ក្រសួង​មហា​ផ្ទៃច្រាន​ចោល​​អំពើ​ពុក​រលួយ​នៃ​ការ​តែង​តាំង​មន្ត្រី​ក្នុង​អគ្គាធិការ​ដ្ឋាន​​

អគ្គាធិការ​ដ្ឋាន​នៃ​ក្រសួង​មហា​ផ្ទៃបាន​ច្រាន​ចោល​ការចោទ​ប្រកាន់​នានា​ថា​មាន​​ភាព​មិ​ន​ប្រក្រតី​មួយចំនួន​ក្នុង​ការ​តែ​ង​តាំងមន្ត្រី​​នៅ​ក្នុង​ស្ថាប័ននេះ។ក្នុង​លិខិត​បំភ្លឺ​មួយ​ដែល​ត្រូ​វបានផ្សព្វផ្សាយ​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយនៅថ្ងៃ​ព្រហស្បតិ៍នេះ​​​ រដ្ឋ លេខា​ធិការនិង​ជា​​ប្រធាន​ក្រុមជន​បង្គោល​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​ក្រសួង​មហា​ផ្ទៃ លោក តេង សាវង្ស បានលើកឡើង​ថា​នៅ​ក្នុង​អគ្គាធិការ​ដ្ឋាន រាល់​ការតែង​តាំង​ ការ​ដំឡើង​ឋានន្តរស័ក្តិមន្ត្រី​ក្នុង​ស្ថា​ប័ន​ខ្លួន ពុំ​មាន​ការ​ចាប់​បង្ខំ ការ​ទិញ​ លក់​មុខតំណែងនិង​ទទួល​បាន​លាភសក្ការៈ ដើម្បី​ជា​ថ្នូរ​ក្នុង​ការ​រៀប​ចំមុខ​តំណែង​ឡើយ។

ដីយោធាមណ្ឌល៤ (ដោយ បូ សាវី)

ភរិយាយោធាជាន់ខ្ពស់ម្នាក់ច្រានចោលការចោទថាប្ដីរបស់គាត់យកដីយោធាមណ្ឌល៤ចែកឲ្យសាច់ញាតិ

ភរិយាអតីតមន្ដ្រីយោធាជាន់ខ្ពស់ម្នាក់នៅកងទ័ពជើងគោកច្រានចោលការចោទប្រកាន់ដែលថាប្ដីរបស់គាត់យកដីកងទ័ពនៅមណ្ឌល៤ក្នុងខេត្ដសៀមរាបចែកឲ្យសាច់ញាតិ ដោយស្ដ្រីរូបនោះអះអាងថាដីមណ្ឌលនោះប្ដីគាត់កាន់កាប់ដោយស្របច្បាប់។

យោធាជាង៨០នាក់ស្នើឲ្យលោក ទៀ បាញ់ ដកហូតដីពីអតីតមេទ័ពម្នាក់

មន្ដ្រីយោធាប្រចាំការនៅមណ្ឌល៤ក្នុងខេត្ដសៀមរាបបានផ្ដិតមេដៃស្នើសុំរដ្ឋមន្ដ្រីការពារជាតិ ដកហូតដីពីមេទា​ហានម្នាក់ទុកជាសម្បត្ដិរដ្ឋ ដោយអះអាងថាអតីតមេបញ្ជាការរងមួយរូបនៅកងទ័ពជើងគោកបានយកដីនោះទៅចែកបក្សពួកធ្វើជាកម្មសិទ្ធិ។

អគ្គនាយក​ប៊ុណ្ណារៀល​ធី​គ្រុបត្រូវ​តុលាការ​ចោទ​ប្រកាន់​ពាក់ព័ន្ធនឹងការ​ចេញ​សែក​អត់​លុយ

អគ្គនាយក​នៃ​ក្រុម​ហ៊ុន​អចល​ន​ទ្រព្យប៊ុណ្ណារៀល​ធី​គ្រុប លោក ស៊ឹង ប៊ុណ្ណា ត្រូវ​បាន​សមត្ថកិច្ច​​ឃាត់​ខ្លួនកាលពីព្រឹកថ្ងៃ​សុក្របញ្ជូនមក​តុលាការរាជធានីភ្នំពេញ ​ហើយ​ត្រូវបាន​ព្រះរាជអាជ្ញា​ចោទប្រកាន់ករណី​ចេញ​សែក​អត់​លុយ។ ក្នុង​ពេលលោកកំពុង​​នៅតុលាការ លោក ស៊ឹង​ ប៊ុណ្ណា អាច​និយាយ​ទូរស័ព្ទ​បាន​ ដោយ​លោក​បានប្រាប់​វីអូឌី​នៅ​​រសៀលនេះ​ថា​លោកត្រូវ​សមត្ថកិច្ច​ចុះ​មក​ឃាត់​ខ្លួន​លោក​នៅ​ការិយាល័យ​​ធ្វើ​ការរបស់​កាលពីព្រឹ​កមិ​ញ​។​

រដ្ឋា​ភិបាល​សម្រេចដាក់​ឲ្យ​ដេញ​​ថ្លៃឈើដែល​រឹប​អូសបានជាង៦ម៉ឺនម៉ែត្រគូប

រដ្ឋា​ភិបាល​សម្រេច​ដាក់​ឲ្យ​មាន​ការ​ដេញ​ថ្លៃ​ឈើ​​ជាង​៦ម៉ឺន​ម៉ែត្រគូប ដែល​គណៈកម្មការ​ជាតិ​ទប់ស្កាត់និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើរឹប​អូសបាន​ក្នុងបេសកកម្ម​របស់​ខ្លួន ដោយ​មាន​តម្លៃ​មូល​ដ្ឋានសរុប​ជាង​១២លាន​ដុល្លារអាមេរិក​។

ACUសម្រេចមិនចាត់ការបណ្ដឹងប្រឆាំង​​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​គ.ជ.ប

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ(ACU) នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ សម្រេចមិនចាត់ការលើបណ្ដឹងរបស់ប្រធាន​សមាគម​មួយដែល​​ប្តឹង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត(គ.ជ.ប) ​លោក ស៊ិក ប៊ុនហុក និង​មន្ត្រី​ជាន់​ខ្ពស់​បី​រូប​ទៀត​ដោយ​ចោទ​ថា​បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ស្ថាប័ន​​ឯករាជ្យ​មួយ​នេះ។

ACUថានឹងពិនិត្យ​រឿងយកលុយ​ជំនួយ​មក​ប្រើប្រាស់ ខណៈ​​ស្រ្តីម្នាក់ទៀត​ចេញមុខប្តឹង​លោក កឹម សុខា

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ឱម យ៉ិនទៀង បានថ្លែង​ថា​អង្គភាព​នឹង​ពិនិត្យ​មើល​ករណី​ចោទប្រកាន់​ថា​លោក កឹម សុខា ប្រធានស្តីទីគណបក្ស​សង្រ្គោះជាតិ យក​លុយ​ជំនួយពីក្រៅ​ប្រទេសមក​ចាយវាយផ្ទាល់ខ្លួន​និង​ការ​យក​មនុស្ស​ទៅក្រៅប្រទេស​ជាថ្នូរនឹង​លុយ​២ម៉ឺនដុល្លារ។​លោក​បាន​ថ្លែង​បែប​នេះ​នៅ​​ក្នុង​កិច្ចប្រជុំមួយ​ជាមួយស្រ្តីម្នាក់​ ឈ្មោះ សំ ផល្លា ដែលធ្លាប់​ចេញមុខតវ៉ា​ប្រឆាំង​នឹង​លោក កឹម សុខា និង​បានអះអាង​ថា​ខ្លួន​ជា​ម្តាយ​របស់ស្រ្តីម្នាក់​ដែលអ្នកស្រី​ថា​​​ជា​ប្រពន្ធចុង​របស់​លោក កឹម សុខា។

រដ្ឋាភិបាលដាក់ឲ្យដេញថ្លៃទ្រព្យសម្បត្តិរឹបអូសបានមកពីបទល្មើសគ្រឿងញៀន

ក្រសួងសេដ្ឋកិច្ចនិងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបាន​ចេញ​ប្រកាសរួមមួយ ដោយ​សម្រេច​យកទ្រព្យសម្បត្តិដែលរឹបអូសបានពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ទៅដាក់ដេញថ្លៃដើម្បីយកថវិកានេះចូលរដ្ឋ ។ក្នុងសេចក្ដីប្រកាសរួមចុះថ្ងៃទី១៦ ខែឧសភា ក្រសួងសេដ្ឋកិច្ចនិងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យដឹងថា ទ្រព្យសម្បត្តិ​ដែលរឹបអូសបានសម្រាប់ដាក់ដេញថ្លៃនោះរួម​មាន​បរិក្ខាដែលពាក់ព័ន្ធនឹងវិស័យបច្ចេកទេសផ្សេងៗ យានយន្ត​មធ្យោបាយធ្វើដំណើរ និងគ្រឿងចក្រ រួមនឹង​សង្ហារឹម សម្ភារៈផ្សេង​។ សម្រាប់អចលនទ្រព្យដែល​ត្រូវដាក់​ឲ្យ​ដេញថ្លៃ​រួមមាន​ដី អគារនិង​ទ្រព្យសម្បត្តិដែលភា្ជប់នឹងអគារ។

មន្ទីរអភិវឌ្ឍន៍ជនបទខេត្ដសៀមរាបការពារភាពស្អាតស្អំថាមិនបានកឹបកេងប្រាក់ជំនួយADB

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ដសៀមរាប លោក ស៊ីវ រដ្ឋា បានការពារភាពត្រឹមត្រូវមន្ត្រីរបស់ខ្លួនថា មិនបានប្រព្រឹត្ដ​អំពើពុក​រលួយ​ កឹ​បកេងលុយជំនួយ​​ធនាគារ​អភិវឌ្ឍន៍អាស៊ីADB ដូចការចោទទេ ដោយអះអាងថា រាល់ការអនុវត្តគម្រោ​ង​ធ្វើឡើងដោយតម្លាភាព។
ក្នុងលិខិតបំភ្លឺមួយដែលបង្ហោះនៅលើគេហទំព័រ​របស់អង្គភាពប្រឆំាងអំពើពុក​​រលួយ លោក ស៊ីវ រដ្ឋា លើកឡើងថា និតិវិធី​នៃកា​រអនុវត្ដ​គម្រោង​ស្ថាបនាផ្លូវនៅក្នុងខេត្តនេះ លោកបកស្រាយថា ដំណើរការទៅ​ដោយតម្លាភាព មានការ​ចូលរួម​ដេញថ្លៃពីស្ថាប័នពាក់ព័ន្ធ ដូចជា កម្មវិធីសំណង់​ស៊ីវិល និងការធ្វើសវនកម្ម។

អ្នកកាសែតនិងបុគ្គលិកអង្គការត្រូវសមត្ថកិច្ចឃាត់ខ្លួនទាក់ទងបទល្មើសព្រៃឈើ

សមត្ថកិច្ចខេត្ដព្រះវិហារ បានឃាត់ខ្លួនអ្នករាយការណ៍ព័ត៌មាន និងមន្ដ្រីអង្គការម្នាក់ ខណៈ​ពួក​គេចុះ​យក​ព័ត៌​មាន និង​ថតរូបភាពទាក់ទងបទល្មើសព្រៃឈើរបស់ក្រុមហ៊ុនមួយនៅស្រុកគូលែន ដោយ​ក្រុម​​ហ៊ុន​នោះ​ចោទថា យកព័ត៌មានគ្មានការអនុញ្ញាត។

ចាងហ្វាងកាសែតឆន្ទៈកូនខ្មែរលោក ពន តារាហ៊ុល ប្រាប់វីអូឌី នៅថ្ងៃពុធនេះថា កាលពីល្ងាចថ្ងៃទី​១០ ខែឧសភានេះ អធិការនគរបាលស្រុកគូលែន លោក ឡាញ់ លីសៀវឡេង បានឃាត់​ខ្លួនភ្នាក់​ងារ​របស់​លោក​ម្នាក់ និងមន្រ្ដីម្នាក់ នៃអង្គការអភិរក្សជលផល បរិស្ថាន ព្រៃឈើកម្ពុជា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ