏រត់គេចខ្លួនបាត់ស្រមោលតែម្តង។ ព្រឹកឡើងម៉ោងប្រហែលជាប្រាំបី លោកបានរកឃើញគោវិញគ្រប់ចំនួន។