គង្គ ប៊ុនឈឿន ផ្ដាំចុងក្រោយឲ្យឈប់ចម្លងបទបរទេស
បន្ទាប់ពីទទួលមរណភាពកាលពីថ្ងៃទី១៧ មេសា សពរបស់លោក គង្គ ប៊ុនឈឿន ត្រូវបានក្រុមគ្រួសារបញ្ជាក់ថានឹងត្រូវកំណត់ឲ្យបូជានៅថ្ងៃសៅរ៍សប្ដាហ៍នេះហើយក្នុងប្រទេសន័រវេស ប៉ុន្តែនឹងអាចតម្កល់ទុករហូតដល់១០០ថ្ងៃ ឬច្រើនជាងមុន មុននឹងបញ្ជូនមកតម្កល់នៅកម្ពុជា ដោយសារតែទីអាស្រមតម្កល់ធាតុនៅខេត្តកំពង់ស្ពឺទើបតែស្ថាបនាបាន៩០ភាគរយ។