រដ្ឋាភិបាល​ព្រមាន​ពលរដ្ឋ​នៅ​មាត់​សមុទ្រ​ឲ្យ​ប្រុង​ប្រយ័ត្ន ខណៈ​កម្ពុជា​រង​ឥទ្ធិពល​​ខ្យល់​មូសុង

ភ្លៀងធ្លាក់នៅតំបន់មួយក្នុងក្រុងភ្នំពេញកាលពីពេលកន្លងទៅ។

ក្រសួងធនធានទឹក និង​ឧតុនិយម បានព្រមាន​ទៅ​ដល់​ប្រជា​ពលរដ្ឋ​នៅ​តាម​មាត់​សមុទ្រ និង​ប្រជា​នេសាទ ឲ្យ​បម្រុង​ប្រយ័ត្នខ្ពស់​ចំពោះ​ខ្យល់​បក់​បោក​ខ្លាំង និង​ភ្លៀង​ធ្លាក់ ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​សប្ដាហ៍​ក្រោយ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា ខេត្តនានានៅតាមមាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ហើយ​ផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងមានរលកខ្ពស់ ចាប់ពី​ថ្ងៃទី១២ ដល់​ថ្ងៃទី១៨ ខែកក្កដានេះ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ បរិមាណទឹក​ភ្លៀងនឹងថម​ថយ​នៅតាមខេត្តមួយចំនួន​ រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ​ និងតាកែវ ខណៈ​ដែល​ខេត្តផ្សេងៗទៀត នឹងមានភ្លៀងធ្លាក់រាយ​ប៉ាយ​ក្នុង​កម្រិត​មធ្យមទៅច្រើន។

ក្រសួងបាន​អោយដឹងដែរ​ថា ​ធាតុអាកាសបែបនេះបង្ក​ឡើងដោយ​ឥទ្ធិពល​ខ្យល់មូសុងនិរតីបក់មក​លើតំបន់ឆ្នេរ និង​ប្រព័ន្ធសម្ពាធទាបដែលបាននិង​កំពុងអូសបន្លាយ​កាត់លើអាងទន្លេមេគង្គ​ ក្នុង​ប្រទេសឡាវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ