ជប៉ុនប្តេជ្ញាធ្វើឲ្យប្រទេស G20 ឯកភាពគ្នាលើគោលនយោបាយប្តូរប្រាក់មួយ

ជប៉ុនប្តេជ្ញាជំរុញឲ្យប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន​ G20 មានការឯកភាពគ្នាលើគោលនយោបាយប្តូរប្រាក់ជាអន្តរជាតិមួយ​ ដោយមិនត្រូវការគណនាផ្អែកលើតម្លៃទឹកប្រាក់ប្រទេសនិយមួយទេ។​

រញ្ជួយដីកម្លាំង៥,៧រិច្ឆទ័រញ័រនៅភាគពាយព្យប្រទេស Vanuatu

ក្រុមតាមដានភូមិសាស្ត្ររបស់អាមេរិក USGS បានឲ្យដឹងថា នៅថ្ងៃចន្ទនេះ មានការរញ្ជួយដីកម្លាំង៥,៧ រិច្ឆទ័រ ញ័រនៅភាគពាយព្យប្រទេស Vanuatu ប្រទេសនៅលើដែនកោះស្ថិតនៅភាគខាងត្បូងនៃមហាសមុទ្រប៉ាស៊ីហ្វិក។​

ទីប្រឹក្សាសន្តិសុខអាមេរិកថាឥរិយាបថកូរ៉េខាងជើងមិនអាចឲ្យ​បន្តទៀតបានទេ

សហរដ្ឋអាមេរិកបានរិះគន់កូរ៉េខាងជើង ករណីបាញ់សាកល្បងអាវុធមីស៊ីលចុងក្រោយនេះថា ជាចេតនាបង្កជម្លោះ ហើយបញ្ជាក់ថា អាមេរិកធ្វើការយ៉ាងជិតស្និទ្ធបំផុតជាមួយចិនក្នុងការដោះស្រាយវិបត្តិនុយក្លេអ៊ែរបស់ទីក្រុងព្យុងយ៉ាង។​

អ្នក​ដំណើរ​រាប់​រយ​នាក់​ចាញ់​បោក​គេ​ជាប់​គាំង​នៅ​ព្រលាន​យន្ត​ហោះ​សុវណ្ណភូមិ

មនុស្ស​ជាង ២​ពាន់​នាក់ បាន​ជាប់គាំងនៅ​ក្នុង​ព្រលាន​យន្ត​ហោះ​សុវណ្ណភូមិ កាល​ពី​ថ្ងៃ​ម្សិល​មិញ​រហូត​ដល់​ថ្ងៃ​នេះ ក្រោយ​ពី​ធ្លាក់​ខ្លួន​ទៅ​ជា​ជន​រង​គ្រោះ​នៃ​អំពើ​ឆបោក​មួយ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia។

ភាព​តាន​តឹង​នៅ​ឧបទ្វីប​កូរ៉េ​កំពុង​កើន​ខ្លាំង​នៅ​មុន​ព្រឹត្តិការណ៍​ធំ​នៅ​កូរ៉េ​ខាង​ជើង

កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​នេះ បាន​និយាយ​ថា ខ្លួន​ពិភាក្សា​ជាមួយ​អាមេរិក មុន​នឹង​​មាន​ការ​​វាយ​ប្រហារ​បង្ការ​ខ្លួន​ពី​អាមេរិក​ប្រឆាំង​ទៅ​នឹង​ក្រុង​ព្យុងយ៉ាង ជា​ទីដែល​ក្រុម​អ្នក​កាសែត​បរទេស កំពុង​ប្រមូល​ផ្ដុំ​គ្នា​សម្រាប់​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ។ នេះដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

សេដ្ឋកិច្ច​សិង្ហបុរី​កើន​២.៥​ភាគរយ លើស​ពី​ការ​ព្យាករ​ទុក

តួលេខ​ពី​រដ្ឋាភិបាល​សិង្ហបុរី​បាន​បង្ហាញ​ថា សេដ្ឋកិច្ច​ប្រទេស​នេះ ទទួល​បាន​កំណើន ២.៥​ភាគរយ នៅ​ត្រីមាស​ទី​១ ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​នៅ​ឆ្នាំ​មុន។ នេះដោយ​យោង​តាមសេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Channel News Asia។

អាមេរិក​កែ​សម្រួល​ទំនាក់​ទំនង​ជាមួយ​រុស្ស៊ី​ចំ​ពេល​វិបត្តិ​នៅ​ស៊ីរី​ជាប់​គាំង

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា សហរដ្ឋ​អាមេរិក​ចង់​កែលម្អ​ទំនាក់​ទំនង​ជាមួយ​រុស្ស៊ី ចេញ​ពី​ទំនាក់​ទំនង​ដ៏​អាក្រក់​នា​ពេល​បច្ចុប្បន្ន​ដោយសារ​តែ​បញ្ហា​ប្រទេស​ស៊ីរី ខណៈ​ដែល​ក្រុង​មូស្គូ​ ព្យាយាម​ការពារ​របប​ក្រុង​ដាម៉ាស់។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

WHO ថា មនុស្ស​ជិត​២​ពាន់​លាន​នាក់​កំពុង​បរិភោគ​ទឹក​កខ្វក់

អង្គការ​សុខភាព​ពិភព​លោក បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ការ​កែ​លម្អ​ដ៏​សមរម្យ​ គឺ​ជា​ភាព​ចាំ​បាច់​ក្នុង​ការ​ធានា​ការ​ប្រើ​ប្រាស់​ទឹក​ស្អាត និង​អនាម័យ​នៅ​ទូទាំង​ពិភព​លោក ដោយ​អង្គការ​នេះ​ព្រមាន​ថា មនុស្ស​ជិត ២​ពាន់​លាន​នាក់ បច្ចុប្បន្ន​នេះ កំពុង​ប្រើ​ប្រាស់​ទឹក​ផ្ទុក​ទៅ​ដោយ​កាល​សំណល់។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

មេដឹកនាំ​ចិន​ជជែក​ពី​បញ្ហា​កូរ៉េ​ខាង​ជើង​តាម​ទូរស័ព្ទ​ជាមួយ​មេដឹកនាំ​អាមេរិក

ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន បាន​ផ្សាយ​ថា ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង បាន​ជជែក​អំពី​ស្ថានការណ៍​នៅ​កូរ៉េ​ខាង​ជើង ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ តាម​ទូរស័ព្ទ នៅ​ថ្ងៃ​នេះ។

ផ្ទុះ​កំហឹង​នៅ​វៀតណាម​ក្រោយ​ក្រុមហ៊ុន​ United Airilines ទាញ​បុរស​ម្នាក់​ចេញ​ពី​យន្តហោះ

កំហឹង​បាន​រីក​រាល​ដាល​ទៅ​ដល់​ប្រទេស​វៀតណាម​​ហើយ​នៅ​ថ្ងៃ​នេះ ក្រោយ​ពី​ក្រុមហ៊ុន​អាកាសចរណ៍ United Airlines បាន​អូស​អ្នក​ដំណើរ​ម្នាក់​ចេញ​ពី​កៅអី​របស់​គេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ