កម្មករ-កម្មការិនីរោងចក្រ (រូបភាពពីសហជីព CLUF)

សហជីពថាកម្មករទៅបោះឆ្នោតច្រើន បើទោះបីជាក្រសួងមិនផ្តល់ថ្ងៃឈប់ដូចលើកមុនៗ

សហជីពមួយចំនូនអះអាងថា កម្មករដែលជាសមាជិករបស់ពួកគេភាគច្រើនគឺបានទៅចូលរួមបោះឆ្នោត បើទោះបីជាក្រសួងការងារមិនឲ្យកម្មករឈប់សម្រាកចំនួន២ថ្ងៃបន្ថែមដើម្បីទៅបោះឆ្នោតក៏ដោយ។

អង្គការតម្លាភាពរកឃើញថាការបោះឆ្នោតឃុំសង្កាត់ ល្អប្រសើរជាងអាណត្តិមុន​

អង្គការតម្លាភាពកម្ពុជា​បានសង្កេត​ឃើញ​ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មាន​ភាពល្អ​ប្រសើរជាងអាណត្តិមុន ដោយថាមកពី បក្សធំៗពីរ បានព្រមព្រៀងគ្នាធ្វើកំណែទម្រង់ គជប ថ្មី។

ទស្សនៈរបស់គណបក្សនយោបាយចំពោះលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់

បន្ទាប់ពីដឹងលទ្ធផលក្រៅផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ គណបក្សនយោបាយមួយចំនួនមានទស្សនៈថា លទ្ធផលការបោះឆ្នោតកាលថ្ងៃទី៤ខែមិថុនា ម្សិលមិញគឺបង្ហាញជំនឿថា ខ្លួននឹងឈ្នះឆ្នោតនៅឆ្នាំ២០១៨ខាងមុខនេះ។

គណបក្សនយោបាយនិងសង្គមស៊ីវិលបង្ហាញតួលេខខុសគ្នា

គណបក្សនយោបាយធំៗពីរ បានបង្ហាញលទ្ធផលនៃការបោះឆ្នោតថាខ្លួនមានកំណើនខ្ពស់រៀងៗខ្លួន ខណៈក្រុមអង្គការឃ្លាំមើលការបោះឆ្នោតបង្ហាញលទ្ធផលទាបជាងនេះ។

លោក ហ៊ុន សែន អះអាងថា សំឡេងគាំទ្របក្សលោក​កើនឡើងជាងឆ្នាំ២០១៣

លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជាអះអាងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ដែលប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យម្សិលមិញ គណបក្សរបស់លោក​ទទួលបានសំឡេងគាំទ្រដឹកមុខ ហើយថាមានចំនួនកើនឡើង បើប្រៀបធៀបនឹងឆ្នាំ២០១៣។​

គណបក្ស​សង្គ្រោះជាតិ​អះអាង​ថា​ខ្លួន​ឈ្នះ ៤៦% នៃសំឡេងឃុំសង្កាត់​អាណត្តិទី៤

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​ លោក យឹម សុវណ្ណ ​ថ្លែងទៅកាន់អ្នក​យកព័ត៌មាននៅម៉ោង​៩យប់​ថ្ងៃអាទិត្យទី៤មិថុនានេះ​ថា គណបក្ស​សង្គ្រោះជាតិ​ដណ្តើម​ បាន​ឈ្នះអសនៈ​ប្រមាណជា​៤៦%​ នៅក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​អាណត្តិទី៤ នេះ​បើ​តាម​លទ្ធផល​បឋម​នៃការ​រាប់​សំឡេង​ឆ្នោត​ដោយ​គណបក្ស​នេះ។

បន្ទប់ស្ថានការណ៍៖ ដំណើរការបោះឆ្នោតល្អប្រសើរ

បន្ទប់ស្ថានការណ៍ជាបណ្តុំអង្គការសង្គមស៊ីវិល បានចេញសេចក្តីថ្លែងការណ៍ថា ដំណើរការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ភាគច្រើនមានភាពល្អប្រសើរ។​

គជប៖ ចំនួនពលរដ្ឋ​ដែល​មានសិទ្ធិបោះឆ្នោត ៨៥.៧៤% បានទៅ​បោះឆ្នោត

គណកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត(គជប)​អះអាងថា​ប្រជាពលរដ្ឋ​ដែល​មានសិទ្ធិបោះឆ្នោត​​ចំនួន​៨៥.៧៤%​បាន​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណតិ្តទី៥ដែល​ទើប​បាន​បិទ​បញ្ចប់​នៅ​ម៉ោង​៣រសៀល​ថ្ងៃអាទិត្យ​ ទី៤ ខែ​មិថុនានេះ។

យុវជនពីរនាក់អះអាងថាត្រូវសមត្ថកិច្ចវាយពេលព្យាយាមតាម​ដានការរាប់សន្លឹកឆ្នោតនៅជម្ពូវ័ន​

យុវជនពីរនាក់ដែលបានបោះឆ្នោត និង ព្យាយាមតាមដានការរាប់សន្លឹកឆ្នោតនៅវិទ្យាល័យជម្ពូវ័នក្នុងរាជធានីភ្នំពេញ​ អះអាងថា ពួកគេត្រូវសមត្ថកិច្ចវាយ ពេលដែលសួរនាំថា ច្បាប់ណាហាមពលរដ្ឋមិនឲ្យតាមដានការរាប់សន្លឹកឆ្នោត ។​

ពលរដ្ឋតវ៉ា ករណីមិនឲ្យមើលការរាប់សន្លឹកឆ្នោត

ពលរដ្ឋរាប់សិបនាក់ បានរាយការណ៍មកថា ពួកគេត្រូវបានសមត្ថកិច្ចដែលការពារការិយាល័យបោះឆ្នោត បណ្តេញចេញមិនឲ្យនៅរង់ចាំមើលការរាប់សន្លឹកឆ្នោតនោះទេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ