លទ្ធផលបោះឆ្នោត​បឋមនឹងប្រកាសនៅម៉ោង៥ល្ងាចនេះ​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងប្រកាសលទ្ធផលបឋមនៅម៉ោង៥ល្ងាចនេះ តាមរយៈវិទ្យុនិង ទូរទស្សន៍ជាតិ។​

គ.ជ.ប ឲ្យអ្នកមិនមានបញ្ជាក់ឯកសារបម្រើឲ្យការបោះឆ្នោតទៅសុំការបញ្ជាក់​ត្រឹមរសៀលនេះ​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រាប់ពលរដ្ឋជាថ្មីទៀត ចំពោះអ្នកដែលមានឈ្មោះក្នុ​ង​បញ្ជី​បោះឆ្នោតហើយ ប៉ុន្តែ​គ្មាន​​អត្តសញ្ញាណ​ប័ណ្ណអាច​ទៅបញ្ជាក់ឯកសារ​បម្រើ​ឲ្យកា​របោះឆ្នោ​ត​យ៉ាងយូរ​នៅម៉ោង២:៣០នាទីរសៀលទី៤មិថុនានេះ ទើបទទួលបានសិទ្ធិបោះឆ្នោត​។

លោក កឹម សុខា ថាការបោះឆ្នោតនេះល្អជាងលើកមុន

លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានទៅបោះឆ្នោតរួចហើយនៅម៉ោង១០​ព្រឹកនេះ នៅការិយាល័យសាលាបឋមសិក្សាចាក់អង្រែលើ។

លោក ហ៊ុន សែន បោះឆ្នោតនៅម៉ោងជាង៧ព្រឹក ខណៈលោក កឹម សុខា នៅម៉ោង១០ព្រឹក

លោក ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច បានទៅបោះឆ្នោតរួចហើយ នៅម៉ោងប្រមាណ៧ព្រឹកនេះ ដោយមានអ្នកសារព័ត៌មានរាប់សិបនាក់​តាម​ផ្តិតយករូបភាព។

ពលរដ្ឋ​ម្នាក់​ក្នុង​ខេត្ត​ព្រៃវែងត្រូវ​បាន​ឃាត់ខ្លួន​រយៈ​ពេល​ខ្លី​ករណីបើក​ស្តាប់សារឃោសនា​ក្នុង​ថ្ងៃស

ប្រជាពលរដ្ឋម្នាក់​​នៅក្នុង​ខេត្ត​ព្រៃវែង​ត្រូវ​បាន​ឃាត់ខ្លួន​រយៈ​ពេល​ខ្លីនៅព្រឹកថ្ងៃ​សៅរ៍នេះ​ដោយ​សារតែ​ការ​បើក​ស្តាប់​បទ​ចម្រៀង​និង​សារនយោបាយ​តាម​ប្រព័ន្ធ​យូធ្យូប(YouTube)។​

គ.ជ.ប អនុញ្ញាតឱ្យអ្នកសារព័ត៌មានជាង៧រយនាក់ចូលរួមយកព័ត៌មានក្នុងថ្ងៃបោះឆ្នោត

គណកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត(គជប)​ សម្រេច​ឲ្យ​អ្នក​សារព័ត៌មានជាតិ និង​អន្តរាជាតិជាង​៧រយនាក់ចូល​រួម​​យក​ព័ត៌មាន​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អណត្តិទី​៤​នេះ​។​

គ្រោះ​ថ្នាក់​ចរាចរណ៍​ថ្ងៃឃោស​នាបោះឆ្នោត​ចុង​ក្រោយសម្លាប់មនុស្ស៦​នាក់

របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់​ធ្នាប់នៃ​អគ្គ​ស្នងការ​ដ្ឋាននគរបាល​ជាតិ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​​១​២​លើក​នៅ​ទូទាំង​ប្រទេស ​កាល​ពី​ថ្ងៃ​ទី​០២ ខែ​មិថុនា​ម្សិលមិញ ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​​នាក់ និងរបួស​១៧​នាក់​។​​

ភរិយា​លោក​បណ្ឌិត​ កែម​ ឡី​អំពាវនាវ​​ដល់ពលរដ្ឋ​ខ្មែរ​ទៅ​បោះឆ្នោត​ដើម្បី​ទទួល​បាន​តុលាការ​ឯករាជ្យ​

ភរិយា​របស់​លោកបណ្ឌិត​កែម ឡី អ្នក​ស្រី បូ រចនា នៅថ្ងៃសុក្រ​ម្សិលមិញនេះ ​បាន​អំពាវ​នាវ​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា​នៅ​ថ្ងៃ​ទី ០៤​​ខែ ឧសភា​ខាង​មុខ​នេះ​ ដើម្បីទទួល​បានតុលាការ​ឯករាជ្យ។​

គ.ជ.ប ទទួលបានបណ្តឹងចំនួន៧៨ពីបក្សនយោបាយ ក្នុងការឃោសនាបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) បានឲ្យដឹងថា រយៈពេល១៤ថ្ងៃ​នៃ​ការ​ឃោសនា​​បោះឆ្នោត​ឃុំសង្កាត់ គ.ជ.ប ទទួលបាន៧៨បណ្តឹង ពីគណបក្សនយោបាយ​នៅទូទំាង​រាជ​ធានី-ខេត្ត។

អ្នកតាមដានរំពឹងថាពលរដ្ឋនឹងទៅបោះឆ្នោតច្រើន ទោះមានសារគំរាមពីមន្ដ្រីរដ្ឋាភិបាល

ក្រុមអ្នកតាមដានការបោះឆ្នោតរំពឹងថា ពលរដ្ឋកម្ពុជាក្នុងចំនួនច្រើននឹងចេញទៅបោះឆ្នោត ទោះបីមានសារគំរាមជាញឹកញាប់ពីមន្ដ្រីរដ្ឋាភិបាល មុនការបោះឆ្នោតក៏ដោយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ