លោក យួង សូដា ជាអតីតគ្រូបង្រៀនម្នាក់នៅខេត្តប៉ៃលិន។

គ្រូ​បង្រៀន​ម្នាក់​ប្ដេជ្ញា​បន្ត​និយាយ​ពី​បញ្ហា​សង្គម​និង​រិះគន់​ភាព​ខ្វះ​ចន្លោះ​របស់​រដ្ឋាភិបាល ទោះ​រង​បណ្ដឹង​នៅ​តុលាការ

គ្រូបង្រៀនម្នាក់នៅខេត្តប៉ៃលិន ដែលរងការចោទប្រកាន់ពីតុលាការពាក់ព័ន្ធការរិះគន់លើស្តូបមិត្តភាពកម្ពុជា-វៀតណាមនោះ បានបង្ហាញឆន្ទៈក្នុង​ការបន្តនិយាយពីភាពខ្វះចន្លោះ​របស់រដ្ឋាភិបាលនិងបញ្ហា​សង្គម ដោយ​លោកថា នេះ​ជាសិទ្ធិរបស់ពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យ។​

សកម្មភាពកម្លាំងសមត្ថកិច្ចចម្រុះខណ្ឌចុះ​រុះរើផ្ទះនិងឈូសឆាយរបស់ផ្ទះ​របស់ពលរដ្ឋក្នុងភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ខេមបូចា ថា​អ្នក​សារព័ត៌មាន​ជិត​១០​នាក់​រង​ការ​យាយី​និង​ជាប់​ពន្ធនាគារ​អំឡុង​ពេល​ពួកគេ​រាយការណ៍​រឿង​វិវាទ​ដីធ្លី

របាយការណ៍​​សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បាន​រកឃើញថា មាន​អ្នកសារព័ត៌មាន​ជិត១០នាក់បាន​រង​នូវ​ការ​យាយីនិងជាប់ពន្ធនាគារ ដោយ​សារ​​តែ​រាយការណ៍ពាក់ព័ន្ធ​រឿង​ជម្លោះដីធ្លី ក្នុង​រយៈពេល​៣ខែចុងក្រោយ​នេះ ក្រោយ​​​ពី​ក្រសួង​​ព័ត៌មានបាន​ចេញសេចក្ដីជូនដំណឹងមួយ​ដោយ​បើក​ផ្លូវ​​ឱ្យ​អាជ្ញាធរ​អាច​ចោទប្រកាន់ទៅលើ​​អ្នកសារព័ត៌មាន ដែលអាជ្ញាធរ​ថាបាន​​រំខានដល់ការងាររបស់ពួកគេ។

ក្រសួង​ព័ត៌មាន​ប្តេជ្ញា​រៀបចំ​ស្នើ​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ឱ្យ​បាន​ឆាប់ ​

ក្រសួងព័ត៌មាន ប្តេជ្ញាចិត្តខិតខំ​ស្នើច្បាប់​ស្តីពី«សិទ្ធិទទួលបានព័ត៌មាន»​ចេញជាផ្លូវការ​ស្របតាមនីតិវិធីច្បាប់ឱ្យបានកាន់តែឆាប់ ក្រោយពីស្ថាប័ននេះបានធ្វើសេចក្តីព្រាងច្បាប់មួយនេះមិនក្រោម៥ឆ្នាំនោះទេ។

អ្នកវិភាគខ្លះផ្អាកធ្វើបទវិភាគ​ដោយ​សារ​បារម្ភពីបញ្ហាសុវត្ថិភាព សម្ពាធ​គ្រួសារ​និង​កន្លែង​​ការងារ​

អ្នកវិភាគ​និង​អ្នកឃ្លាំមើល​បញ្ហា​សង្គម​នៅ​ក្នុង​​ប្រទេស​កម្ពុជា​មួយចំនួន​លើកឡើង​ថា ពួកគេបាន​ផ្អាក​ផ្តល់​បទសម្ភាសន៍​ឬធ្វើ​ការ​អ្នកវិភាគ​ជាមួយ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ ដោយ​សារបារម្ភ​ពី​បញ្ហា​សុវត្ថិភាព។

មន្ត្រី​បរិស្ថាន​ចោទ​សកម្ម​ជន​មួយ​ចំនួន​ថា​តែងតែ​ផ្សព្វផ្សាយ​​បែប​កុហក​​ប្រាប់​ទៅ​ពិភព​​លោក​រឿង​កម្ពុជា​​អស់​ព្រៃ​ឈើ​

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ចោទក្រុមសកម្មជនមួយចំនួនថា តែងតែផ្សព្វផ្សាយព័ត៌មានបែបកុហកប្រាប់ទៅពិភព​លោក​ថាកម្ពុជា​អស់ព្រៃឈើហើយ ខណៈប្រសិនបើ​ព្រៃឈើ​​អស់​ដូចអ្វី​ដែល​គេឃោសនា​នោះ ប្រហែល​កម្ពុជាមិនមានលទ្ធភាពនៅក្នុង​ការលក់​​ឥណទានកាបូនឱ្យទៅក្រុមហ៊ុន​បរទេសធំៗនោះឡើយ។

លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ (HRW)

អ្នក​ជំនាញ​​​សិទ្ធិ​មនុស្ស UN​ បន្ត​ស្វែង​យល់​ពី​រដ្ឋា​ភិបាល​កម្ពុជា​លើ​បញ្ហា​សិទ្ធិ​មនុស្ស

អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាតិ (UN) បន្ត​ស្វែង​យល់​ពី​ជំហរ​រដ្ឋាភិបាល​កម្ពុជាក្នុង​ការ​ប្តេជ្ញា​ចិត្តគោរព​គោលការណ៍​សិទ្ធិមនុស្ស ខណៈក្រុមអង្គការស​ង្គមស៊ីវិលក្នុងស្រុកបន្តចេញលិខិតជំហររួមគ្នាបារម្ភពីការគំរាមកំហែងសេរីភាពបញ្ចេញមតិដែលរាលដាលដល់អ្នកវិភាគបញ្ហាសង្គម។

អ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី ថ្លែង​ក្នុង​វេ​ទិ​ការ​សិទ្ធិមនុស្ស ក្នុង​ថ្ងៃខួប​ទី៧២ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​បញ្ឈប់​ការ​តាម​ចាប់​ខ្លួន​លោក​បណ្ឌិត​ សេង សារី

សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃអង្គារនេះ បានចេញដីកាបញ្ឈប់ការតាមចាប់ខ្លួនលោកបណ្ឌិត សេង សារី អ្នកស្រាវជ្រាវនិងឃ្លាំមើលការអភិវឌ្ឍសង្គម បន្ទាប់ពីការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

អ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី ថ្លែង​ក្នុង​វេ​ទិ​ការ​សិទ្ធិមនុស្ស ក្នុង​ថ្ងៃខួប​ទី៧២ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

លោក​ ហ៊ុន សែន​ ស្នើ​ឱ្យ​តុលាការ​​បញ្ឈប់​ដីកា​ចាប់​ខ្លួន​​លោក​បណ្ឌិត​ សេង សារី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់​តុលាការ​ពិចារណា​​ទម្លាក់ចោលការចោទប្រកាន់​ទៅលើអ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី ដោយថា ការ​អត្ថាធិប្បាយ​បែប​​វិភាគ​របស់​បណ្ឌិត​រូបនេះជាការវិភាគ​បែបសេណារីយ៉ូ មិនមែនគាំទ្រគំនិត​បង្កើតរដ្ឋាភិបាល​បង្រួប​​បង្រួម​ជាតិដែលផ្តួចផ្តើមដោយអតីតមេដឹកនាំបក្សប្រឆាំងនោះទេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ ​នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។(ហ្វេសប៊ុក៖ លោកនាយករដ្ឋមន្ត្រី)

លោក​ ហ៊ុន សែន​ ព្រមាន​បញ្ញវន្ត​ដែល​និយាយ​រិះគន់​រដ្ឋា​ភិបាល

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមា​នធ្ងន់ៗទៅលើបញ្ញវន្តមួយចំនួនដែលបានរិះគន់គោលនយោបាយការបរទេសរបស់រដ្ឋាភិបាល ដោយប្រើពាក្យថា ពួកគេអាចនឹងត្រូវបានវាយខ្នោះ បើសិន​ការវិភាគ​នោះ​​បាន​បន្សល់ទុកនូវបទល្មើស។

តារា​ចម្រៀងរ៉េប គា សុគន្ធ មិន​បោះបង់​អាជីព​ជា​អ្នក​ចម្រៀង​រ៉េប ក្រោយ​ចេញ​ពី​ពន្ធនាគារ

តារា​ចម្រៀង​រ៉េប​ គា សុគន្ធ បាន​អះអាង​ថា នឹង​មិន​បោះបង់​អាជីព​ជា​អ្នក​ចម្រៀង​រ៉េប​ឡើយ​ បើ​ទោះ​បី​ជា​តារា​ចម្រៀងរ៉េប​វ័យក្មេង​រូប​នេះ បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល​១​ឆ្នាំ​ដោយ​សារ​តែ​ច្រៀង​រិះ​គន់​សង្គម​ក្តី។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ