មន្ត្រី​ស្ថានទូតខ្មែរនៅអូស្រ្តាលីជាប់សង្ស័យថា​នាំស្រានិងបារីយកទៅលក់ដោយ​ខុសច្បាប់

សមត្ថកិច្ចព្រំ​ដែនរបស់​អូស្ត្រាលី(Australian Border Force)កំពុងធ្វើការស៊ើប​អង្កេតលើ​ស្ថានទូតមួយ​ចំនួន​ក្នុងទីក្រុងកង់បេរ៉ា(Canberra) ដោយ​សង្ស័យ​ថាបាន​នាំចូល​ស្រានិង​បារី​ទៅ​លក់​ក្នុងប្រ​ទេស​នេះ​ដោយ​មិន​បាន​បង់ពន្ធឲ្យ​អាជ្ញាធរអូស្ត្រាលី ដែលក្នុងនោះ​ក៏មាន​ស្ថានទូតខ្មែរផងដែរ។សារព័ត៌មានរបស់​អូស្រ្តាលីមួយឈ្មោះថា The Sydney Morning Herald ចេញ​ផ្សាយកាលពីម្សិលមិញ​ថា​មាន​ស្ថានទូតយ៉ាងហោចណាស់ចំនួន​ពីរគឺ​ស្ថាន​ទូត​ស្ថានទូតកម្ពុជានិង​ស្ថានទូតអាហ្សែប៊ៃហ្សង់ (Azerbaijan)ដែល​ត្រូវបាន​សមត្ថកិច្ចព្រំដែល​អូស្រ្តាលី​កំពុង​ធ្វើការ​ស៊ើប​អង្កេតទាក់ទងនឹងការនាំស្រា និង​​បារី​ ទៅលក់​នៅ​ក្នុងប្រទេសនេះ​ដោយមិនបាន​បង់ពន្ធ។

ឧកញ៉ាទ្រី ភាព ​បរិច្ចាគប្រាក់៣០ម៉ឺនដុល្លារដល់​កាកបាទក្រហមកម្ពុជា

លោក ទ្រី ភាព ដែលជាឧកញ៉ាល្បីឈ្មោះមួយរូបក្នុងជំនួញនាំឈើចេញទៅក្រៅប្រទេសបានចូលរួមបរិច្ចាគថវិកា​ចំនួន​៣០ម៉ឺនដុល្លារអាមេរិក​ទៅ​កាកបាទក្រហម​ក្នុងទិវាពិភពលោកកាកបាទក្រហមអឌ្ឍ​ចន្ទក្រហម ខួបលើកទី១៥៣ ដែលបានធ្វើឡើងនៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាកាលពីព្រឹកថ្ងៃទី៨ខែ ឧសភា។ ក្រោយពី​ទទួល​ប្រាក់សប្បុរសធម៌ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសនៅលើហ្វេសប៊ុក​របស់​លោកថា៖ ”មានសប្បុរសជនជាច្រើនបានចូលរួមវិភាគទានឧបត្ថម្ភថវិកាដែលប្រមូលបានសរុបទាំងអស់ជាង១៣លានដុល្លារ(១៣៤៣១៦៦៨ដុល្លារអាមេរិក)”។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីសួរសុខទុក្ខ និងសំណេះសំណាល​ជាមួយកម្មករនៅក្រុងព្រះសីហនុ

នាយករដ្ឋមន្ត្រី​ថា ការ​ចំណាយជិត​៥០ភាគរយ​ក្នុងវិស័យ​ដឹក​ជញ្ជូន​​ជា​អំពើពុករលួយ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​បាន​ថ្លែង​ថា យោង​តាម​របាយការណ៍​​សម្ងាត់​មួយ​ដែល​លោក​ទទួល​បាន​បាន​បង្ហាញ​ថា ការ​ចំណាយ៤៨​ភាគរយក្នុង​​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា​​​​ជា​ការ​ចំណាយ​ក្រៅផ្លូវ​ការ​ដែល​គ្មាន​វិក្កយបត្រ​ ឬ​ដែល​លោកហៅ​ថាជាការ​​ “​សូកប៉ាន់​” និង​ជា​អំពើ​អុករលួយ។

លោក ឱម យ៉ិនទៀង ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃសុក្រ​នេះ

អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹងនាំ​​ខ្លួន​មន្ត្រីសិទ្ធិមនុស្សម្នាក់​​របស់​UN​ទៅ​សាកសួរ​ពី​ករណី​ស្រីមុំ

ប្រធានអង្គភាព​ប្រឆាំង​អំពើ​ពុករលួយលោក ឱម យ៉ិនទៀង​ បាន​ឲ្យ​ដឹង​ថា អង្គភាព​នឹង​​នាំខ្លួនមន្រ្តីអង្គការសិទ្ធិមនុស្សនៅUN ​លោក ស៊ឺន សាលី ទៅ​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​របស់​កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ បន្ទាប់​មន្ត្រី​UN​រូប​នោះ​មិន​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​អង្គភាព​។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង ថ្លែង​នៅ​ក្នុងកិច្ចប្រជុំពិភាក្សាវិភាគទៅលើពាក្យបណ្ដឹងរបស់ក្រុមយុវជន

ព្រះ​មហាក្សត្រដំឡើង​ឋានៈដល់​មន្ត្រី​ACUក្នុងនោះមាន​កូនប្រុសលោក ឱម យ៉ិនទៀង ផងដែរ

ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យតែងតាំងនិងផ្តល់ឋានៈឧបការីចំនួន១៨ រូបនៃអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ឲ្យមានឋានៈស្មើអគ្គនាយករហូតដល់រដ្ឋមន្ត្រី ហើយក្នុងនោះក៏មានកូនប្រុសប្រធានអង្គភាពប្រឆាំងអំពើពុករលួយពីរនាក់ផងដែរ។ក្នុងព្រះរាជក្រឹត្យមួយចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ព្រះមហាក្សត្របានសម្រេចតែងតាំងឧបការីមួយរូបគឺលោក សរ សម្បត្តិ ដែលពីមុនមានឋានៈស្មើរដ្ឋលេខាធិការ ឲ្យមានឋានៈស្មើរដ្ឋមន្ត្រី។ ក្នុងព្រះរាជក្រឹត្យដដែល ព្រះមហាក្សត្រដំឡើងឋានៈឧបការីបួនរូបទៀតពីឋានៈស្មើអនុរដ្ឋលេខាធិការ ឲ្យមានឋានៈស្មើរដ្ឋលេខាធិការនិងដំឡើងឋានៈកូនប្រុសប្រធានអង្គភាពប្រឆាំងអំពើពុករលួយម្នាក់ គឺលោក យ៉ិនទៀង ពុទ្ធិរិទ្ធិ ដែលពីមុនជាជំនួយការលោក ឱម យ៉ិនទៀងនិងមានឋានៈស្មើអគ្គនាយក ឲ្យមានឋានៈស្មើនឹងរដ្ឋលេខាធិការផងដែរ។

ប្រធានACUព្រមានផ្លូវច្បាប់​លើ​ប្រធានគណបក្ស​អំណាចខ្មែរ រឿងការស្នើ​សុំបំភ្លឺ​អំពើពុករលួយ

ប្រធាន​អង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ(ACU) លោក ឱម យ៉ិន​ទៀង បានផ្ញើ​លិខិត​មួយ​ទៅ​​លោក សួន សេរី​រដ្ឋា ប្រធានគណបក្ស​អំណាចខ្មែរ ដោយ​បានលើកឡើង​ពី​អង្គច្បាប់​ថា​ករណី​បុគ្គលណា​ដែល​ស្នើ​ឲ្យ​អង្គ​ភា​ពបំភ្លឺ​ករណីណាមួយ ​បុគ្គលនោះអាច​​ប្រឈម​នឹង​បទល្មើស”ការជ្រៀត​ជ្រែកដោយ​ខុសច្បាប់”។​កាលពីថ្ងៃទី៨ ខែមេសា លោក សួន សេរីរដ្ឋា បានដាក់លិខិតមួយច្បាប់ទៅលោក ឱម យ៉ិនទៀង ដោយទាមទារឲ្យលោកបកស្រាយបំភ្លឺពីការចែកស្រោមសំបុត្រទៅកងទ័ពនៅខេត្តព្រះវិហារ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃ​អង្គារ​នេះ​

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ថាការឃាត់ខ្លួន​មេឃុំគណបក្ស សម រង្ស៊ី ធ្វើឡើង​តាម​ចម្លើយរបស់​សាមីខ្លួន

អង្គភាព​ប្រឆាំងអំពើពុករលួយច្រានចោល​ការលើកឡើងថា អង្គភាពនេះ​ឃាត់ខ្លួន​មេឃុំ​ម្នាក់​របស់គណបក្សសម រង្ស៊ី ក្នុង​ខេត្តកំពង់ចាម ​ទៅតាម​លិខិត​ចំហរ៤ទំព័ររបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដោយ​អង្គភាព​នេះ​អះអាង​​ថា ការឃាត់​ខ្លួន​​ធ្វើឡើយង​ដោយ​យោង​តាម​ចម្លើយ​របស់​មេឃុំរូបនេះ​ប៉ុណ្ណោះ។ កាលពីថ្ងៃអាទិត្យម្សិលមិញ មេឃុំស្រក លោក ស៊ាង ចែត ត្រូវបានរាយការណ៍​ថា​ត្រូវ​​មន្ត្រីនគរបាល​យុត្តិធម៌របស់​អង្គភាព​ប្រ​ឆាំងអំពើពុករលួយឃាត់ខ្លួននៅសាលាស្រុកកំពង់សៀម ខេត្តកំពង់ចាម។

លោក​ ឱម យ៉ិនទៀង​ ថាការចែកស្រោមសំបុត្រទៅកងទ័ពជារឿងតម្លាភាព

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក ឱម យ៉ិនទៀង នៅថ្ងៃ​ចន្ទនេះ​បាន​បដិសេធថា​មិន​មានភាព​មិនប្រក្រតី​លើ​ករណី​ដែល​លោក​​ចែកស្រោម​សំបុត្រ​ទៅឲ្យ​កងទ័ព​កាលពីខែមីនានោះទេ។កាលពីថ្ងៃទី​៨ខែមេសា​ ប្រធាន​គណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានដាក់លិខិតមួយច្បាប់​ទៅលោក ឱម យ៉ិនទៀង ដោយទាមទារឲ្យលោកបកស្រាយបំភ្លឺពីការចែកស្រោមសំបុត្រទៅកងទ័ពនៅខេត្តព្រះវិហារ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០​១៦។

រដ្ឋមន្ត្រីព័ត៌មាន៖ រដ្ឋមន្រ្តីយុត្តិធម៌ឲ្យ​អ្នករកឃើញលោកលាក់លុយនៅក្រៅប្រទេសយកលុយទាំងអស់នោះ​

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​សរសេរ​នៅ​លើហ្វេសប៊ុក​របស់​លោក​ថា​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រាប់រូបលោក​ថា​លោក​មិនមានលុយលាក់នៅក្រៅប្រទេសដូចការចុះផ្សាយនោះទេ ដោយ​ថា​បើលោកមានលុយនៅក្រៅប្រទេសមែននោះ អ្នកណាដែលរកឃើញអាចយកលុយទាំងអស់នោះបាន។

យុវជន​ប្តឹង​លោក កឹម សុខា ថា​មិន​ទាន់​មាន​គម្រោង​ប្តឹង លោក អង្គ វង្សវឌ្ឍានា ករណី​លាក់​លុយ

យុវជន​ម្នាក់​ដែល​ធ្លាប់​ប្តឹង​មេដឹកនាំ​បក្សប្រឆាំង អះអាងថា ខ្លួន​មិន​ទាន់​មាន​គម្រោង ប្តឹង​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ទាក់ទិន​នឹង​ព័ត៌មាន​ចុះ​ផ្សាយ​ថា រដ្ឋ​មន្ត្រី​រូប​នោះ បាន​ទិញ​ភាគហ៊ុន​នៅ​ក្រៅប្រទេស ដែល​គេ​ថា ​ជា​មធ្យោបាយ​លាក់​លុយនៅឡើយ​ទេ ដោយ​ថា​មិន​មាន​ឯកសារ​គ្រប់គ្រាន់​។​
​យុវជន​មួយ​ក្រុម​ដែល​ដឹកនាំ​ដោយយុវជន ស្រី ចំរើន ធ្លាប់​អះអាងប្រាប់​អ្នកសារព័ត៌មាននា​ពេល​ថ្មីៗ​នេះ នៅ​ពេល​ដាក់​ញត្តិ​ទៅ​រដ្ឋសភា និង​ដាក់​ពាក្យបណ្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ប្តឹង​លោក កឹម សុខា ថា ពួកគេ​ជា​ក្រុមនិស្សិត​ជំរុញ​ឲ្យមាន​យុត្តិធម៌​សង្គម​។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ