អ្នកឃ្លាំមើលបារម្ភពីសន្លឹកឆ្នោតមិនបានការមានចំនួនច្រើន

ក្រុមអ្នកឃ្លាំមើលការបោះឆ្នោត បានសំដែងក្ដីបារម្ភរបស់ពួកគេដោយថា សន្លឹកឆ្នោតមិនបានការមានចំនួនច្រើន និងស្នើឲ្យ គ.ជ.ប រាប់សន្លឹកឆ្នោតឡើងវិញនៅតាមឃុំសង្កាត់ ដែលមានភាពមិនប្រក្រតី។

គ.ជ.ប. គ្រោងរាប់សន្លឹកឆ្នោតនៅឃុំដូងឡើងវិញក្រោយបក្សទាំងពីរប្ដឹងទាស់

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ គ.ជ.ប. បាន​ប្រកាស​ថា ខ្លួន​សម្រេច​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ ២៣​ការិយាល័យ នៅ​ឃុំ​ដូង ស្រុក​រមាសហែក នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា​នេះ។

គ.ជ.ប កែតម្រូវឲ្យ CNRP ឈ្នះ CPP វិញ នៅឃុំព្រៃផ្ដៅ ខេត្ដតាកែវ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកែតម្រូវលទ្ធផលបោះឆ្នោតនៅឃុំមួយ ក្នុងខេត្តតាកែវ ដោយថា គណបក្សសង្គ្រោះជាតិ យកឈ្នះលើបក្សកាន់អំណាចវិញ។

គណបក្សប្រជាជនប្រកាសថាឈ្នះ ខណៈ គ.ជ.ប មិនទាន់ចេញលទ្ធផល

គណបក្សប្រជានកម្ពុជាអះអាងថាខ្លួនឈ្នះការបោះឆ្នោតឃុំ-សង្កាត់ «ដ៏ធំធេង» បើទោះជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនទាន់​ប្រកាសលទ្ធផលផ្លូវការក៏ដោយ។

អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សសសើរការបោះឆ្នោតនៅកម្ពុជា

ការិយាល័យអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស ប្រចាំតំបន់អាស៊ីអាគ្នេយ៍ រំពឹងថា ការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨ខាងមុខនេះ នឹងប្រព្រឹត្តទៅដោយរលូនដូចការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០១៧នេះ។

កម្មករតវ៉ានៅមុខក្រសួងការងារករណីកាត់លុយពេលទៅបោះឆ្នោត​

កម្មកររាប់រយនាក់ប្រមូលផ្តុំនៅមុខក្រសួងការងារនៅព្រឹកថ្ងៃព្រស្បតិ៍នេះ ដើម្បីទាមទារឲ្យរដ្ឋមន្ត្រីជួយដោះស្រាយបញ្ហាថៅកែរបស់ពួកបានកាត់ប្រាក់ឈ្មួល១០០% ពេលឈប់សម្រាក២ថ្ងៃបន្ថែមទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ខែមិថុនា។

អ្នក​វិភាគ ៖ការ​​ផ្តល់តំណែងថ្មីឲ្យអ្នកមិនជាប់ឆ្នោត ​​កាន់តែ​ធ្វើ​ឲ្យពលរដ្ឋអស់ជំនឿ

អ្នក​ជំនាញ​ខាង​អភិបាល​កិច្ច​ និង​សង្គម យល់​ឃើញថា​ការ​សម្រេច​នៅ​តែ​អោប​ក្រសោប​មន្ត្រី​​ខ្លួន​របស់​បក្សប្រជា​ជន ជា​មួល​ហេតុ​ដែល​ធ្វើ​ឲ្យ​បក្សនេះ​កាន់តែ​បាត់​បង់​សំឡេង​ឆ្នោត​នា​ពេល​ខាង​មុខ​ទៀត។ ការ​យល់​ឃើញ​នេះ​គឺ​បន្ទាប់​ពី​បក្ស​ប្រជាជន​សម្រេច​ទទួល​យក​មេឃុំ​ចៅ​សង្កាត់​ ដែល​ចាញ់ការ​បោះ ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ មក​ធ្វើ​ជា​ជំនួយ​ការ​រដ្ឋមន្ត្រីឬជំនួយស្ថាប័នរបស់រដ្ឋ។ បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ មេឃុំ​ ចៅ​សង្កាត់របស់​បក្ស​ប្រជាជន​ដែលមិនជាប់​ឆ្នោត ជាង៤០០នាក់នឹង​ត្រូវ​បាន​បក្សនេះ​ជ្រើស​​យក​មក​ធ្វើ​ជា​ជំនួយ​ការ​ និង​ទី​ប្រឹក្សា​ រដ្ឋមន្ត្រី​នៅ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋនានា ក្រោយ​ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឃុំសង្កាត់​ចេញ​ជា​ផ្លូវ​ការ​។ កាលពីដំបូងឡើយ មានលិខិតរបស់លោកស្រី ម៉ែន សំអន ក្នុងនាមលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាឲ្យអ្នកចុះពង្រឹងបក្សនៅតាមខេត្តនីមួយត្រៀម​ខ្លួន ទំនុកបម្រុង​ថវិកា​ដល់​មេឃុំ និងចៅសង្កាត់​របស់​គណបក្សដែលមិនជាប់ឆ្នោត។ ប៉ុន្តែ​ក្រោយ​មកក៏​មាន​លិខិតថ្មី​មួយទៀត ដោយ​​​​គណបក្សប្រជាជនកម្ពុជា តម្រូវឲ្យ​រដ្ឋមន្រ្តីតាមក្រសួងនីមួយៗ​ត្រៀម​ទទួល​មេឃុំ និងចៅសង្កាត់ដែល​មិនជាប់ឆ្នោត​មកធ្វើជាជំនួយការឬទីប្រឹក្សាវិញម្តង។ អ្នក​ឯក​ទេស​ខាង​អភិបាល​កិច្ច លោក ឱក សេរី​សោភក្កិ៍ យល់ថា​អ្វី​ដែល​គណបក្សប្រជា​ជន​កំពុងតែ​ធ្វើ​ គឺ​បង្ក​ឲ្យ​មាន​ភាពច្រលូក​ច្រឡំ​រវាង​កិច្ចការ​គណបក្ស និង​កិច្ច​ការ​រដ្ឋ តែលោក​ថាការដែលផ្តល់តំណែងថ្មីដល់​មេឃុំ​ចៅសង្កាត់​ដែល​ចាញ់​ឆ្នោត​​នោះ ​គឺ​បង្កើន​លទ្ធភាព​ការងារផង ហើយក៏​ជា​ការ​បង្កឲ្យ​មាន​បញ្ហា​កាន់​តែ​ធ្ងន់ដោយ​សារកិច្ចការ​បក្ស​កាន់តែ​​ចូល​មក​ក្នុង​កិច្ច​ការដឹកនាំ​រដ្ឋ​កាន់​តែ​ច្រើន​។ លោក​ថា៖ « បើ​សិន​ជា​យើង​គិត​ពី​បទ​ពិ​សោធន៍​រដ្ឋ​បាល​ ពួកគាត់​ប្រកដ​ជា​មាន​បទ​ពិសោធន៍​រដ្ឋ​បាល​ជាក់​ច្បាស់​មែន!​ បើ​សិន​ជា​ប្រើ​ក្នុងផ្លូវ​ល្អ​ផ្លូវ​ត្រូវ​ផ្លូវ​ដែល​ដើម្បី​បម្រើ​ការ​ពារ​ប្រជា​ពល​រដ្ឋ​ខ្ញុំ​គិតថា​វា​បែប​ជា​មិន​អា​ក្រក់​ទេ ក៏ប៉ុន្តែ​បើសិន​ជា​គាត់​ធ្វើ​ការ​ចូល​រដ្ឋាភិបាល​មែន​ដើម្បី​ទទួល​បាន​តំណែង តែ​ប្រើ​តួនាទី​របស់​បក្ស​ដែល​បែង​ចែកគ្នា​មិន​ដាច់ ខ្ញុំ​គិត​ថា​ប្រជា​ពល​រដ្ឋ​គាត់​មិន​ល្ងង់​ទៀត​ទេ។ លោក​នឹង​ពិនិត្យ​មើល​ឃើញ​ហើយ​នឹង​ធ្វើការ​សម្រេច​ចិត្ត​ក្នុង​ពេល​មួយ​ឆ្នាំ​ទៀតដូច្នេះ​ហើយ​នេះ​វាដូច​ជា​កាំបិត​មុខ​ពីរ​អញ្ចឹង​ »

គណបក្សកាន់អំណាចស្នើសុំរាប់សន្លឹកឆ្នោតឡើងវិញជាលើកដំបូង

ជាលើកដំបូងហើយ ដែលគណបក្សកាន់អំណាចស្នើសុំរាប់សន្លឹកឆ្នោតឡើងវិញក្នុងឃុំសង្កាត់មួយចំនួនដែលខ្លួនចាញ់ ចាប់តាំងពីកម្ពុជារៀបចំការបោះឆ្នោតដោយខ្លួនឯង។

អភិបាល​ខណ្ឌ​ឫស្សីកែវ​ហួស​ចិត្ត​ក្រោយ​បក្ស​កាន់​អំណាច​បរាជ័យ​នៅ​​ខណ្ឌ​នេះ

អភិបាល​ខណ្ឌ​ឫស្សីកែវ លោក ជា ពិសី កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​បង្ហោះ​សារ​ហួស​ចិត្ត​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ពលរដ្ឋ​មួយ​ចំនួន បាន​ធ្វើ​ទង្វើ​ចាក់​អង្ករ​យក​អង្កាម ដែល​នេះ​គឺ​ជា​សារ​កើត​ឡើង​ក្រោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បាត់​សំឡេង​គាំ​ទ្រ​ភាគ​ច្រើន​នៅ​ក្នុង​ខណ្ឌ​មួយ​នេះ ទៅ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ។

CNRP ឈ្នះ​សំឡេង​គាំ​ទ្រ បើទោះបី​ចាញ់​ឃុំ​សង្កាត់​ CPP នៅ​កំពង់ធំ​ក្ដី

របាយការណ៍​មួយ​បង្ហាញ​ថា គណបក្ស​ប្រឆាំង បាន​ឈ្នះ​សំឡេង​គាំ​ទ្រ​នៅ​ក្នុង​ខេត្ត​កំពង់ធំ ពោល​គឺ​បាន​នាំ​មុខ​គណបក្ស​កាន់​អំណាច ប៉ុន្តែ ចំនួន​ឃុំ​សង្កាត់​ដែល​បក្ស​ប្រឆាំង​ឈ្នះ បែរ​ជា​ចាញ់​បក្ស​កាន់​អំណាច​ទៅ​វិញ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ