ជំងឺ​គ្រុន​ឈាម​ផ្ទុះ​ឡើង​ខ្លាំង​នៅ​ស្រី​លង្កា សម្លាប់​មនុស្ស​៣០០​នាក់

ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​គ្រុន​ឈាមនៅ​ក្នុង​ប្រទេស​ស្រីលង្កា បាន​សម្លាប់​មនុស្ស​ប្រហែល ៣០០​នាក់​ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ដក​ស្រង់​សម្ដី​ក្រុម​មន្ត្រី​សុខាភិបាល​ប្រទេស​នេះ ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ។

បំផ្ទុះ​គ្រាប់​បែក​នៅ​ប៉ាគីស្ថាន ស្លាប់​យ៉ាង​តិច​២៦​នាក់ របួស​រាប់​សិប​នាក់

ក្រុម​មន្ត្រី​បាន​និយាយ​ថា ការ​បំផ្ទុះ​មួយ​ពី​សំណាក់​ពួក​តាលីបង់​ប៉ាគីស្ថាន បានផ្ដាច់​ជីវិត​មនុស្ស​​យ៉ាង​តិច ២៦​នាក់ និង​បណ្ដាល​ឲ្យ​របួស​រាប់​សិប​នាក់​ទៀត នៅ​ក្នុង​ផ្សារ​បន្ថែ​ដ៏​មមា​ញឹក​មួយ នៅ​ទីក្រុង​ឡាហ័រ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

របប​សឹក​ថៃ​សម្រេច​បង្កក​គណនីធនាគារ​អ្នកស្រី​ យីងឡាក់

ក្រសួង​យុត្តិធម៌​ថៃ បាន​សម្រេច​បង្កក​គណនី​ធនាគារ​មួយ​ចំនួន​របស់​អតីត​នាយករដ្ឋ​មន្ត្រី អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ពាក់​ព័ន្ធ​នឹង​ការ​ពិន័យ​ជា​ទឹក​ប្រាក់ ១​ពាន់​លាន​ដុល្លារ ពី​សំណាក់​របប​យោធា​ថៃ ជុំ​វិញ​កម្មវិធី​ស្រូវ​អង្ករ​អំឡុង​អ្នកស្រី​នៅ​មាន​អំណាច។

ចិន​ថា ខ្លួន​ចង់​រក្សា​ស្ថេរភាព​ក្នុង​តំបន់​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

រដ្ឋ​មន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ក្រុង​ប៉េកាំង​ចង់​រក្សា​ស្ថេរភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ខណៈ​ដែល​ប្រទេស​នេះ​ស្វែង​រក​សម្ព័ន្ធភាព​នៅ​ក្នុង​តំបន់​ ចំ​ពេល​មាន​ភាព​តាន​តឹង​នៅ​ក្នុង​ដែន​ទឹក​មាន​ជម្លោះ។

បំផ្ទុះគ្រាប់បែកនៅអាហ្គានីស្ថានស្លាប់អស់២៤នាក់​

ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងរថយន្តនៅថ្ងៃចន្ទនេះនៅក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្គានីស្ថាន បានបណ្តាលឲ្យស្លាប់មនុស្សអស់​២៤នាក់ និង៤២នាក់ផ្សេងទៀតបានរងរបួស បណ្តាលឲ្យមានការភ័យខ្លាចកើតឡើងច្រើន។​

វៀតណាម​បញ្ឈប់ជីកប្រេងតំបន់ជម្លោះក្រោយចិនគំរាមវាយប្រហារ​

រដ្ឋាភិបាលវៀតណាម​បាន​បញ្ចប់ការធ្វើសកម្មភាពជីកយកប្រេង នៅក្នុងតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង ក្រោយពេលមានការគំរាមខ្លាំងក្លាពីរដ្ឋអំណាចទីក្រុងប៉េកាំង។​

ជនអន្តោប្រវេសន៍៩នាក់ស្លាប់​និងរបួស៣០នាក់​នៅរដ្ឋតិចសាស

សមត្ថកិច្ចរបស់អាមេរិកកាលពីថ្ងៃអាទិត្យម្សិលមិញ រកឃើញជន​អន្តោប្រវេសន៍ ៩នាក់បានស្លាប់ នៅក្នុងរថយន្តសន្តោងមួយនៅចំណត​​ Walmart ក្នុងរដ្ឋតិចសាស ចំណែក៣០នាក់ផ្សេងទៀត​ មានបញ្ហាសុខភាពត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

នាយករដ្ឋមន្ត្រីជប៉ុនបដិសេធថាមិនបានជួយដល់មុខរបរមិត្តភ័ក្តិទេ

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្ស៊ីហ្សូ អាបេ  ដែលកំពុងតែធ្លាក់ចុះខ្លាំងប្រជាប្រិយភាព ដោយសង្ស័យលើរឿងអាស្រូវផ្សេងៗនេះ បានថ្លែងនៅថ្ងៃចន្ទនេះថា លោក​មិនបានជួយអ្វីដល់មិត្តភ័ក្តិក្នុងដំណើរការបើកសាលារៀន  ហើយមិត្តភ័ក្តិលោកក៏មិនបានទាក់ទងពឹងពាក់អ្វីដល់រូបលោកដែរ។​

តុលាការថៃគ្រោងប្រកាសសាល​​​​​​​​​​​​​​​​​​​​​​​​ដីកាប្រឆាំងអ្នកស្រី យីងឡាក់ នៅជិតចុងខែសីហា

តុលាការ​កំពូល​ថៃ បាន​កំណត់​យក​ថ្ងៃ​ទី​២៥ ខែ​សីហា ជា​កាល​បរិច្ឆេទ​នៃ​ការ​ប្រកាស​សេចក្ដី​សម្រេច​ក្ដី​ប្រឆាំង​នឹង​អតីត​នាយករដ្ឋ​មន្ត្រី អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ធ្វើ​ឲ្យ​ខាត​បង់​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ផែនការ​ស្រូវ​អង្ករ។

ពួកបះបោរតាលីបង់ចាប់ពង្រត់អ្នកភូមិ៧០នាក់ ស្លាប់យ៉ាងតិច៧នាក់

អ្នក​ភូមិ​អាហ្វហ្កានីស្ថាន ៧០​នាក់ ត្រូវ​បាន​ចាប់​ពង្រត់​ពី​ភូមិ​របស់​ពួកគេ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ នៅ​តាម​ដង​ផ្លូវ​ធំ​មួយ​ នៅភាគ​ខាង​ត្បូង​ប្រទេស ហើយ​ប៉ូលិស​បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​មនុស្ស ៧​នាក់ ស្លាប់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ