ត្រាំ ប្រាប់ឲ្យជប៉ុន​បាញ់ទម្លាក់មីស៊ីលរបស់កូរ៉េខាងជើង

មេដឹកនាំសហរដ្ឋអាមេរិកប្រាប់មេដឹកនាំជប៉ុនថា គួរតែប្រើប្រាស់អាវុធទិញពីអាមេរិក បាញ់ទម្លាក់មីស៊ីលរបស់កូរ៉េខាងជើង​ពីលើអាកាស។

ជប៉ុនគឺជាប្រទេសទី១ ដែលលោកត្រាំ ចាប់ផ្តើមនៃដំណើរទស្សនកិច្ចរបស់លោកនៅអាស៊ីចំនួន​៥ប្រទេសប្រើពេលចំនួន​១០ថ្ងៃ។​

ជាការឆ្លើយតបជាមួយមេដឹកនាំអាមេរិក​ លោក ហ្ស៊ីនហ្ស៊ូអាបេ ថ្លែងថា ប្រទេសរបស់លោកត្រៀមជាស្រេចក្នុងការបាញ់ទម្លាក់បើសិនជាករណីចាំបាច់។​នេះបើតាមសារព័ត៌មាន​BBC។​

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កូរ៉េខាងជើង​បានបាញ់មីស៊ីលឆ្លងកាត់ប្រទេសជប៉ុនចំនួនពីរដង ដោយជោគជ័យមិនមានការបាញ់ទម្លាក់នោះទេ។

នៅក្នុងសន្និសីទនៅព្រឹកថ្ងៃចន្ទនេះ លោក​ត្រាំថ្លែងថា ជប៉ុនកំពុងដំណើរការទិញអាវុធយ៉ាងច្រើនពីអាមេរិក​ ហើយថា នៅពេលដែលទិញគ្រប់គ្រាន់ហើយគួរតែបាញ់ទម្លាក់មីស៊ីលរបស់កូរ៉េខាងជើង។​

លោកត្រាំថ្លែងថា ការប្រើមីស៊ីលបាញ់ទម្លាក់ អាវុធរបស់កូរ៉េខាងជើងដើម្បីការពារខ្លួននោះមិនមែនជារឿងដែលខុសច្បាប់អន្តរជាតិនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ