រដ្ឋាភិបាលវៀតណាមបានបញ្ចប់ការធ្វើសកម្មភាពជីកយកប្រេង នៅក្នុងតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង ក្រោយពេលមានការគំរាមខ្លាំងក្លាពីរដ្ឋអំណាចទីក្រុងប៉េកាំង។
តាមការចុះផ្សាយរបស់សារព័ត៌មានBBCឲ្យដឹងថា ក្រុមហ៊ុនដែលធ្វើការជីកយកប្រេង ឧស្ម័នឈ្មោះ Repsolមកពីប្រទេសអេស្ប៉ាញ មានការអនុញ្ញាតពីរដ្ឋាភិបាលវៀតណាមនោះ ត្រូវបានបញ្ឈប់ និង រើចេញពីតាំងនោះ ក្រោយពេលចិនព្រមានខ្លាំងៗ។ សកម្មភាពភាពនេះកើតឡើងតែប៉ុន្មានថ្ងៃក្រោយពេលដែលក្រុមហ៊ុនបញ្ជាក់ថា ទីនោះមានបរិមាណហ្គាសចំនួនច្រើន។ BBC បញ្ជាក់ថា ព័ត៌មាននេះ ជាការបង្ហើបឲ្យដឹងពីមន្ត្រីការទូតវៀតណាម។
បើតាមប្រភពពីក្រុមហ៊ុនខួងយកប្រេង Repsol បានថ្លែងកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលទីក្រុងហាណូយ ទទួលរងការព្រមានវាយប្រហារពីចិន បើសិនជាមិនព្រមឈប់ក្នុងការខួងយកប្រេង ឧស្ម័ននៅក្នុងកោះស្ព្រាតលី កន្លែងដែលកំពុងមានជម្លោះទៀតនោះទេ។
ចិនបានអះអាងថា ទីទាំងជាច្រើននៅសមុទ្រចិនខាងត្បូងគឺជាកម្មសិទ្ធិរបស់ខ្លួនរួមទាំង ថ្មប៉ប្រះទឹក និង កោះ ហើយប្រទេសផ្សេងៗជុំវិញកំពុងមានជម្លោះលើបញ្ហានោះរួមទាំងវៀតណាមផង។
កន្លែងខួងយកប្រេងនោះ ចាប់ផ្តើមដំណើរការកាលពីខែមុន នៅសមុទ្រលើផ្ទៃទឹកទំហំប្រមាណ៤០០គីឡូម៉ែត្រការ៉េ នៅឆ្នេរសមុទ្រវៀតណាមខាងត្បូង។
វៀតណាមបានបញ្ជាឲ្យបិទតំបន់ខួងយកប្រេងនោះ (Block 136-03) ចំណែកក្រុមហ៊ុន Talisman ជាក្រុមហ៊ុនវៀតណាមបុត្រសម្ព័ន្ធជាមួយក្រុមហ៊ុន Repsol ធ្វើសកម្មភាពខួងយកប្រេងនោះត្រូវបានបញ្ជាឲ្យចេញពីទីតាំងមានជម្លោះ៕