លោក ហ៊ុន សែន បោះឆ្នោតនៅម៉ោងជាង៧ព្រឹក ខណៈលោក កឹម សុខា នៅម៉ោង១០ព្រឹក

លោក ហ៊ុន សែន បោះឆ្នោតនៅការិយាល័យសាលាគរុកោសល្យនិងវិក្រិត្យការក្រុងតាខ្មៅខេត្តកណ្តាលឆ្នាំ២០១៧

លោក ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច បានទៅបោះឆ្នោតរួចហើយ នៅម៉ោងប្រមាណ៧ព្រឹកនេះ ដោយមានអ្នកសារព័ត៌មានរាប់សិបនាក់​តាម​ផ្តិតយករូបភាព។

លោក ហ៊ុន សែន និងភរិយា បានបោះឆ្នោតនៅការិយាល័យសាលាគរុកោសល្យ និងវិក្រិត្យការក្រុងតាខ្មៅខេត្តកណ្តាល។

ប៉ុន្តែលោក ហ៊ុន សែន មិនបានថ្លែងសារអ្វីមកកាន់អ្នកសារព័ត៌មានឡើយ។

ចំណែក លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិវិញ នឹងទៅបោះឆ្នោតនៅម៉ោង១០​ព្រឹក នៅការិយាល័យសាលាបឋមសិក្សាចាក់អង្រែលើ។

តាមការសង្កេត ពលរដ្ឋបានទៅឈរតម្រង់ជួរគ្នារង់ចាំបោះឆ្នោតតាំងពីម៉ោងជាង៦ម៉ោងព្រឹកថ្ងៃអាទិត្យនេះជាថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤។

សកម្មភាពពលរដ្ឋទៅបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការិយាល័យបោះឆ្នោតសរុបមានចំនួន ២២,១៤៨ការិយាល័យ។ ប៉ុន្តែការិយាល័យចំនួន៥ ត្រូវបានរំកិលទៅកន្លែងថ្មី តែមិនឆ្ងាយពីកន្លែងចាស់នោះទេ ដោយសាររងនូវជំនន់ទឹកភ្លៀង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ