ឌូទើតេ ​សន្យា​ផ្ដល់​ស្វ័យភាព​ដល់​ទីក្រុង​ម៉ារ៉ាវី​ ដើម្បី​ប្រយុទ្ធ​នឹង​ពួក​បះបោរ​ជ្រុល​និយម

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា មេដឹកនាំ​ហ្វីលីពីន បាន​ផ្ដល់​ស្វ័យភាព​ទៅ​ដល់​តំបន់​សម្បូរ​ទៅ​ដោយ​ពលរដ្ឋ​មូស្លីម​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ជា​ចេតនា​ដើម្បី​ផ្ចាញ់​ពួក​បះបោរ​ ដែល​បាន​ដណ្ដើម​កាន់​កាប់​ទីក្រុង​មួយ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​នេះ។

ជប៉ុន​ជំទាស់​​នឹង​កូរ៉េ​ខាង​ត្បូង​ស្នើ​ឲ្យ​មាន​ជំនួប​យោធា​ជាមួយ​កូរ៉េ​ខាង​ជើង

ប្រទេស​ជប៉ុន​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​និយាយ​បន្ធូ​បន្ថយ​ស្ថានការណ៍ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​កូរ៉េ​ខាង​ត្បូង​ដែល​បាន​ស្នើ​ឲ្យ​មាន​ជំនួប​ពិភាក្សា​ខាង​យោធា​ជាមួយ​កូរ៉េ​ខាង​ជើង ដោយ​ជប៉ុន​ថា អាទិភាព​នៅ​ពេល​នេះ គួរ​តែ​ផ្ដោត​ទៅ​លើ​ការ​ដាក់​សម្ពាធ​ទៅ​លើ​ក្រុង​ព្យុងយ៉ាង​តាម​រយៈ​ទណ្ឌកម្ម។

កាណាដា​កំពុង​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ បង្ខំ​មនុស្ស​រាប់​ពាន់​នាក់​ចាក​ចេញ

មនុស្ស​រាប់​ពាន់​នាក់ បាន​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ​នៅ​ភាគ​ខាង​លិច​ប្រទេស​កាណាដា នៅ​ចុង​សប្ដាហ៍​កន្លង​មក​នេះ ខណៈ​ដែល​ខ្យល់​បោក​បក់​ខ្លាំង​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​កាន់​តែ​ធំ​ធេង​នៅ​ក្នុង​ខេត្ត​ប៊្រីធីស​ កូឡុំប៊ី អស់​រយៈ​ពេល​ជាង ១​សប្ដាហ៍​មក​ហើយ។

អូស្ត្រាលី​ថា ជន​ដៃ​បាញ់​យន្តហោះ MH17 អាច​ត្រូវ​បាន​កាត់​ទោស​កំបាំង​មុខ

រដ្ឋ​មន្ត្រី​ការបរទេស​អូស្ត្រាលី អ្នកស្រី Julie Bishop បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ជន​ដៃ​ដល់​ដែល​បាន​បាញ់​ទម្លាក់​យន្តហោះ​ម៉ាឡេស៊ី​ MH17 កាល​ពី​ឆ្នាំ​២០១៤​នោះ អាច​ត្រូវ​បាន​គេ​កាត់​ទោស​ដោយ​កំបាំង​មុខ។

អារ៉ាប់​រួម​ចង់​ឲ្យ​សហគមន៍​អន្តរជាតិ​តាម​ដាន​ប្រទេស​កាតា

មន្ត្រី​ជាន់​ខ្ពស់​អារ៉ាប់រួម បាន​និយាយ​ថា ការ​តាម​ដាន​ជា​អន្តរជាតិ គឺ​ជា​ការ​ចាំ​បាច់​សម្រាប់​ជម្លោះ​រវាង​ប្រទេស​កាតា និង​បណ្ដា​ប្រទេស​ជិត​ខាង​ខ្លួន ដោយ​ថា ការ​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​ក្រុង​ដូហា កំពុង​មាន​ដំណើរការ។

កូរ៉េ​ខាង​ត្បូង​ស្នើ​ជំនួប​ពិភាក្សា​ខាង​យោធា​ជាមួយ​កូរ៉េ​ខាង​ជើង​ថ្ងៃ​ទី​២១​កក្កដា

កូរ៉េ​ខាង​ត្បូង​បាន​ស្នើ​ឲ្យ​មាន​ជំនួប​ខាង​យោធា​ជាមួយ​កូរ៉េ​ខាង​ជើង ដែល​នេះ​គឺ​ជា​ជំនួប​លើក​ដំបូង​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក និង​ក៏​ជា​មធ្យោបាយ​សម្រាប់​ទប់​ស្កាត់​សកម្មភាព​អរិភាព​នៅ​ជិត​ព្រំដែន​ប្រទេស​ទាំង​ពីរ​ផង​ដែរ។

លោក អឺដូហ្គេន កោតសរសើរ​​​​​​អ្នកការពាររដ្ឋាភិបាលប្រឆាំងរដ្ឋប្រហារ

ប្រធានាធីបតី​តួកគី លោក តាយីប អឺដូហ្គេន បាន​កោត​សរសើរ​ដល់​មនុស្ស​ទាំង​ឡាយ ក្នុង​នោះ​មាន​ទាំង​សមាជិក​សភា​ផង​ដែរ ដែល​បាន​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ និង​រដ្ឋាភិបាល​របស់​លោក។

កំណើនសេដ្ឋកិច្ចចិនស្រុតចុះបន្តិចនៅត្រីមាសទីពីរកន្លងមកនេះ

សេចក្ដី​រាយការណ៍​មួយ បាន​ឲ្យ​ដឹង​ថា កំណើន​សេដ្ឋកិច្ច​ចិន បាន​ធ្លាក់​ចុះ​នៅ​ត្រី​មាស​ទី​ពីរ​ក្នុង​ឆ្នាំ​នេះ ខណៈ​ដែល​ចិន​កំពុង​បង្កើន​ការ​​ទប់​ស្កាត់​កម្ចី និង​ការ​វិនិយោគ​ប្រកប​ដោយ​ហានិភ័យ។

ប្រជាជនទីក្រុងហុងកុងដង្ហែទៀនគោរព និងចងចាំលោក លីវ សៀវប៉ូ

មនុស្ស​រាប់​ពាន់​នាក់ បាន​ចេញ​ដើរ​តាម​ផ្លូវ​នៅ​កណ្ដាល​ទីក្រុង​ហុងកុង កាល​ពី​យប់​មិញ​នេះ ដោយ​ដៃ​កាន់​ទៀន ខណៈ​ដែល​ពួកគេ​ដើរ​ក្បួន​ជា​ការ​ចង​ចាំ​ដល់​ជយលាភី​ពាន​រង្វាន់​ណូបែល​សន្តិភាព​ចិន លោក លីវ សៀវប៉ូ។

សពជយលាភីពានណូបែលសន្តិភាព​​​​​​ចិនត្រូវបានបូជានិងបាចធាតុចូល​​​​​​​​​​​​​សមុទ្រ

ជយលាភី​ពាន​រង្វាន់​ណូបែល​សន្តិភាព​ចិន លោក លីវ ស៊ាវប៉ូ បាន​បាត់​ជីវិត​ហើយ បន្ទាប់​ពី​ប្រឈម​មុខ​នឹង​ជំងឺ​មហា​រីក​ធ្ងន់​ធ្ងរ ហើយ​ធាតុ​របស់​លោក ត្រូវ​បាន​ក្រុម​គ្រួសារយក​ទៅ​បាច​នៅ​ឯ​សមុទ្រ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ