អ៊ិន សុភិន ថា​​​​រឿង​ភាគ បើ​​​​​គ្មាន​​១​៥ម៉ឺន​ដុល្លារ ​​​​​ពិបាក​រឿង​គុណភាព

​ក្នុង​ពិធី​សម្ពោធ​រឿង ​​«​ម្ចាស់​បំណុល» ​កាលពី​ពេលថ្មី​ៗ ​លោក​ អ៊ិន សុភិន ដែល​​​ជា​ផលិត​ករ​រឿងនិង​​ជា​​ម្ចាស់​ផលិតកម្ម​មហាហង្ស បានអះអាងថា​​​​​ក្នុងការ​ផលិត​រឿង​ភាគ ​ប្រសិន​បើ​​​​ខាង​​ផលិតករ​នីមួយៗ ​​​​មិន​មាន​​​​​ដើមទុន​​ចំណាយ​ជាមុន​​​​​រង្វង់​​​១៥​ម៉ឺន​ដុល្លារ​នោះទេ គឺ​​​បញ្ហា​​​​​គុណភាព​នឹង​នៅតែ​កើត​​មាន​ឡើង​។

ពេជ្រ អាវីហ្សា ​ទម្លាក់​ចោល​បណ្ដឹង​​រឿង​ហិង្សា ​

យោង​តាម​ការ​បញ្ជាក់​ចុង​ក្រោយ ​គឺ​លោក​គៀង​​ ​ហេង​​​ដែលជា​អតីត​សង្សារ ត្រូវ​ជា​ប្អូនថ្លៃ​របស់​លោក​ឧកញ៉ាទ្រី ភាព ដែល​ត្រូវ​តុលាការ​ខេត្ត​ព្រះ​​សីហនុ​ចាប់​ឃុំខ្លួន​ពី​បទ​​ប្រើ​ប្រាស់អំពើ​ហឹង្សារ​ឡើង​ផ្អើលមហាជន​​​នា​ពេល​មុន ​ត្រូវ​បាន​​​កញ្ញា ពេជ្រ អាវីហ្សា​ខ្លួនឯង​​​ស្នើ​សុំអោយនៅ​ក្រៅឃុំ​​​​​ …

ក្រោយប៉ះ​បារាំង មឿន សុខ​ហ៊ុច ​បាត់​​ឱកាស​យកខ្សែ​ក្រវាត់មាស

ការប្រកួត​ដណ្ដើមខ្សែ​ក្រវាត់​មាសនៅក្នុង​ប្រទេសថៃ​កាលពី​យប់ថ្ងៃទី​២៦ ​កុម្ភៈ កីឡាករ​កម្ពុជា​​​មឿន សុខ​ហ៊ុច ​​​​មិនទទួលជោគជ័យ​នោះទេ ​​​បន្ទាប់ពីគេត្រូវ​បាន​​​​គណកម្មការ​​​​​ផ្គូរ​ផ្គង​​​​​​អោយ​ប៉ះជាមួយ​ជា​កីឡាករ​​ជនជាតិ​បារាំង​។ ពេញ​រយៈពេល​​៣​ទឹក​​​​​ កីឡាករ​កម្ពុជាខំ​ណាស់ ​តែ​នៅតែមិនអាច​​ទៅរួច​​សម្រាប់​ឱកាស​ឡើង​ដណ្ដើម​ខ្សែ​ក្រ​វាត់​នៅ​វគ្គ​​ផ្ដាច់​ព្រ័ត្ត។

រឿង «មុនដំបូង​ខ្មែរ​ក្រហម​សម្លាប់​​ប៉ា​របស់ខ្ញុំ​» (ហ្វេសប៊ុក)

រឿង «មុនដំបូង​ខ្មែរ​ក្រហម​សម្លាប់​​ប៉ា​របស់ខ្ញុំ​» គ្មាន​​គម្រោង​ដាក់​បញ្ចាំង​​លក់​​សំបុត្រ​នៅ​កម្ពុជា ​

​ក្រោយ​ការ​ដាក់​បញ្ចាំងជា​សាធារណៈ​ចំនួន​​២​លើក​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​ ខ្សែ​រឿង ​«​មុន​ដំបូង​គេសម្លាប់​​ប៉ារបស់ខ្ញុំ» ​​​ឬរឿង ​«​​First They Killed My Father» ធ្វើអោយមហាជនខ្មែរ​រំជួលចិត្ត​យ៉ាង​ខ្លាំង ​​​​​​​​​តាមរយៈ​​​​សាច់រឿងដែល​ឆ្លុះ​បញ្ចាំង​​ពី​​​ជីវិត​​គ្រួសារ​មួយ​​ក្នុង​​សម័យ ​លន់ នល់ ​និង​សម័យ ​ប៉ុល ពត។

ផាន់​ គ្រាន់ ​ធ្លាក់ខ្លួន​​សន្លប់​​ក្នុងទឹកទី​​១ ​ក្រោមកណ្ដាប់ដៃ​ថៃ

​​​ការប្រកួត​កាលពី​ថ្ងៃ​អាទិត្យ​​​ទី​​១៩ កុម្ភៈ ​កីឡាករ​ ផាន់ គ្រាន់ ​ដែល​គេស្គាល់ថា​ជា​ជើងខ្លាំង​ល្បី​​ឈ្មោះ​ក្នុង​ពិភព​ប្រដាល់​​​កាន់តែ​​មាន​លទ្ធផល​​​​អវិជ្ជមាន​​​ទ្វេរ​​​​​ដង​ ដោយសារតែ​​​បាន​ឡើង​ប្រកួតជាមួយកីឡាករ​ថៃមិនទាន់​បាន​​មួយទឹក​ផង ក៏សន្លប់​ភីង​លើ​រេញ​។

លោក​ ងួន ចាន់​ដេវីត និងអ្នកនាង​ ពេជ្រ សោភា (វង្ស សុម៉ាលីន)

ពេជ្រ សោភា ឆេះដុំរឿងគេ​ថាមាន​ស្នេហ៍ជាមួយ ​ដេវីត

​បន្ទាប់ពី​​ព័ត៌មានថា​​តារា​ចម្រៀង​​នាង ពេជ្រ សោភា និង​​លោក​​​​​​​​​​ ងួន ចាន់​ដេវីត ​​​​រង្គោះរង្គើ​​​​​ទំនាក់​ទំនង​នឹង​​គ្នា​​​​​ដោយ​សារតែ​អ្នកទាំង​ពីរ​​​​ធ្លាប់មាន​ស្នេហា​ជាមួយ​គ្នា ​ហើយ​លោក ​ដេវីដ ​ក៏​អន់ចិត្ត​រហូត​​​​ដើរ​ចេញ​ពី​ហង្សមាសនិង​​ឈប់ចាប់ដៃជាមួយ​ ពេជ្រ សោភា​​​ ​ដោយសារតែ​នាង​ងាកទៅស្រឡាញ់​​លោក ឆឹម សក្កដា តារា​ហ៊ុយ តារា​ស្រី​រូប​នេះ​ប្រតិកម្ម។

តួឯកស្រី​​នាង ណាតាហ្សា (វង្ស សុម៉ាលីន)

ណាតាហ្សា ចោល​​ផលិតករ​​ «កំណត់ហេតុ​នាងនាថ» យ​កមហាហង្ស

​​យោង​តាមការ​លើកឡើង​របស់​​​តួឯកស្រី​​នាង ណាតាហ្សា ​ដែលជា​​​ជន​ជាតិ​ខ្មែរ​ឥស្លាម គឺនាងមិនមានវ​ត្តមាន​​ក្នុងរឿងទី​​២​របស់​​​​ផលិតកម្ម​​​​​ឥន្ទ្រា​និមិត្តនោះទេ បើទោះជា​​រឿង​​ «​សរសរ​កន្លោង» ​ត្រូវគេឃើញ​ចម្រុះដោយ​តួ​អង្គក្នុង​រឿង ​«​កំណត់​ហេតុ​នាង​​នាថ» ស្ទើរទាំងអស់​​​។

​ម៉ន វិរៈ ចាញ់ ខណៈ ជា សំនៀង ឈ្នះ​ថៃ​ទាំង​វេទនាកាលពី​ថ្ងៃ​អាទិត្យ

ការប្រកួតអន្តរជាតិ​​ប្រចាំ​សប្ដាហ៍របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ ​​កីឡាករ​កម្ពុជា​​​​និង​ថៃ​ប៉ះគ្នា ​ទទួល​បាន​អ្នក​គាំទ្រ​យ៉ាង​ខ្លាំង ​​​​ដោយសារតែ​ភាគី​ម្នាក់​ៗ​​​​ប្រឹង​ប្រែង​រៀង​ខ្លួន​តាំង​ពី​ដើមទឹករហូត​ដល់ចប់ បើទោះជាកីឡាករ​​​របស់កម្ពុជា​​​​​ម្នាក់ ត្រូវ​គេ​​កត់សម្គាល់ថា​​​​ឆាប់​ហត់​បណ្ដោយ​​អោយ​បច្ចេកទេស​ប្រកួត​​​​​​ធ្លាក់ដៃ​។

ហ៊ុយ យ៉ាឡេង បញ្ចាំង​រឿង«​វិកលចរឹក»​ជាថ្មី យកដើមទៅ​កើបលុយនៅថៃ

យោ​ង​តាម​ការ​​ប្រកាសរបស់​លោក​ហ៊ុយ យ៉ាឡេង ​​ផលិតករ​រឿង​​​«វិកលចរឹត»​បានអះអាងថា​ ​លោក​​បាន​​​ដាក់​បញ្ចាំង​រឿង​នេះ​ជា​ថ្មី​​ទៀត​​ហើយ នៅ​​​ថ្ងៃ​ទី​​​​​​១១ ​​​កុម្ភៈ​ត​ទៅ​ ដោយគ្រាន់តែការដាក់បញ្ចាំង​​​​​​​លើកនេះ​​​គឺ​បញ្ចាំង​​តែ​នៅ​ខេត្ត​បី និង​​​​បញ្ចាំង​​​​​​​​​​​​​​​​ដាច់ៗ​ថ្ងៃ​គ្នា​​​​​មិនដូច​មុន។ ​​​​​លោកថា​នេះជា​យុទ្ធនាការ​​បញ្ចាំង​រឿង​​​​​យក​លុយ​​ទៅ​ថៃ និង​​ដើម្បី​អោយ​អ្នក​ខេត្ត​ដែលមិនទាន់​បានទស្សនា​​​​​​​បាន​ទស្សនា​​​មុន​រឿង​​​«​វិកលចរឹត»ទៅ​បញ្ចាំង​នៅថៃ។

កញ្ញា សុគន្ធ និសា និងលោក ម៉ា សេរី កាលនៅរស់

សុខ ជំនោ ថា​​ សុគន្ធ និសា ពិតជាជំពាក់គុណ​​​​​ ម៉ា សេរី

បន្ទាប់ពី​ការ​ចុះផ្សាយថាតារា​ចម្រៀង ​​​​សុគន្ធ និសា ​​​​មាន​​​​​ជាប់ពាក់ព័ន្ធ​​នឹង​ការ​​​​​​​​​ផ្ចុង​ផ្ដើម​​​​របស់​លោក ម៉ា សេរី ​នៅមុនពេលស្លាប់ ​​លោក សុខ ជំនោ ដែល​ជា​សាក្សីសំខាន់​បានអះអាងថា​ ​​​​​​​​​​​​តារា​ចម្រៀងដែលធ្លាប់​​ជា​អតីតគូស្នេហ៍​របស់ខ្លួន​មួយ​នេះ ពិតជា​បានជំពាក់គុណ​​​​​​​លោក ​​ម៉ា សេរី ប្រាកដមែន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ