បក្សចំនួន៥ហែរក្បួនធំក្នុងថ្ងៃបើកយុទ្ធនាការឃោសនាដំបូងនៅរាជធានីភ្នំពេញ
ក្នុងថ្ងៃបើកយុទ្ធនាការឃោសនាដំបូងនេះ មានគណបក្សនយោបាយចំនួន ៥ បានហែរក្បួនឃោសនាស្វែងរកអ្នកគាំទ្រក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ នាថ្ងៃទី ២៩ ខែ……
ក្នុងថ្ងៃបើកយុទ្ធនាការឃោសនាដំបូងនេះ មានគណបក្សនយោបាយចំនួន ៥ បានហែរក្បួនឃោសនាស្វែងរកអ្នកគាំទ្រក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ នាថ្ងៃទី ២៩ ខែ……
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា រដ្ឋាភិបាលនឹងចេញសារាចរណ៍ណែនាំមិនឲ្យចែកចាយ និងផឹកគ្រឿងស្រវឹងនៅថ្ងៃបោះឆ្នោត ដោយថា ដើម្បីទប់ស្កាត់កុំឲ្យមានអំពើហិង្សា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រើនរំឭកអាជ្ញាធរជាថ្មីទៀត ឲ្យប្រកាន់ជំហឯករាជ្យ និងធានាភាពត្រឹមត្រូវនៃការបោះឆ្នោត ខណៈអតីតបក្សប្រឆាំងត្រូវបានផាត់ចេញពីចេញពីឆាកនយោបាយ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប គ្រោងអញ្ជើញក្រុមហ៊ុនផលិតទឹកខ្មៅជ្រលក់ដៃពីប្រទេសឥណ្ឌាមកស្រុកខ្មែរ ដើម្បីអះអាងពីគុណភាពទឹកថ្នាំ ដែលវិធានការនេះ នឹងត្រូវធ្វើឡើង…….
ក្រុមអ្នកឃ្លាំមើល បានបង្ហាញជំនឿតិចតួចប៉ុណ្ណោះថា ក្រុមអ្នកសង្កេតការណ៍ចិនដែលនឹងត្រូវបញ្ជូនមកតាមដានការបោះឆ្នោតនៅកម្ពុជានោះ នឹងអាចជួយជំរុញយន្តការប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ ខណៈដែលក្រុមអ្នកសង្កេតការណ៍ទាំងនោះ មានប្រភពមកពីប្រទេសដែលមិនធ្លាប់រៀបចំការបោះឆ្នោតសកលម្ដងណានោះឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញជំនឿចិត្តថា លោកនឹងនៅតែកាន់អំណាចបន្តទៀត ដោយថា ក្នុងកាលៈទេសៈបច្ចុប្បន្ន គ្មានគណបក្សនយោបាយណាអាចប្រកួតប្រជែងឈ្នះគណបក្សកាន់អំណាចរបស់លោកនោះឡើយ។
ក្រុមអ្នកឃ្លាំមើលការបោះឆ្នោត បានប្រកាសថា ពួកគេនឹងដាក់ពង្រាយពលរដ្ឋស្ម័គ្រចិត្ត ដើម្បីឃ្លាំមើលបរិយាកាសពីខាងក្រៅការិយាល័យបោះឆ្នោត ប៉ុន្ដែ គ.ជ.ប. អះអាងថា សកម្មភាពបែបនេះ ហាក់ពុំត្រូវបានអនុញ្ញតដោយច្បាប់នោះឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានវាយខ្នោះលើអ្នកដែលនិយាយថា ទឹកខ្មៅជ្រលក់ដៃក្នុងថ្ងៃបោះឆ្នោតនឹងធ្វើឲ្យមនុស្សស្លាប់ក្រោយពីជ្រលក់បាន ២៤ម៉ោង ដោយថា ពាក្យចចាមអារាមនេះធ្វើឲ្យឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បង្ហាញរបាយការណ៍ថា ចំនួនអ្នកចុះឈ្មោះអង្កេតការណ៍បោះឆ្នោតសម្រាប់អាណត្តិទី៦នេះ កើនឡើងជាង១ម៉ឺននាក់ បើប្រៀបធៀបជាមួយអាណត្តិទី៥កន្លងទៅមានតែជាង៤ម៉ឺននាក់។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហៅកាត់ថា GDPបានរិះគន់អាជ្ញាធរមូលដ្ឋានថា មានការរើសអើងមិនឲ្យគណបក្សនេះលើកស្លាកនៅផ្តុំផ្សារពួក ខេត្តសៀមរាបនោះទេ ខណៈបក្សកាន់អំណាចមានសិទ្ធិលើកបានដោយសេរី។
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម