លោក អ៊ិន សុភិន បញ្ជាក់​ថា​​​ដាលីស​​អស់ចិត្ត​នឹង​ប៉ែន ចំរ៉ុង

បន្ទាប់​ពី​មាន​ដំណឹង​ថា​​​​​​លោក​ ​ ​ប៉ែន ចំរ៉ុង សម្រេច​ចិត្ត​​លែង​លះ​​ ​​​​​​​​កញ្ញា ភិន សុដាលីស ជា​ភរិយា​​​អេតាស៊ីវិល​​​​​ មាន​ការ​​លើក​ឡើង​​ជា​ច្រើន​ថា​គូ​ស្នេហ៍​មួយ​គូ​នេះអាច​នឹង​​​​ត្រូវ​រ៉ូវ​គ្នា​វិញ​​​​នៅ​​ក្នុងដំណាក់កាល​​​​​សម្រុះសម្រួលគ្នា​របស់​តុលា​ការ។ យ៉ាង​ណា​ក៏​ដោយ​ភាគីខាង​​​ឪពុករបស់​​​​នាង​បាន​អះ​អាង​ថា​​​ដាលីស​អស់ចិត្ត​​នឹង​ប៉ែន ចំរ៉ុង ហើយ ហើយ​​បើ​​ទោះជា​មាន​ការសម្រុះ​​សម្រួល​ពី​ដើម​បណ្ដឹង​​ពិត​មែន ក៏​កូន​ស្រីខ្លួន​មិន​ទទួ​ល​យក​នោះដែរ។

ការប្រកួតរវាងកីឡាករ សូត្រ ប៊ុនធី និង​កីឡាករថៃ Anou Vath (រូបភាព៖ សុខ ឆាយ)

កីឡាករថៃ​​​​​ប្រាប់​​​​​ហេតុផលសន្លប់​​​​​​​​​ក្រោមដៃ សូត្រ ប៊ុនធី ​

ការប្រកួតអន្តរជាតិ​​​នៅ​លើសង្វៀន​​ទូរទស្សន៍អាស៊ីអាគ្នេយ៍ដែល​បាន​ធ្វើ​ឡើង​​កាលពីថ្ងៃ​អាទិត្យ​​ទី​​​​១ ខែឧសភា ​​​​​​​​គេ​កត់សម្គាល់ឃើញ​ថា ​កីឡាករថៃដែលឡើង​ប្រកួត​​​ជា​មួយ​កីឡាករ​កម្ពុជា ​សូត្រ​ ប៊ុនធី គឺ​មាន​សមត្ថភាព​​​ល្អ​យ៉ាង​ខ្លាំង​។ ប៉ុន្តែ​​​ចុង​ក្រោយ​គេបែរជា​ភ្លាត់​ឲ្យ​​សន្លប់​​​​មិន​គួរ​​ឲ្យជឿ​ក្រោមដៃ​​​​របស់​កីឡាករ​កម្ពុជា​រូប​នេះ​ក្នុងទឹក​ទី​​​២​។ ​

ធ្លាយរឿង ប៉ែន ចំរ៉ុង ប្ដឹងលែងលះ ភិន សុដាលីស ​

នៅ​ទី​បំផុត​គូស្នេហ៍​ដែល​​​​បាន​ប្រកាស​ថា​​នឹង​​តស៊ូ​ស្រឡាញ់​គ្នា​ដោយ​មិនខ្វល់​ពី​បោះ​បង់​​របស់​​​គ្រួសារ​ខាង​ស្រី ​ គឺ​លោក​ ​ប៉ែន ចំរ៉ុងនិង​​​​​​​​កញ្ញា ភិន សុដាលីស នោះ​ បាន​ឈាន​ដល់​​​​ផ្លូវ​បំបែក​ហើយ ខណៈ​ពាក្យ​ប្តឹង​សុំលែង​លះ​​​របស់​លោក ​ប៉ែន ចំរ៉ុង ធ្លាក់ដល់​ដៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពីថ្ងៃ​សុក្រ​ទី​​ ២៩ មេសា​។ ​​​នេះ​ជា​ដំណឹង​​ដ៏​រសើប​បើក​​ឆាកសម្រាប់​ខែ​ឧសភាតែម្ដង ខណៈដែល​ភិន សុដាលីស ក៏ត្រូវ​​​គេ​ដឹង​ថា​​ទើប​នឹង​បាន​ពរពោះ​​​ក្នុង​ផ្ទៃ​ជាង​​​៣ខែ។

ដៃគូសហការផលិតរឿង «ប៉ុបពីទៅហូលីវូដ» លោក ជី សិលា (កណ្ដាល) និង​ផលិតករ លោក សុខ វិសាល (បង់កក្រមា) ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃទី​២៩ ខែមេសា (រូបភាព៖ វង្ស សុម៉ាលីន)

ប្រទេស​៥នៅ​អាស៊ាន​​​​​បញ្ចាំង​រឿង​ «ប៉ុបពី​ទៅ​ហូលីវូដ»

ចាត់ទុកជាការចាប់អារម្មណ៍មួយថ្មី បន្ទាប់ពីក្រុមផលិតកររឿង «ប៉ុបពីទៅហូលីវូដ» បានប្រកាសឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃ២៩ ខែមេសាថា ប្រទេស៥នៅក្នុងតំបន់អាស៊ានបានសម្រេចកុងត្រាទទួលយករឿងនេះ ទៅដាក់បញ្ចាំងនៅក្នុងប្រទេសរបស់ពួកគេនៅតាមរោងកុន។ យ៉ាងណាមិញ ក្រុមផលិតករដដែល ហាក់មិនសូវទុកចិត្តថារឿងមួយនេះនឹងទទួលបានការគាំទ្រខ្លាំងក្លានៅក្នុងប្រទេសកម្ពុជាខ្លួងឯងនោះឡើយ។

លោក ធី រតនា ហៅVJ រតនា និង​ភរិយា (រូបពី​ហ្វេសប៊ុករបស់លោក)

VJ រតនា ​ យក​ពេល​ក្រេប​ទឹកឃ្មុំទៅធ្វើ​​ស្ថានីយប្រេង​សាំង​

​​នៅថ្ងៃ​​សុក្រ​ទី​​២៩ ខែ​មេសា​នេះ គឺជា​ថ្ងៃ​ដែលពិធីករ​ល្បីឈ្មោះ​លោក ​​​​ធី រតនា ហៅVJ រតនា ​​​​រៀប​ការ​ជាមួយ​​កូនក្រមុំឈ្មោះ លឹម​ លីសា ​​​វ័យ​​​២៤​ឆ្នាំ បន្ទាប់​ពីអ្នកទាំងពីរ​ភ្ជាប់​ពាក្យ​​​​អស់​ប្រមាណ​ជិត​​​មួយ​ឆ្នាំ​តាំង​ពី​​ថ្ងៃ​ទី​​៩ ខែ​​​កញ្ញា​ឆ្នាំ​​​២០១៥។ ​​​​​​​​​​​​​​​​ខុស​ពី​​គូស្នេហ៍​ភាគច្រើនដែល​បង្ហាញ​​​​ពីគម្រោង​ទៅ​ក្រេប​ទឹកឃ្មុំពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ​​​តារា​រូប​នេះ​បញ្ជាក់​ថា​​នឹង​យក​ពេល​ក្រោយ​ថ្ងៃ​រៀប​ការ​ភ្លាម​ៗ ​​​​ទៅ​​​​​​​​​​​​​​​មើលការ​សាង​សង់​​​​​​​​​ស្ថានីយចាក់សាំង​​ថ្មី​មួយនៅខេត្ត​ព្រះ​វិហារ ដែលជា​​​ជំនួញ​ទី​​២របស់ខ្លួន​ទៅវិញ​។

ការ​ប្រកួត​រវាង​កីឡាករ ផាន់ គ្រាន់ និង​កីឡាករ​ថៃ Phun Savath (រូបភាព៖ សុខ ឆាយ)

ផាន់​ គ្រាន់ ​មិន​អស់​ចិត្ត​​ក្រោយ​ចាញ់កីឡាករថៃ

​កាល​ពីថ្ងៃ​អាទិត្យ​ទី​​​២៤ ខែ​មេសា កីឡាករ​ជើង​ខ្លាំង​ល្បី​ឈ្មោះ​​នៅ​ក្នុង​ពិភព​ប្រដាល់​​​​​​​ ​ផាន់ គ្រាន់ ​​​​​​​​​​​បាន​ត្រឹម​តែ​​​​ស៊ូជាមួយ​កីឡាករ​វ័យ​ក្មេង​មក​ពី​ប្រទេស​​​​ថៃ​ដល់​ទឹកចុង​ក្រោយ​ប៉ុណ្ណោះ។ ​លោក​ហាក់​មិន​អស់​ចិត្តនោះឡើយ​​នឹង​លទ្ធផល​ចាញ់ពិន្ទុ ​​ដោយ​អះ​អាង​ថា​គឺ​បណ្ដាល​មក​ពី​ការ​មើលស្រាលគូ​ប្រកួត និង​បណ្ដាល​មក​ពី​បញ្ហា​​​​​​​​កម្រាល​រអិល​​​​​​​នៅ​​ក្នុង​ការ​ប្រកួត​។

សពកវី គង្គ ប៊ុនឈឿន ​​​​​ដល់កំណត់​បូជា

បន្ទាប់​ពី​បាន​តម្កល់​សពទុក​​ឲ្យ​​​​​​សាច់​ញាតិ និង​​​អ្នក​​​ស្រឡាញ់​រាប់​អាន​​គោរព​បូជា​​​​អស់​​​ច្រើន​ថ្ងៃ ​​​នៅ​ទី​បំផុត​​សព​របស់​​កវី​និពន្ធ​ល្បី​ឈ្មោះ ​​លោកគង់ ប៊ុន​ឈឿន ​ត្រូវ​កំណត់​​បូជា​ហើយ​​​​នៅ​រសៀល​ថ្ងៃ​ទី​​​​២៣ មេសា​នេះ​ នៅ​​ប្រទេស​​​ន័រវេស។ ពិធី​នេះ​​​ត្រូវ​បាន​ចូល​រួម​​​​តែ​កូន​​ចៅ​សាច់ញាតិ​​រស់​នៅ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ ខណៈដែល​នៅ​ស្រុក​ខ្មែរ​ក៏​​​​​​មាន​ពិធី​​​៧​ថ្ងៃ​​​​​ឧទ្ទិសកុសល​​ឲ្យ​លោក​ដល់​ទៅ​​២​​កន្លែង​ផ្សេង​គ្នា។

យ៉ែម សំអូន​​​ ​​​សម្ដែង​រឿង​​​​​​​​​​​​​ជា​តួ​ស្រឡាញ់​ភេទ​ដូច​គ្នា

មានការ​​ភ្ញាក់​ផ្អើល​​មិន​តិច​ទេ ក្នុង​ពេលដែល​លោ​ក ​យ៉ែម សំអូន ស្រាប់​តែ​អះ​អាង​ថា​​​ខ្លួន​បាន​ទទួល​​យក​​ការ​សម្ដែង​ជា​តួ​អង្គ​​ស្រឡាញ់​ភេទ​ដូច​គ្នាក្នុង​ភាព​យន្ត​ថ្មី​មួយ ​​​​​​​នៅ​ក្នុង​បរិបទ​ដែល​ផ្ទុះ​ព័ត៌មាន​ចំពោះ​​លោក​នៅមិន​ទាន់ស្ងប់​។ លោក​​បាន​ទាំង​​រំពឹងថា​​​​​នឹង​​​លេចធ្លោ​ខ្លាំង ​​​​​​តាម​រយៈការ​សម្ដែង​ជា​តួ​អង្គ​ស្រឡាញ់​ភេទ​ដូច​គ្នា​នោះ​ផង។

មាស សុខសោភា នៅក្នុងពិធីសម្ពោធរឿង «ទង់ព្រលឹង»

មាស សុខសោភា ទទូច​​ឲ្យ​​​ជួយ​គាំទ្រភាព​យន្តខ្មែរ

នៅក្នុងពិធីសម្ពោធរឿង «ទង់ព្រលឹង» កាលពីល្ងាចថ្ងៃទី២០ ខែមេសា នៅផ្សារស្ទឹងមានជ័យ តារាចម្រៀង មាស សុខសោភា បានបង្ហាញខ្លួននៅលើវេទិកា ក្រោមសំឡេងគាំទ្រយ៉ាងណែនតាន់តាប់ ព្រមជាមួយនឹងបទចម្រៀងនិពន្ធថ្មីដែលផលិតកម្ម Red Picture និពន្ធឲ្យ។

លោក ហ៊ុន សែន ពេញចិត្ត​នឹង​បទ”ញីកែងជើង” ដោយ​សារ​ជា​ចង្វាក់បង្កើតដោយកូនខ្មែរ​

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ​បានថ្លែង​ថា​លោក​ពេញចិត្ត​នឹង​បទ”ញីកែងជើង”​ ដោយ​សារ​បទ​ចម្រៀង​នេះ​ជា​ស្នាដៃ​របស់កូនខ្មែរ។​ក្នុងពិធី​សម្ពោធ​រោងចក្រស្ករសនៅខេត្តព្រះវិហារ លោក ហ៊ុន សែន បានថ្លែង​ថា​មូល​ហេតុ​ដែ​ល​លោក​ពេញ​​​ចិត្ត​នឹង​បទចម្រៀង​នោះ ដោយ​លោក​ថា​នេះ​”ជា​ចង្វាក់​មួយ​ដែល​កូន​ខ្មែរ​បាន​កសាង​ឡើង”។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ