យុវជន ងួន លី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២៤ខែសីហា​ ឆ្នាំ២០២១ដោយចោទពីបទ ញុះញង់ និង ជេរប្រមាថ លើបណ្តាញសង្គមហ្វេសប៊ុក។ (រូបភាព៖ ហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង)

ម្ដាយ​កសិករ​ម្នាក់​ស្នើ​​​រដ្ឋា​ភិបាល​ដោះ​លែង​កូន​ ដោយថា​សាររិះគន់​អាជ្ញាធរ​​​មិន​ទិញ​​ផ្លែ​មៀន​​​​ជា​រឿង​ពិត​

ម្ដាយកសិករម្នាក់នៅខេត្តបាត់ដំបងដែលត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ១០ខែ​ ក្រោយរិះគន់អាជ្ញាធររឿងឱ្យបេះផ្លែមៀនហើយមិនយកវិញនោះ ទទូចទៅរដ្ឋាភិបាលនិងតុលាការឱ្យ​ដោះលែង​កូន​ប្រុស​គា​ត់​ ដោយថា សារ​ដែល​កូន​របស់គាត់​បានបង្ហោះ​លើបណ្តាញ​សង្គម​នោះ គឺ​ជារឿ​ង​ពិត។

យុវជន​ខ្មែរថាវរៈ​និង​សមាគម​និស្សិត​ ស្នើ​​តុលាការ​​ទម្លាក់​ចោល​បទ​ចោទ​លើ​​ពួកគេ​

ក្រុមយុវជនខ្មែរថាវរៈ និងសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ស្នើតុលាការ​​ប្រកាន់នូវគោលការណ៍យុត្តិធម៌ ហើយទម្លាក់បទចោទប្រកាន់ទាំងឡាយ​លើពួកគេ ដោយ​ថា សកម្មភាពដែលពួកគេបានធ្វើនិងអនុវត្តកន្លងមកនោះ ជាសិទ្ធិសេរីភាពធានាដោយច្បាប់ជាតិនិងអន្តរជាតិ។

លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃជំនុំជម្រះអតីតសកម្មជនបក្សសង្គ្រោះជាតិ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

សង្គម​ស៊ីវិល​ថា​ បរិបទ​នយោ​បាយ​​កំពុង​ជំរុញ​ឱ្យបញ្ញ​វន្ត​ឈប់​និយាយ​បញ្ហា​សង្គម

​សង្គមស៊ីវិលមើលឃើញថា ការធ្លាក់ចុះស្ថានភាពសិទ្ធិមនុស្សនាប៉ុន្មា​នឆ្នាំចុងក្រោយនេះ បានគំរាមកំ​ហែ​ង​​​ដល់​សេរីភាពបញ្ចេញ​​​មតិ ធ្វើឱ្យ​បញ្ញវន្តមួយ​ចំនួន​​​បង្ខំ​​​ចិត្តឈប់​និយាយ​​បញ្ហា​សង្គម ដែលករណី​នេះ​បង្កើត​ជា​ក្តី​បារម្ភ​ថ្មី​មួយ​ទៀត​របស់​​សង្គមស៊ីវិលទាំងនោះទៅលើស្ថិរភាពនយោបាយ បើរដ្ឋាភិបាលមិន​កែលម្អឱ្យ​បាន​ទាន់ពេលទេនោះ។

លោក នី ណាក់ អតីតមន្ត្រីនៃក្រសួងកសិកម្ម។(ហ្វេសប៊ុក៖ IMan-KH)

តុលាការ​ផ្តន្ទា​ទោស​អតីត​មន្ត្រី​ក្រសួង​កសិកម្ម​ម្នាក់​ដាក់​ពន្ធនាគារ​១​ឆ្នាំ​៦​ខែ​ រឿង​ឌឺ​ដង​នាយក​រដ្ឋ​មន្ត្រី​

សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសឈ្មោះ នី ណាក់ អតីតមន្ត្រីក្រសួងកសិកម្ម ដាក់ពន្ធនាគារ១ឆ្នាំ៦ខែ ពិន័យជាប្រាក់ចំនួន២លានរៀល ក្រោមចោទប្រកាន់ពីបទ «ជេរប្រមាថ និងញុះញង់ឱ្យមានការរើសអើង» តាមបណ្តាញសង្គម​ហ្វេស​ប៊ុកឈ្មោះ IMan KH។

លោក​ តៃសុង​ បន្ត​ប្រើ​ប្រាស់​បណ្តាញ​សង្គម​បញ្ចេញ​មតិ​ស្វែង​រក​ទីផ្សារ​បន្លែ​របស់​លោក

កាលពីពេលថ្មីៗ កសិករមួយរូបដែល​ដាំបន្លែនៅស្រុកស្អាង ខេត្តកណ្តាល លោក ងៀប តៃសុង ត្រូវ​បាន​អាជ្ញាធរ​ខេត្ត ​រួម​មាន អនុប្រធានមន្ទីរពាណិជ្ជកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះទៅធ្វើកំណត់ហេតុ និងព្រមានឱ្យបញ្ឈប់ការបង្ហោះព័ត៌មានអវិជ្ជមានលើបណ្តាញសង្គមហ្វេសប៊ុក។

អតីត​ចៅសង្កាត់​អូរ​ចា នៅ​ខេត្តបាត់ដំបង និង​ជាសកម្ម​ជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូហ្សេ​ត មក​ចូលរួម​គាំទ្រ​អតីត​សកម្មជន​បក្ស​និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ក្នុង​ថ្ងៃ​សវនាការ​នៅ​សាលាដំបូង ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន​)

អតីត​សកម្ម​ជន​បក្ស​សង្គ្រោះ​ជាតិ​ឈប់​បញ្ចេញ​មតិ​រិះគន់​ដើម្បី​សុវត្ថិ​ភាព​និង​ជីវភាព​គ្រួសារ

អតីតសកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួនសម្រេចបញ្ឈប់ការបញ្ចេញមតិរិះគន់អំពីបញ្ហាន​យោបាយនិង​បញ្ហាភាពអ​យុ​ត្តិ​​​ធម៌ក្នុងសង្គម ដោយសារបារម្ភពីសុវត្ថិភាព បន្ទាប់ពីរងការគំរាម​​កំហែង ការចា​ប់ដាក់ពន្ធនាគារ និងការលបវាយប្រហារលើ​​​អតីតសហការីក្នុងគណបក្សជាបន្តបន្ទាប់។

អង្គការ​​គាំពារ​​អ្នក​កាសែត​​អំពាវ​​នាវ​​ឱ្យ​​អាជ្ញា​ធរ​​បញ្ឈប់​​ការ​​គំរាម​​កំហែង​​និង​​ធ្វើ​ទុក្ខ​​បុក​​ម្នេញ​​លើ​​អ្នក​​សារ​ព័ត៌មាន​​ឯករាជ្យ​

អង្គការ​គាំពារ​អ្នកកាសែត​ចំនួន​ពីរ បាន​អំពាវ​នាវ​ឱ្យ​អាជ្ញាធរកម្ពុជា​បញ្ឈប់​ការគំរាម​កំហែង និង​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅលើ​អ្នកសារព័ត៌មាន​ឯករាជ្យ​នៅពេល​ពួកគេ​ចុះ​បំពេញ​ការងារ​។​

បុរស​ម្នាក់​កាន់​ទូរសព្ទ​របស់​ខ្លួន​ដែល​កំពុងតែ​ដំណើរការ​ចូល​ទៅ​ប្រើប្រាស់​កម្មវិធី​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ពលរដ្ឋ​មួយ​ចំនួន​បារម្ភ​ពី​សុវត្ថិ​ភាព​និង​មិន​ហ៊ាន​បញ្ចេញ​មតិ​ជុំវិញ​​​បញ្ហា​ជំងឺ​​កូវីដ-១៩​

ប្រជាពលរដ្ឋមួយចំនួនបង្ហាញការព្រួយ​បារម្ភពីសុវត្ថិភាពរបស់ខ្លួន ​នៅពេលដែលពួកគាត់បញ្ចេញ​មតិ​យោបល់ជុំវិញចំណាត់ការរបស់រដ្ឋាភិបាលក្នុងការ​ដោះស្រាយ​​​វិបត្តិ​ជំងឺកូវីដ-១៩ ក្រោយពី​មានការ​ចាប់​ខ្លួន​មនុស្ស​មួយចំនួន​ដែលហ៊ានបញ្ចេញមតិលើបណ្តាញសង្គមទាក់ទងនឹងជំងឺនេះ។

ស៊ុយអែត​ផ្តល់​​២,៥​លាន​ដុល្លារ​ ពង្រឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​​និង​សេរីភាព​​​បញ្ចេញ​មតិ​​នៅ​​កម្ពុជា​

ប្រទេសស៊ុយអែត បានផ្តល់ថវិកាចំនួន២៣​លាន​ក្រោន ឬស្មើ​ប្រមាណ២,៥​លាន​ដុល្លារអាមេរិក ដើម្បីពង្រឹងការអភិវឌ្ឍប្រព័ន្ធ​ផ្សព្វ​ផ្សាយនិងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា។

ការ​ដាក់​ញត្តិ​ផ្អាក​បង់​ថ្លៃ​ទឹក​ភ្លើង​និង​ធនាគារ​ត្រូវ​រំសាយ​ ក្រោយ​យុវជន​៦​នាក់ត្រូវ​ឃាត់​ខ្លួន​សួរ​នាំ​

ប្រធានសមាគមស្ត្រីដើម្បីសង្គម អះអាងថា គម្រោងនៃការដាក់ញត្តិស្នើសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងការ​លើកលែងបង់ថ្លៃទឹកភ្លើង និងផ្អាកបង់ធនាគាររយៈពេល៣ខែនោះ ត្រូវបានផ្អាកទៅវិញ បន្ទាប់ពីយុវជន៥នាក់ រួមទាំងកញ្ញាផង ត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៤ ខែមីនា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ