ពលរដ្ឋខ្លះនៅខេត្តកំពតចោទអាជ្ញាធរភូមិថាឃុបឃិតគ្នាយកដីពលរដ្ឋលក់ឲ្យក្រុមហ៊ុន

ប្រជាពលរដ្ឋមួយចំនួននៅស្រុកឈូក ខេត្តកំពត ចោទអាជ្ញាធរភូមិថាឃុបឃិតគ្នាជា​មួយឈ្មួញយកដីរបស់ពួកគេលក់ឲ្យក្រុមហ៊ុន។

ហាងកាហ្វេGloria Jean’sដែលមានម្ចាស់ជាក្មួយនាយករដ្ឋមន្រ្តី អាចរងផលប៉ះពាល់ដោយសាររបាយការណ៍Global Witness

បន្ទាប់ពីអង្គការគ្លូបល វីតណេស(Global Witness)ទម្លាយការរកស៊ីជំនួញធំៗរបស់ត្រកូល ហ៊ុន សារព័ត៌មានអូស្រ្តាលីABCបានចុះផ្សាយថាការផ្តល់សិទ្ធិ(Franchise)ឲ្យបើកហាងកាហ្វេ​Gloria Jean’sនៅកម្ពុជា អាចនឹងរងផលប៉ះពាល់ ដោយសារក្មួយរបស់នាយករដ្ឋមន្រ្តីជាអ្នកទិញសិទ្ធិលក់ពីប្រទេស​អូស្រ្តា​លី​​​។

តើអង្គការគ្លូបល វីតណេស(Global Witness)ជាអ្វី?

អង្គការអង្គការគ្លូបល វីតណេសត្រូវបាន​បង្កើតឡើងនៅឆ្នាំ១៩៩៣ ដែលមានទីស្នាក់ការនៅទីក្រុងឡុងត៍ប្រទេសអង់គ្លេស។ អង្គការនេះបង្កើតឡើងដើម្បីស្វែងរកភាពអសកម្មនៅក្នុងពិភពលោកទាក់ទងនឹងបញ្ហាបរិស្ថាន ការរំលោភបំពានសិទ្ធមនុស្សនិងអំពើពុករលួយនៅក្នុងប្រព័ន្ធនយោបាយនិងសេដ្ឋកិច្ច។

គណបក្ស​អំណាច​ខ្មែរ​លើកទឹកចិត្ត​​ឲ្យ​គ្រួសារ​ត្រកូល​ហ៊ុន​​ប្តឹងអង្គការគ្លូបល វីតណេស

​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា ​លើកទឹក​ចិត្ត​ក្រុម​​គ្រួសារ​របស់​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ឲ្យ​ប្តឹង​អង្គការ​គ្លូបល វីតណេស(Global Witness) ដែលបានចេញ​របាយការណ៍​​និយាយពីការរកស៊ីជំនួញធំៗរបស់ត្រកូលហ៊ុន។​

កូនៗរបស់សម្តេច ហ៊ុន សែន ថា ​Global Witness ចង់បំផ្លាញឪពុក​របស់ពួកគេ

បន្ទាប់ពី​អង្គការ​ការគ្លូបល វីតណេស(Global Witness)ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍​នៃប្រទេសអង់គ្លេសបានចេញរបាយការណ៍​ស្តីពី​ជំនួញធំៗ​របស់ត្រកូល​ហ៊ុន សែន កូន​របស់សម្តេចនាយករដ្ឋមន្រ្តី២នាក់​បាន​ចេញមុខ​ឆ្លើយ​តបនឹងរបាយការណ៍នេះ។​សម្តេច ហ៊ុន សែន នៅរសៀលថ្ងៃ​ព្រហស្បតិ៍នេះបាន​បង្ហោះរូបភាពថត​ជុំគ្នា​ជាមួយកូន​របស់​លោកនិង​សារ​ដែល​កូន​ពីរនាក់របស់​លោក គឺ​លោកស្រី ហ៊ុន ម៉ាណានិងលោក ហ៊ុន​ ម៉ានិត បានបង្ហោះលើហ្វេសប៊ុក​។

កូនប្រុសសម្តេច ហ៊ុន សែន ច្រានចោល​របាយការណ៍របស់អង្គការ​Global Witnessដែលទម្លាយ​ពីការរកស៊ីរបស់ត្រកូលហ៊ុន

កូនប្រុស​របស់សម្តេចនាយក​រដ្ឋមន្រ្តី លោក ហ៊ុន ម៉ានិត បាន​ច្រានចោល​របាយការណ៍​របស់​អង្គការគ្លូបល វីតណេស(Global Witness)ដែលនិយាយពីការរកស៊ី​ជំនួញធំៗ​របស់ត្រកូលហ៊ុន ដោយ​ថា​របាយការណ៍នេះ”ពោរពេញដោយកំហុស​និង​ព័ត៌មានមិនពិត”។​លោក ហ៊ុន ម៉ានិត ដែលបច្ចុប្បន្នមាន​មុខងារ​ជា​​ប្រធាន​នាយក​ដ្ឋាន​ស្រាវ​ជ្រាវ​ចារកិច្ច​នៃ​កង​យោធពល​​ខេមរភូមិន្ទ បានសរសេរនៅលើហ្វេសប៊ុក​របស់​លោក​នៅព្រឹកថ្ងៃព្រហស្បតិ៍បន្ទាប់ពី​របាយការណ៍​របស់អង្គការGlobal Witnessត្រូវបានផ្សព្វផ្សាយតាមសារព័ត៌មានថា៖

របាយការណ៍ទម្លាយ​ពី​ជំនួញរកស៊ី​របស់ក្រុមគ្រួសារត្រកូលហ៊ុន

របាយការណ៍របស់អង្គការគ្លូបល វីតណេស(Global Witness)បង្ហាញថាសមាជិកគ្រួសារត្រកូលហ៊ុន របស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានកាន់កាប់ការរកស៊ីជាច្រើនដែលមានដើមទុនចុះបញ្ជីសរុបទៅ ដល់​២០០លានដុល្លារអាមេរិក។នៅថ្ងៃព្រហស្បតិ៍នេះ អង្គការGlobal Witnessដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍នៃ​ប្រទេស​អង់គ្លេសបានចេញផ្សាយរបាយការណ៍មួយដែលមានឈ្មោះថាHostile Takeover ដែលរបាយការណ៍នេះត្រូវបានស្រាវជ្រាវនិងចងក្រងតាមរយៈទិន្នន័យសិទ្ធិកាន់កាប់ក្រុមហ៊ុនដែលរដ្ឋាភិបាលតែងតែរឹតបន្តឹងមិនឲ្យគេយកបាន។

សហជីពបារម្ភពីប្រសិទ្ធិភាពនៃការអនុវត្តច្បាប់ ខណៈក្រសួងនឹងបង្កើតតុលាការការងារ

សហជីពមួយចំនួនបន្តបង្ហាញពីក្តីបារម្ភពីប្រសិទ្ធភាព និងឯករាជ្យភាពនៃការអនុវត្តច្បាប់របស់តុលាការការងារ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងដាក់ឲ្យដំណើរការនៅឆ្នាំក្រោយនេះ ដើម្បីដោះស្រាយបញ្ហាវិវាទការងារ។

អភិបាល​ខេត្ត​តាកែវច្រានចោល​ការចោទប្រកាន់រឿងអំពើពុករលួយ​ដឹកក​សិផល

អភិបាលខេត្ត​តាកែវបាន​ច្រាន​ចោល​ការ​ចោទ​​ថា​មាន​អជ្ញាធរនិង​បុគ្គល​មាន​អំណាច​ទារ​លុយ​ពី​ប្រជា​ពល​រដ្ឋ​ក្នុងការ​ដឹក​កសិផលនិង​ទំនិញ​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀត​ណាមនៅ​កំពង់​ចម្លង​កំពង់​អំពិល ព្រំដែន​វៀត ណាម។ក្នុង​លិខិត​​បំភ្លឺ​រ​បស់អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយផ្សព្វ​ផ្សាយនៅ​ថ្ងៃ​អង្គារ​នេះ លោក​អភិបាល​ខេត្ត​បាន​បដិសេធ​ទៅ​លើ​បណ្តឹង​ដែល​បានចោទ​ថា​មាន​ការ​តម្រូវ​ឲ្យ​ឈ្មួញ​វៀត​ណាមបង់​ប្រាក់ចំនួន​២ដុល្លារ​ក្នុង​១​តោនទៅ​កាន់​អ្នកស្រី អ៊ិត ឡៃ ទើប​អាច​ទិញ​ទំនិញ​ពី​ខ្មែរ​បាន

​លោក ខៀវ កាញារីទ្ធ ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន

រដ្ឋមន្រ្តីថា​មិន​មាន​ករណីយក​ដី​មន្ទីរព័ត៌មានខេត្តបាត់ដំបង​មក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន

រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​និង​អតី​តប្រធាន​មន្ទីរ​ព័ត៌​មានខេត្តបាត់ដំបង​បាន​បំភ្លឺ​ថា​មិន​មាន​ការយក​ដី​ដែល​​​ជា​កម្ម​សិទ្ធិ​របស់​មន្ទី​រ​ព័ត៌មាន​ខេត្តបាត់ដំបង មក​ធ្វើ​ជា​កម្ម​សិទ្ធ​ឯកជន​នោះទេ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ