អង្គការសិទ្ធិមនុស្សអន្តរជាតិមួយ​ស្នើទៅអាជ្ញាធរកម្ពុជាឲ្យដោះលែងអ្នកស្រី ទេព វន្នី

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិមួយស្នើទៅអាជ្ញាធរកម្ពុជាឲ្យទម្លាក់ចោលបទចោទប្រកាន់ទាំងអស់ និងដោះលែងសកម្មជនដីធ្លីអ្នកស្រី ទេព វន្នី ដោយគ្មានលក្ខខ័ណ្ឌ។

ពលករកម្ពុជាជាង១ពាន់នាក់ត្រូវបានថៃបញ្ជូនមកវិញព្រោះ​បំពេញឯកសារស្របច្បាប់មិនទាន់

មន្រ្តីព្រំដែនច្រកប៉ោយប៉ែតខេត្តបន្ទាយមានជ័យលើកឡើង​ថា ពលករកម្ពុជាប្រមាណជាង១០០០នាក់ដែលមិនបានបំពេញឯក សារតាមកាលកំណត់ដើម្បីធ្វើការងារស្របច្បាប់ក្នុងប្រទេសថៃត្រូវអាជ្ញាធរប្រទេសនេះចាប់បញ្ជូនមកកម្ពុជាវិញដោយគិតចាប់តាំងពីថ្ងៃទី១ ខែកក្តដា។ បើតាមការចុះផ្សាយនៅថ្ងៃនេះ របស់សារព័ត៌មានថៃ The Nation។

តុលាការកោះហៅមន្ត្រីអាដហុកម្នាក់​​​ឲ្យ​ចូល​ឆ្លើយ​ដោះ​បន្ទុក​ក្នុង​សំណុំរឿង​សូកប៉ាន់សាក្សី

មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក បានឲ្យដឹងថា តុលាការបានចេញដីកាកោះហៅមន្ត្រីរបស់ខ្លួនម្នាក់ ឲ្យចូលទៅដោះបន្ទុកនៅក្នុងបន្ទប់សវនការនាចុងខែនេះ នៅក្នុងសំណុំរឿងសមគំនិតសូកប៉ាន់សាក្សី ខណៈមន្ត្រីសិទ្ធិមនុស្ស ៣រូបទៀត មិនទាន់ទទួលបានដីកាកោះនៅឡើយ។

កម្មកររោងចក្រមួយដែលថៅកែចងកសម្លាប់ខ្លួនស្នើទៅក្រសួងពន្លឿនការដោះស្រាយឲ្យពួកគេ

កម្មកររោងចក្រមួយស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃនេះ បាននាំគ្នាតវ៉ាជាថ្មីទៀត ដោយទាមទារឲ្យក្រសួងការងារនិងស្ថាប័នពាក់ព័ន្ធពន្លឿនការបើកប្រាក់ឈ្នួលឲ្យពួកគេ ដោយសារ​តែ​ថៅកែបាន​សម្លាប់ខ្លួនដោយមិនបានបើកប្រាក់ឈ្នួលឲ្យពួកគេ។

សហភាពសហជីពកម្ពុជានៅតែចង់ឲ្យកម្មករទទួលបានប្រាក់ឈ្នួលចំនួន២៥០ដុល្លារ

សហភាពសហជីពកម្ពុជាថាខ្លួន​នៅតែទាមទារចង់ឲ្យកម្មករទទួលបានប្រាក់ឈ្នួលចំនួន២៥០ដុល្លារ​ ស្របពេល​ដែល​ពួកគេនឹង​ចូលរួម​ការចរចារពីប្រាក់​​ឈ្នួលអប្បបរមាផ្នែក​វាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៩ ក្នុងពេលឆាប់​ៗនេះ។​

កម្មករដែល​ថៅកែកាត់ប្រាក់ឈ្មួលពេលទៅបោះឆ្នោតយល់ព្រមចូលធ្វើការវិញហើយ​

ក្រុមកម្មករក្នុងរោងចក្រមួយនៅខេត្តស្វាយរៀងដែលបានធ្វើកូដកម្មក្នុងពេលកន្លងទៅ ​ បានចូលធ្វើការវិញហើយនៅព្រឹកនេះ ដោយសារ​ខាងភាគី​រោងចក្រយល់ព្រមដោះស្រាយតាមការទាមទាររបស់ពួកគេ​។

ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន ត្រូវបាន​គេលួចចូល

ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន​ ត្រូវបាន​ជន​អនាមិកលួចយកទៅគ្រប់គ្រង​(Hacked) នៅព្រឹកនេះ។

មេធាវី លោក ជួង ជូងី

អ្នកច្បាប់​ថា​លោក ជូង ជូងី​ មាន​សិទ្ធិបញ្ចេញមតិអំពីបញ្ហាផ្លូវច្បាប់

ក្រុម​អ្នកច្បាប់មួយចំនួនលើកឡើងថា លោកមេធារី ជូង ជូងី​  មាន​សិទ្ធិបកស្រាយពីបញ្ហនានា​ទាក់ទងនឹងផ្លូវច្បាប់​ ​បើ​ទោះបីជាលោក​មាន​ឈ្មោះក្នុងបញ្ជីអ្នក​ដែល​ត្រូវ​តុលាការ​ហាម​មិនឲ្យធ្វើនយោបាយ​ក៏ដោយ។​

នាយករដ្ឋមន្រ្តី ប្រាប់​មន្ត្រីក្រោម​ឱវាទ​ឲ្យ​ដោះស្រាយសំណងឲ្យកម្មករដែ​លថៅកែស្លាប់ឲ្យបានឆាប់

លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ណែនាំ​ទៅមន្រ្តីរបស់លោក​ឲ្យ​ដោះស្រាយប្រាក់​ខែ​ឲ្យ​កម្មររោងចក្រ​មួយ​នៅខណ្ឌពោធិសែនជ័យ ដែលម្ចាស់បានចងកសម្លាប់ខ្លួន​កាលពីចុង​ខែកក្កដា។

អង្គ​​ការ​​លើក​លែង​ទោសអន្ត​​រ​ជាតិ​​រំឭ​ក​រដ្ឋា​ភិ​បាល​ថ្មី​របស់​កម្ពុជា​​ឲ្យ​អ​នុ​វត្ត​​កា​ត​​ព្វ​​កិច្ច​​សិ​ទ្ធិ​​មនុ​​ស្ស​

អង្គការ​លើក​លែង​ទោសអ​ន្តរ​ជាតិ​ Amnesty​ international​ រំ​ឭក​ឲ្យ​រ​ដ្ឋា​​ភិបាលថ្មី​របស់​​ក​ម្ពុ​​ជា​​​​​​​​ត្រូ​វ​អនុ​​វ​ត្ត​ឲ្យបាន​នូវ​កាតព្វ​កិច្ច​ក្នុងការគោរព​សិទ្ធិម​នុស្ស ​​តាម​ការ​ប្តេជ្ញាចិ​ត្តរបស់ខ្លួន​​​​នៅ​​​​​​​អង្គ​​ការ​​​សហ​​ប្រ​ជា​​ជាតិ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ