ទំនប់វារីអគ្គិសនីកំចាយ បើកទ្វារទឹកចំនួន២ ខណៈដែលភ្លៀងនៅតែបន្ដធ្លាក់ខ្លាំង

ក្រុម​ហ៊ុន​វារី​អគ្គិសនី​ចិន ស៊ីណូ​ហាដ្រូ​កំចាយ បានបើកទ្វាទឹក២ ខណៈដែលភ្លៀងនៅតែបន្ដធ្លាក់ខ្លាំង ហើយអាជ្ញាធរខេត្តកំពតបានប្រាប់ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន។

អាវុធហត្ថប្រកាសចាត់ការផ្លូវច្បាប់លើបុរសម្នាក់ដែលថាបានផ្សាយព័ត៌មានមិនពិត

កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រកាសចាត់ការផ្លូវច្បាប់លើបុរសម្នាក់ដែលជាអតីតមន្រ្តីក្នុងស្ថាប័ននេះ ក្នុងខេត្ត​កំពង់ធំថា បានផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើឲ្យប៉ះពាល់ដល់កិត្តិយសកងរាជអាវុធហត្ថ…

ក្រសួងថាការឃោសនាបោះឆ្នោតកន្លងមកមានមន្រ្តីប្រព្រឹត្តមិនត្រឹមត្រូវនាំឲ្យមានការរិៈគន់

ក្រសួងមហាផ្ទៃបានលើកឡើងថាការឃោសនារកសម្លេងបោះឆ្នោតក្នុងរយៈពេល ៨ថ្ងៃកន្លងមកមានមន្រ្តី មួយ​ចំនួនតូចបានប្រព្រឹត្តមិនត្រឹមត្រូវតាមច្បាប់ ដែលនាំឲ្យមានការរិៈគន់ពីពលរដ្ឋ…

រដ្ឋាភិបាលបញ្ជាឲ្យដាក់ដំណើរការច្រកចេញចូលតែមួយគ្រប់រាជធានី-ខេត្តឲ្យបាននៅសប្ដាហ៍ក្រោយ​

រដ្ឋាភិបាលកម្ពុជាបានបញ្ជាឲ្យមន្រ្តីរបស់ខ្លួនគ្រប់រាជធានី ខេត្តដាក់ឲ្យដំណើរការនូវអង្គភាពច្រក​ចេញ​ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋឲ្យបានមុនបោះឆ្នោតដោយថា ដើម្បី…

ព្រះ​មហាក្សត្រ​ និង​ព្រះ​មាតា​ឧបត្ថម្ភ​ថវិកា​១លាន​ដុល្លារ​ដល់​មូលនិធិ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា

ព្រះ​មហាក្សត្រ សម្ដេច​ព្រះ​បរម​នាថ នរោត្ដម សីហមុនី និង​មាតា​របស់​ទ្រង់ បាន​ឧបត្ថម្ភ​ព្រះ​រាជ​ទ្រព្យ​សរុប ១​លាន​ដុល្លារ ទៅ​ដល់​មូលនិធិ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ។ នេះ​បើ​តាម​យោង​ការ​ចុះផ្សាយរបស់​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា AKP។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន កាលពីកន្លងទៅ​

រដ្ឋាភិបាល​បង្កើត​គម្រោង​ផ្ដល់​កម្ចី​ដល់​និស្សិត​ក្នុង​វិស័យ​ទេសចរណ៍

រដ្ឋាភិបាល​បាន​សម្រេច​បង្កើត​គម្រោង​ផ្ដល់​ប្រាក់​កម្ចី​ដល់​សិស្ស​និស្សិត​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ទេសចរណ៍​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

រដ្ឋាភិបាល​ព្រមាន​ពលរដ្ឋ​នៅ​មាត់​សមុទ្រ​ឲ្យ​ប្រុង​ប្រយ័ត្ន ខណៈ​កម្ពុជា​រង​ឥទ្ធិពល​​ខ្យល់​មូសុង

ក្រសួងធនធានទឹក និង​ឧតុនិយម បានព្រមាន​ទៅ​ដល់​ប្រជា​ពលរដ្ឋ​នៅ​តាម​មាត់​សមុទ្រ និង​ប្រជា​នេសាទ ឲ្យ​បម្រុង​ប្រយ័ត្នខ្ពស់​ចំពោះ​ខ្យល់​បក់​បោក​ខ្លាំង និង​ភ្លៀង​ធ្លាក់ ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​សប្ដាហ៍​ក្រោយ។

អាជ្ញាធរ​ខេត្ត​កំពត​ថា ពន្យារ​ពេល​បើក​ទ្វារ​ទំនប់​វារី​អគ្គិសនី​«កំចាយ​»វិញ

អាជ្ញាធរ​ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​វារី​អគ្គិសនី​ចិន ស៊ីណូ​ហាដ្រូ​កំចាយ បាន​សម្រេច​ពន្យា​រពេល​បើក​ទ្វារ​ទឹក​ទំនប់​វារី​អគ្គិសនី​កំចាយ​វិញ ក្រោយ​ពី​រក​ឃើញ​ថា បរិមាណ​ និង​កម្ពស់​ទឹក មិន​បាន​កើន​ឡើង​លើស​បរិមាណ​នោះ​ឡើយ។

កង​រាជ​អា​វុធ​ហត្ថ​ចល័ត​កម្លាំង​ពី​ភ្នំពេញ​ទៅ​ខេត្ត​ស្វាយ​រៀង​

កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹង​ចល័ត​កម្លាំង​ ៨០០​នាក់​ ពី​រាជ​ធា​នី​ភ្នំពេញ​ទៅ​ខេត្ត​ស្វាយរៀង​ ដើម្បី​ចូល​រួម​ក្នុង​ពិធី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥​ ទិ​វា​រាជ​អា​វុធ​ហត្ថ​។

សកម្មភាពប្រមូលស្រូវរបស់កសិករក្នុងខេត្តបន្ទាយមានជ័យ

ការ​អនុវត្ត​ការ​ដាំ​ដុះ​ស្រូវ​នៅ​កម្ពុជា​ឆ្នាំ​នេះ​​លឿន​ជាង​ឆ្នាំ​មុន​

របាយការណ៍ក្រសួងកសិកម្មដែល​ចេញផ្សាយ​កាល​ពីថ្ងៃទី​២៨ខែមិថុនា​ បានឲ្យដឹងថានៅឆមាស​ទី១ឆ្នាំ២០១៨នេះ ការអនុវត្តការដាំដំណាំស្រូវបានចំនួន ១លាន ៦៦៤៣១៦ហិកតា ស្មើនឹង៦៦.២០% នៃផែនការចំនួន ២លាន ៥១៣៨៩៥ហិកតា លឿនជាងផែនការឆ្នាំមុនចំនួន ២១មឺុន ២០៤៩ហិកតា ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ