ជប៉ុន​ជំទាស់​​នឹង​កូរ៉េ​ខាង​ត្បូង​ស្នើ​ឲ្យ​មាន​ជំនួប​យោធា​ជាមួយ​កូរ៉េ​ខាង​ជើង

ប្រទេស​ជប៉ុន​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​និយាយ​បន្ធូ​បន្ថយ​ស្ថានការណ៍ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​កូរ៉េ​ខាង​ត្បូង​ដែល​បាន​ស្នើ​ឲ្យ​មាន​ជំនួប​ពិភាក្សា​ខាង​យោធា​ជាមួយ​កូរ៉េ​ខាង​ជើង ដោយ​ជប៉ុន​ថា អាទិភាព​នៅ​ពេល​នេះ គួរ​តែ​ផ្ដោត​ទៅ​លើ​ការ​ដាក់​សម្ពាធ​ទៅ​លើ​ក្រុង​ព្យុងយ៉ាង​តាម​រយៈ​ទណ្ឌកម្ម។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្នុង​កិច្ច​ប្រជុំ​ស្ដី​ពី​ការ​អភិវឌ្ឍ​របស់​អង្គការ​សហ​ប្រជាជាតិ អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ជប៉ុន លោក ណូរីអូ ម៉ារុយ៉ាម៉ា ត្រូវ​បាន​ដក​ស្រង់​សម្ដី​ ដែល​បាន​និយាយ​ថា នេះ​មិនមែន​ជា​ពេល​វេលា​សម្រាប់​ពិភាក្សា​គ្នា​ទេ ប៉ុន្តែ វា​ជា​ពេល​វេលា​សម្រាប់​ដាក់​សម្ពាធ។

លោក​បន្ត​ថា នេះ​ជា​ពេល​បង្កើន​សម្ពាធ​ដើម្បី​ធ្វើការ​ពិភាក្សា​គ្នា។

ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង បាន​ស្នើ​ឲ្យ​មាន​កិច្ច​ប្រជុំ​មួយ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ នៅ​ឯ​ព្រំដែន​កូរ៉េ​ទាំង​ពីរ ដើម្បី​រំសាយ​ភាព​តាន​តឹង​ ក្រោយ​ពី​ក្រុង​ព្យុងយ៉ាង បាន​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​ជា​លើក​ដំបូង​របស់​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ