លិខិតមិត្តអ្នកអាន៖ គ្រោះរាំងស្ងួតមានបញ្ហាពេញមួយឆ្នាំ

ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ​គឺជាពេលវេលា​ផ្លាស់ប្តូររដូវកាល ជាពេលដែលប្រជាជនរីករាយជាមួយការប្រមូលផលពីឆ្នាំកន្លងទៅនិងមុនរដូវភ្លៀងធ្លាក់ចាប់ផ្តើមជាថ្មីទៀត។ដោយឡែកឆ្នាំនេះ វាហាក់ដូចជាមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់សម្រាប់ការធ្វើស្រែនោះទេ ហើយពួកយើងគួរតែត្រៀមខ្លួនឲ្យ​​បានល្អពី​​ឥឡូវនេះទៅ ជាជាងរង់​ចាំដល់ផលវិបាកកើតឡើង។

លិខិតមិត្តអ្នកអាន៖ភាពអាម៉ាស់ដ៏មានតម្លៃមហាសាល ករណី​ខ្សែអាត់សំឡេង​ស្នេហា

ជាដំបូងខ្ញុំបាទខេមរា លើកដៃសំពះសុំខមាទោសដល់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលខ្ញុំបានលើកយករឿងរ៉ាវដែលទាក់ទងនឹងកញ្ញាមកសរសេរហើយដែលអត្ថបទនេះមិនបានជួយការពារនិងលើក​តម្កើងដល់កញ្ញាសោះនោះ។

លិខិតមិត្តអ្នកអាន៖សារព័ត៌មានក៏អាចជាអ្នកជួយហើយក៏អាចជាអ្នកបំផ្លាញប្រព័ន្ធយុ​ត្តិធម៌នៅកម្ពុជា​ផ​ង​ដែ​រ

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សន្ទុះកំណើនយ៉ាងគំហុកនៃ​ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន​នៅកម្ពុជា​ត្រូវ​បានគេ​មើល​ឃើញថារីកដូចផ្សិត តាមរយៈកំណើននៃប្រព័ន្ធផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុ (ប្រព័ន្ធផ្សព្វ​ផ្សាយបុ​រាណ) កាសែត(កាសែតផ្សព្វផ្សាយជាភាសាខ្មែរនិងភាសាបរទេស)​និងប្រព័ន្ធផ្សព្វ ផ្សាយបែប​អេឡិចត្រូនិច(គេហទំព័រ Applicationនិងប្លុកជាដើម)។

លិខិតមិត្តអ្នកអាន៖អភ័យឯកសិទ្ធិការពារបានអត់?

នឹកឃើញកាលឆ្នាំ២០០៨-២០០៩ អំឡុងពេលក្រមព្រហ្មទណ្ឌកំពុងស្ថិតនៅជាសេចក្តីព្រាងរហូតដល់សភា បក្សប្រឆាំងនិងអង្គការក្រៅរដ្ឋាភិបាលជាច្រើនបានសំណូមពរឲ្យមានការផ្តល់និយមន័យនៃបទល្មើសមួយចំនួនដែលមានលក្ខណៈស្រពិចស្រពិលឲ្យមានភាពច្បាស់លាស់ ជាក់លាក់ជាងនេះ ដូចជាបទបរិហារកេរ្តិ៍ បទញុះញង់ជាដើម ដើម្បីជៀសវាងការបកស្រាយមិនត្រឹមត្រូវនាំឲ្យមានអ្នករងគ្រោះដោយអយុត្តិធម៌។

លិខិតមិត្តអ្នកអាន៖ តើ​មាន​រឿង​អ្វី​ខ្លះ​ដែល​នឹង​កើត​ឡើង​នៅ​ក្នុង​ការ​បោះ​ឆ្នោតឆ្នាំ​​២០១៨​?

ការ​ទស្សន៍ទាយ​ទុក​មុន​នូវ​ព្រឹត្តិការណ៍នយោបាយ​​សឹង​ជា​​ការ​ប្រថុយប្រថាន​​មួយ​ ត្បិត​​បំរែ​បំរួល​​​ជា​ច្រើន​ អាច​នាំ​ទៅ​រក​ការ​រំពឹង​ខុស​។ យ៉ាង​ណា​ក៏​ដោយ​ មិន​មែន​គេ​មិន​អាច​ប៉ាន់​ស្មាន​ពី​លទ្ធ​ភាព​ទាំង​នោះ​ទេ​ ប៉ុន្តែ​គេ​មិន​ហ៊ាន​ធានា​ថា​ត្រឹម​ត្រូវ​ឥត​ខ្ចោះ​ ដោយ​សារ​លទ្ធ​ផល​មួយ​អាចចេញមក​​ពី​ហេតុ​ជា​ច្រើន ដែល​អ្នក​វិទ្យាសាស្ត្រ​ប្រើ​ពាក្យ​បច្ចេកទេស​​ថា​overdetermination(លើស​ពី​ការ​កំណត់​)។

លិខិតមិត្តអ្នកអាន៖ សហជីពនៅកម្ពុជានិងភាពចម្រូងចម្រាសនៃសេចក្តីព្រាងច្បាប់សហជីព

សហជីពគឺជាអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិតដែលបង្កើតឡើងក្នុងគោលបំណងសម្រាប់តែការ​សិក្សា លើកតម្កើង​ផលប្រយោជន៍និងការពារសិទ្ធិស្របច្បាប់ ក៏ដូចជាផលប្រយោជន៍ផ្នែកស្មារតី ស្រប​តាមល​ក្ខន្តិ​កៈរបស់ខ្លួន។ សញ្ញាណនៃច្បាប់ស្តីពីការងារហាក់ស្រពេច​ស្រពិលក្នុងការសន្មត់អំពី ភាព​ជាតំ​ណាង​របស់​សហជីព ជាតួយ៉ាងមិនបានផ្តល់និយមន័យជាក់លាក់នោះទេថាតើលក្ខខណ្ឌគុណវុឌ្ឍ​យ៉ាង​ដូចម្តេ​ច​ដើ​ម្បីក្លាយជាអង្គការវិជ្ជាជីវៈខាងកម្មករនិយោជិតថ្នាក់ជាតិ(សហជីពថ្នាក់ជាតិ) សហជីពថ្នាក់វិស័យ ថ្នាក់តំបន់ឬក្នុងវិជ្ជាជីវៈណាមួយជាកំណត់។

លិខិតមិត្តអ្នកអាន៖ ឫស្សី​ស្នង​ទំពាំង​

ទំពាំង​ស្នង​ឫស្សី​ អ្នក​ក្រោយ​ស្នង​អ្នក​មុន​ ​ជា​សុភាសិត​ដែល​ខ្មែរ​ភាគ​ច្រើន​យល់​ តែ​ខ្មែរ​ភាគ​តិច​ប៉ុណ្ណោះ​ដែល​អនុវត្ត​បាន​។ ដី​មាន​ជី​ជាតិ​មិន​មែន​ទំពាំង​ទាំង​អស់​សុទ្ធ​តែ​មាន​វាសនា​មាន​ដុះ​តាំង​ទី​នោះ​ទេ ​ក៏រឹត​តែ​​មិន​មែន​ចេះតែ​មាន​ដី​​ទំនេរ​ចោល​នោះ​ដែរ​ មាន​ឫស្សី​ជា​ច្រើន​រស់​អាស្រ័យមុន​​ សឹងមិន​​មាន​កន្លែង​សល់​សម្រាប់​​ទំពាំង​ខ្ចី​អាច​លេច​ត្រួយ​បាន​។ ល្មម​ដល់​ពេល​ទស្សនៈ​ ទំពាំង​ស្នង​ឫស្សី​ត្រូវ​បាន​ប្រជែង​និង​កែលម្អ​ហើយ​។

យុវជន គង់ រ៉ៃយ៉ា ដែលត្រូវតុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១៨​ខែ ពីបទញុះញង់​ឲ្យមានបដិវត្តន៍​ពណ៌

លិខិតមិត្តអ្នកអាន៖និស្សិតសរសេរសារពីបដិវត្តន៍ពណ៌ជាគ្រាប់បែកកំណត់ម៉ោង?

យុវជនខ្មែរជាទូទៅមិនដែលចាប់អារម្មណ៍សោះឡើយពីបដិវត្តន៍ពណ៌ឬថាមិនទាំងដឹងថាបដិវត្តន៍ពណ៌នោះជាអ្វីផង។ សូម្បីក្រោយពីរដ្ឋាភិបាលបាននាំយកបញ្ញត្តិបដិវត្តន៍ពណ៌នេះមកនិយាយក្នុងអង្គប្រជុំរបស់ខ្លួន បញ្ជាឲ្យត្រៀមទប់ស្កាត់បង្ក្រាបបដិវត្តន៍ពណ៌ ក៏ប្រហែលអ្នកក្រោមបង្គាប់ទាំងអស់នោះមិនច្បាស់ថាបដិវត្តន៍ពណ៌នោះជាអ្វីដូចគ្នា។

លោកសាស្ត្រាចារ្យ Chittaranjan Narahari Purandareដែលមកពី​អង្គការInternational Federation of Gynaecology and Obstetrics(រោគស្ត្រីនិងការសម្រាល​កូន) ថ្លែងនៅក្នុងសន្និសីទ​ក្នុងប្រទេសឥណ្ឌូនេស៊ី

លិខិតមិត្តអ្នកអាន៖ក្មេងជំទង់អាយុចន្លោះ១០ដល់២៤ឆ្នាំគួរទទួលការអប់រំពី​ការរៀបចំគ្រួសារនិងការការពារសុខភាពបន្តពូជ​

អង្គការសុខភាពពិភពលោកមួយចំនួនបានកំពុងធ្វើការជជែកវែកញែកអំពី​សិទ្ធិរបស់ក្មេងជំទង់​និងយុវជនពេញវ័យក្នុងការទទួលបានដំណឹងនិងការអប់រំអំពី​ការថែរក្សាសុខភាពបន្ត​ពូជ ដូចជាការប្រើប្រាស់មធ្យោបាយពន្យារកំណើតនិងការរួមភេទប្រកបដោយសុវត្ថិភាព។

មហាសន្និសីទInter​national Conference on Family Planning (ICFP 2016)(រូបថតដោយកែវ គូនីឡា)

លិខិតមិត្តអ្នកអាន៖គួរជៀសវាងការ​រើសអើងក្មេងជំទង់និងយុវវ័យ​ពិគ្រោះយោបល់សេវាសុខភាពផ្នែកពន្យារកំណើត​

បាលី ឥណ្ឌនេស៊ី​៖ ជាក់ស្តែងនៅក្នុងសង្គមខ្មែរយើង នៅមានភាពតានតឹងនៅឡើយជាពិសេសរវាងមនុស្សជំនាន់មុននិងជំនាន់ក្រោយ ត្រង់រឿងទាក់ទងនឹងការរួមភេទមុនរៀបការ។ នេះជាប្រធានបទដ៏ក្តៅគគុកនៅតាមគេហដ្ឋាននានានៅប្រទេសកម្ពុជា ក៏​ដូចជានៅប្រទេសមួយចំនួនទៀតនៅអាស៊ីនិងអាហ្វ្រិក

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ