អាជ្ញាធរម៉ាឡេស៊ីកំពុងប្រុងប្រយ័ត្នការប្រែប្រួលស្ថានភាពទឹកជំនន់

អាជ្ញាធរម៉ាឡេស៊ីកំពុងរៀបចំបង្កើតការផ្សព្វផ្សាយគ្រប់រូបភាពជុំវិញស្ថានភាពទឹកជំនន់ដែលមានការប្រែប្រួលខ្លាំង ដើម្បីសាធារណៈជនបានដឹង និងងាយស្រួលក្នុងការជួយសង្គ្រោះមនុស្សនៅតំបន់ដែលមានការប្រឈមគ្រោះថ្នាក់ខ្លាំង។

ត្រាំ ទៅដល់ប្រទេសចិន​ នឹងមានការជជែកករណីកូរ៉េខាងជើង

ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក ដូណល ត្រាំ ធ្វើដំណើរដល់ទីក្រុងប៉េកាំងនៅរសៀលថ្ងៃពុធនេះ ហើយនឹងមានការជជែកពីបញ្ហាភាពតានតឹងជាមួយកូរ៉េខាងជើង និងការចរចាពីបញ្ហាប្រឈមមុខដាក់គ្នាជុំវិញបញ្ហាទំនាក់ទំនងសេដ្ឋកិច្ច។

ច្បាប់ថ្មី​សិង្ហបុរីដំឡើងអាយុអ្នកអាចទិញនិងជក់បារីបានអាយុដល់​២១ឆ្នាំ​

សិង្ហបុរីកំពុងរៀបចំបង្កើតច្បាប់គ្រប់គ្រងអ្នកទិញ និងអាចជក់បារីបាន លុះត្រាមានអាយុចាប់ពី២១ឆ្នាំឡើង​ទៅ ដោយបញ្ជាក់មូលហេតុថា កាត់បន្ថយអ្នកមានជំងឺដោយសារការជក់ និងរារាំងមនុស្សវ័យក្មេងមិនឲ្យចាប់អារម្មណ៍ការជក់បារី។​

មីយ៉ាន់ម៉ាថា UN កំពុងធ្វើឲ្យមានស្ថានភាពអាក្រក់ករណីជនជាតិភាគតិចរ៉ូហ៊ីងយ៉ា

រដ្ឋាភិបាលមីយ៉ាន់ម៉ាថ្លែងនៅថ្ងៃពុធនេះ សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ លើបញ្ហាវិបត្តិជនជាតិភាគតិចរ៉ូហ៊ីងយ៉ា កំពុងតែធ្វើឲ្យមានការលំបាកកាន់តែខ្លាំងចំពោះការចរចារវាងមីយ៉ាន់ម៉ា និង បង់ក្លាដេសក្នុងការធ្វើមាតុភូមិនិវត្តន៍ជនជាតិភាគតិចទាំងនោះ។​

ត្រាំ លុបចោលគម្រោងទស្សនកិច្ចតំបន់គ្មានយោធានៅឧបទ្វីបកូរ៉េ

ប្រធានាធិបតីសហរដ្ឋអាមេរិក ​លោក ដូណល ត្រាំ បានបង្ខំចិត្តលុបចោលគម្រោងទស្សនកិច្ចតំបន់គ្មានយោធារវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ​ នាំឲ្យមានការភ្ញាក់ផ្អើល ដោយសារតែបញ្ហាអាកាសធាតុធ្លាក់អ័ព្ទខ្លាំងពេក។​

ត្រាំ ថាបញ្ហា​កូរ៉េ​ខាង​ជើង​ត្រូវ​តែ​មាន​ដំណោះ​ស្រាយ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​ថា ភាព​តាន​តឹង​ជុំ​វិញ​បញ្ហា​គ្រាប់​បែក​នុយក្លែអ៊ែរ និង​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង ត្រូវ​តែ​មាន​ដំណោះ​ស្រាយ ខណៈ​ដែល​លោក​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង​ត្បូង ពោល​គឺ​នៅ​កៀក​បំផុត​នឹង​កូរ៉េ​ខាង​ជើង។

អាមេរិក ជប៉ុន និង​ឥណ្ឌា​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​នៅ​សមុទ្រ​ជប៉ុន

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​កង​ទ័ព​ជើង​ទឹក​អាមេរិក Ronald Reagan បាន​ធ្វើ​សម​យុទ្ធ​យោធា ៣​ថ្ងៃ​ជាមួយ​នាវា​ពិឃាត​ជប៉ុន​មួយ​គ្រឿង និង​នាវា​ចម្បាំង​ឥណ្ឌា ២​គ្រឿង នៅ​សមុទ្រ​ជប៉ុន។

ការ​ស្ទង់​មតិ​បង្ហាញ​ថា ទំនុក​ចិត្ត​លើ​​លោក ត្រាំ បាន​ធ្លាក់​ចុះ​ទាប​បំផុត​ក្រោយ​ដឹកនាំ​បាន​៩​ខែ

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​អាមេរិក​ដល់​ទៅ ៦៥​ភាគរយ​ បាន​និយាយ​ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ សម្រេច​ការងារ​បាន​តិច​តួច​ប៉ុណ្ណោះ នៅ​ក្នុង​អំឡុង​ពេល​កាន់​អំណាច​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​មក​នេះ។

លោក ត្រាំ ធ្វើ​ដំណើរ​ទៅ​ដល់​កូរ៉េ​ខាង​ត្បូង​ ចំ​ពេល​តាន​តឹង​ខ្លាំង​ជាមួយ​កូរ៉េ​ខាង​ជើង

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កូរ៉េ​ខាង​ត្បូង​ហើយ​នៅ​ថ្ងៃ​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​តំបន់​អាស៊ី។

ត្រាំ ប្រាប់ឲ្យជប៉ុន​បាញ់ទម្លាក់មីស៊ីលរបស់កូរ៉េខាងជើង

មេដឹកនាំសហរដ្ឋអាមេរិកប្រាប់មេដឹកនាំជប៉ុនថា គួរតែប្រើប្រាស់អាវុធទិញពីអាមេរិក បាញ់ទម្លាក់មីស៊ីលរបស់កូរ៉េខាងជើង​ពីលើអាកាស។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ