បក្សប្រឆាំងឈ្នះតំណែងមេឃុំ៧៤ បក្សកាន់អំណាចបាន៣៥នៅកំពង់ចាម

គ.ជ.ប. បាន​បង្ហាញ​ថា គណបក្ស​នយោបាយ​ចំនួន ៤ បាន​ឈ្នះ​អាសនៈ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ នៅ​ក្នុង​ខេត្ត​កំពង់ចាម ប៉ុន្តែ នាំ​មុខ​ដោយ​គណបក្ស​ប្រឆាំង​។

គ.ជ.ប. រកឃើញសន្លឹកឆ្នោតជាង១៣ម៉ឺនសន្លឹកជាសន្លឹកឆ្នោតមិនបានការ

សន្លឹក​ឆ្នោត​ដល់​ទៅ​ជាង ១៣​ម៉ឺន​សន្លឹក ត្រូវ​បាន​គេ​រក​ឃើញ​ថា ជា​សន្លឹក​ឆ្នោត​មិន​បាន​ការ ក្រោយ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ពេល​ថ្មីៗ​នេះ។

បក្សនយោបាយធំៗចំណាយទ្វេដងលើយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំនេះ

បាយការណ៍​មួយ​របស់​អង្គការ​សង្គម​ស៊ីវិល បង្ហាញថា ការ​ចំណាយ​របស់​គណបក្ស​នយោបាយ​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឆ្នាំ​២០១៧​នេះ បាន​ហក់​ឡើង​ទ្វេ​ដង បើធៀប​នឹង​ការ​បោះ​ឆ្នោត​កាល​ពី​៥​ឆ្នាំ​មុន ក្នុង​បក្ស​កាន់​អំណាច​ចំណាយ​ថវិកា​ច្រើន​ជាង​គេ។

គ.ជ.ប. ប្រកាសលទ្ធផលផ្លូវការថ្ងៃស្អែក លទ្ធផលត្រូវបានរំពឹងថាគ្មានអ្វីប្រែប្រួល

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. គ្រោង​នឹង​ប្រកាស​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នៅថ្ងៃ​ស្អែក​នេះ ដូច​ទៅ​នឹង​ការ​គ្រោង​ទុក​របស់​ខ្លួន។

លទ្ធផលព្រាងមេឃុំចៅសង្កាត់៖ CPP ទទួលបាន១១៥៦ ខណៈ CNRP ៤៨៩

យោងតាមហ្វេសប៊ុក លោក រ៉ុង ឈុន សមាជិក គ.ជ.ប លទ្ធផលព្រាង​នៃការបែង​ចែក​អសនៈ​ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបង្ហាញថា៖ គណបក្សប្រជាជនកម្ពុជាទទួលបាន…

លោក សម រង្ស៊ី ថាពលករខ្ទង់១លាននាក់នឹងមកបោះឆ្នោតឲ្យបក្សប្រឆាំងឆ្នាំក្រោយ

អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនីរទេសខ្លួន ថ្លែងបែបលើកទឹកចិត្តអ្នកគាំទ្រថា ពលករខ្មែរប្រហែល១លាននាក់ដែលធ្វើការនៅក្រៅប្រទេសនឹងវិលមកបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៨។

គ.ជ.ប៖ សហភាពអឺរ៉ុបនឹងបន្ដគាំទ្រដំណើរការបោះឆ្នោតឆ្នាំ២០១៨

តំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាអះអាងថា ខ្លួននឹងបន្ដគាំទ្រដល់ដំណើរការបោះឆ្នោតថ្នាក់ជាតិរបស់កម្ពុជានាពេលខាងមុខ។ នេះបើតាមសេចក្ដីប្រកាសរបស់ គ.ជ.ប។

សកម្មភាពចុះឈ្មោះបោះឆ្នោត (ហួត វុទ្ធី)

គ.ជ.ប ថានឹងចាប់ផ្តើមចុះឈ្មោះថ្មីក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៨ នៅដើមខែកញ្ញា

គណៈកម្មាធិការជាតិរៀប​ចំការ​បោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឲ្យដឹងថា ការចុះឈ្មោះថ្មីក្នុងបញ្ជីបោះ​ឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ ឆ្នាំ២០១៨ នឹងចាប់ផ្តើមនៅដើម​កញ្ញា​ខាងមុខ​នេះ។

បេក្ខជនជាប់ឆ្នោតចៅសង្កាត់ប៉ោយប៉ែតត្រូវបញ្ជូនទៅពន្ធនាគារវិញក្រោយវះកាត់

បេក្ខជនជាប់ឆ្នោតជាចៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារវិញ នៅព្រឹកនេះ ក្រោយពីវះកាត់ពោះវៀនដុះខ្នែង ខណៈគ្រួសារបារម្ភពីគ្រោះថ្នាក់អាចកើតមានឡើងព្រោះ មុខរបួសមិនទាន់ជាសះ និង កំពុងមានជំងឺផ្សេងៗទៀត។​

CNRP គ្រោងហៅរដ្ឋមន្រ្តីការងារឲ្យបំភ្លឺករណីមិនផ្តល់ថ្ងៃឈប់បន្ថែមទៅបោះឆ្នោត

មន្រ្តីបក្សប្រឆាំងគ្រោងដាក់លិខិតទៅក្រសួងការងារឲ្យបំភ្លឺករណីមិនអនុញ្ញាតថ្ងៃឈប់បន្ថែមដល់កម្មករទៅបោះឆ្នោត កាលពីថ្ងៃទី៤មិថុនាកន្លងទៅ បន្ទាប់ពីសាកសួរផ្ទាល់មាត់​នៅព្រឹកមិញត្រូវបានតំណាងរាស្ត្រគណបក្សកាន់អំណាចជំទាស់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ