រដ្ឋាភិបាល​បង្កើត​គម្រោង​ផ្ដល់​កម្ចី​ដល់​និស្សិត​ក្នុង​វិស័យ​ទេសចរណ៍

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន កាលពីកន្លងទៅ​

រដ្ឋាភិបាល​បាន​សម្រេច​បង្កើត​គម្រោង​ផ្ដល់​ប្រាក់​កម្ចី​ដល់​សិស្ស​និស្សិត​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ទេសចរណ៍​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ក្រសួង​បាន​លើក​ឡើង​ផង​ដែរ​ថា គម្រោងនេះចូលរួម​ដោយ​ធនាគារ និង​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ចំនួន ៦ ហើយរដ្ឋាភិបាល​គ្រោង​ផ្ដល់​កម្ចី​ជាមួយ​អត្រា​ការ​ប្រាក់​ទាប​ទៅ​ដល់​សិស្ស​និស្សិត។

ក្រសួង​បាន​ឲ្យ​ដឹង​បន្ថែម​ថា សិស្ស​និស្សិត​អាច​ស្នើ​សុំ​កម្ចី​មាន​រយៈ​ពេល​ដល់​ទៅ ៧​ឆ្នាំ និង​អាច​សង​ត្រឡប់​ទៅ​វិញ​ទាំង​អំឡុង​ពេល​សិក្សា ឬ​ក្រោយបញ្ចប់​ការ​សិក្សា។

ក្រសូងបានបញ្ជាក់ដែរថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលផ្តល់សេវា​កម្ចីដល់​និស្សិត​នេះ កំពុងតែរៀបចំគោល​នយោ​បាយកម្ចីផ្សេងទៀតសម្រាប់​និស្សិត​មុខជំនាញផ្សេងៗផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ