វិវាទ​ដី​ធ្លី​នៅ​ខេត្ត​ត្បូងឃ្មុំ

អ្នកភូមិនៅ​ខេត្តត្បូងឃ្មុំត្រៀមប្តឹងក្រុមហ៊ុនចិនមួយ ក្រោយដាក់គ្រឿងចក្រឈូសឆាយផលដំណាំពួកគេ

​ប្រជាពលរដ្ឋនៅ​ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រៀមប្តឹងក្រុមហ៊ុនចិនមួយ ក្រោយក្រុមហ៊ុននោះ បានដាក់គ្រឿងចក្រឈូសឆាយផលដំណាំរបស់ពួកគេអស់ជាច្រើនហិកតាកាលដើមសប្តាហ៍នេះ។

វិវាទ​ដី​ធ្លី​នៅ​ខេត្ត​ត្បូងឃ្មុំ

ប្រជា​សហគមន៍​មួយ​នៅ​ខេត្តត្បូងឃ្មុំ​ផ្ទុះ​ការ​តវ៉ា​រារាំង​គ្រឿងចក្រ​ចូលឈូសឆាយ​ដំឡូង​​មី​របស់ពួកគេ

ប្រជាពលរដ្ឋនៅ​ស្រុកតំបែរ ខេត្តត្បូងឃ្មុំ អះអាងថា ពួកគេបានឃាត់ទុកគ្រឿងចក្រចំនួន ១៣​គ្រឿងរបស់ក្រុមហ៊ុនចិនមួយ ដោយចោទថា បានឈូសឆាយបំផ្លាញដំណាំរបស់ពួកគេអស់ ៧​ហិកតាលើដីសហគមន៍។

តំណាងពលរដ្ឋ៦នាក់ទទួលដីកាលើកទី២ ពីសមត្ថកិច្ចមូលដ្ឋាន ករណីវិវាទដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

តំណាងពលរដ្ឋ៦នាក់មានជម្លោះដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ នៅកោះកុង ត្រូវតុលាការកោះហៅឲ្យឆ្លើយបំភ្លឺជាលើកទី២

តំណាងពលរដ្ឋ៦នាក់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អេគ្រីខាល់ឈ័រគ្រុប ស្ថិត​ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានតុលាការកោះហៅឲ្យបំភ្លឺជាលើកទី២។

ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​កួយ

ជនជាតិដើមភាគតិច​កួយ​នៅ​ព្រះវិហារស្នើរដ្ឋាភិបាល​ពន្លឿនការចុះបញ្ជីដីសមូហភាព

ប្រជាពលរដ្ឋជនជាតិដើមភាគតិចកួយរស់នៅក្នុងសហគមន៍ចំនួនបីនៃខេត្តព្រះវិហារ បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ឱ្យ​ពន្លឿន​ការ​ចុះ​បញ្ជី​ដី​សហគមន៍​របស់​ពួកគេ ខណៈ​ដែល​ដី​ធ្លី​សមូហភាព​របស់​ពួកគេ បាន​ធ្លាក់​ទៅ​ក្នុង​វិវាទ​ជាមួយ​ក្រុមហ៊ុន​ចិន ដែល​ទទួល​បាន​ដី​សម្បទាន​សម្រាប់​ដាំ​ដំណាំ​អំពៅ។

ទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ញូញៀន

ពលរដ្ឋមួយក្រុមទៀតមានជម្លោះដីធ្លីនៅកោះកុង​ជាមួយ UDG តវ៉ាឱ្យដោះស្រាយបញ្ចប់វិវាទ

ពលរដ្ឋប្រមាណជាង ៤០នាក់ ដែលអះអាងថា តំណាង​ឱ្យ​អ្នក​ភូមិ ១២៨គ្រួសារ​ ដែល​កំពុងមានជម្លោះដីធ្លីជាមួយ​ក្រុមហ៊ុន​ចិន ​ញូ​ញៀន​ ឌឹវើ​លុប​មែន​ គ្រុប​ (Union​ Development​ Group​) ខេត្តកោះកុង បានជំរុញទៅរដ្ឋាភិបាលឱ្យពន្លឿនដោះស្រាយបញ្ចប់វិវាទដីធ្លីជូនពួកគេ ខណៈជម្លោះនោះអូសបន្លាយជាង ១០ឆ្នាំ។

អ្នកភូមិរាប់សិបនាក់ បានធ្វើការតវ៉ាមុខសាលាដំបូងខេត្តកោះកុងបន្ត ដើម្បីទាមទារទៅតុលាការឲ្យដោះលែងប្រជាការពារភូមិម្នាក់ឲ្យមានសេរីភាពឡើង​វិញ។

ពលរដ្ឋជាង១០០នាក់តវ៉ាមុខសាលាដំបូងខេត្តកោះកុង ដើម្បីទាមទារឲ្យតុលាការដោះលែងប្រជាការពារភូមិម្នាក់

ពលរដ្ឋម្នាក់ លោក សែម ធី អះអាងថា អ្នកភូមិជាង១០០នាក់ បានបន្តតវ៉ាមុខសាលាដំបូងខេត្តកោះកុងបន្តទៀតនៅថ្ងៃនេះ ដើម្បីទាមទារទៅតុលាការឲ្យដោះលែងប្រជាការពារភូមិម្នាក់ឲ្យមានសេរីភាពឡើង​វិញ។

ជម្លោះ​ដីធ្លី

ពលរដ្ឋជាង៣០០នាក់​មក​ពី​ខេត្ត​កោះកុងជំរុញទៅរដ្ឋាភិបាលពន្លឿនដោះស្រាយបញ្ចប់វិវាទដីធ្លី

ពលរដ្ឋមានជម្លោះដីធ្លីរាប់រយនាក់មកពីក្រុមផ្សេងៗ ដែលអះអាងថា កំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនឯកជនក្នុងខេត្តកោះកុង បានជំរុញទៅរដ្ឋាភិបាលឲ្យពន្លឿនដោះស្រាយបញ្ចប់វិវាទីធ្លីជូនពួកគេ ខណៈជម្លោះនោះអូសបន្លាយជាង១០ឆ្នាំ​មក​ហើយ។

ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​នៅ​កោះកុង​ចោទ​អាជ្ញាធរ​ស្រុក​ស្រែអំបិល​ថា ឃាត់​ដំណើរ​ពួក​គាត់​ចូលរួម​កម្មវិធី​ភ្ជាប់​ពាក្យ​សាច់​ញាតិ

ក្រុម​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​មក​ពី​ខេត្ត​កោះកុង បាន​អះ​អាង​ថា អាជ្ញាធរ​ក្នុង​ស្រុក​ស្រែអំបិល បាន​រារាំង​ដំណើរ​ពួកគាត់ ​ដែល​ពួកគាត់​អះ​អាង​ថា ធ្វើ​ដំណើរ​ទៅ​ចូលរួម​ពិធី​ភ្ជាប់​ពាក្យ​របស់​ញាតិ​មិត្ត ប៉ុន្តែ សមត្ថកិច្ច​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។

ក្រុមជនជាតិដើមភាគតិច

ជនជាតិដើមភាគតិចថាការបាត់បង់ដីធ្លី និងព្រៃឈើ ធ្វើឲ្យប៉ះពាល់​ដល់​ប្រភពស្បៀងសំខាន់ៗរបស់ពួកគាត់

ក្រុមជនជាតិដើមភាគតិច ដែលមកពីតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា បានអះអាងថាការបាត់បង់ដីធ្លី និងព្រៃឈើ គឺបណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខស្បៀងអាហាររបស់ពួកគាត់ ដោយថាពួកគេរស់នៅពឹងផ្អែកស្ទើរទាំងស្រុងទៅលើធនធានធម្មជាតិ​​ទាំងនេះ។

សន្និសីទថ្នាក់ជាតិលើកទី១២

ប្រជាសហគមន៍ចោទអាជ្ញាធរមូលដ្ឋានថាប្រកាន់បក្សពួកមិនដោះស្រាយបញ្ហាដីធ្លី និងធនធានធម្មជាតិជូនពួកគេ

ប្រជាសហគមន៍មកពីបណ្តារាជធានី ខេត្តមួយចំនួន​ បានចោទអាជ្ញាធរមូលដ្ឋានមួយចំនួនថា​ធ្វើការងារប្រកាន់បក្សពួកនិយម ដោយមិនសហការជួយប្រជាពលរដ្ឋទាក់ទងបញ្ហាដីធ្លី និងធនធានធម្មជាតិ ដែលពួកគេរាយការណ៍ឲ្យជួយអន្តរាគមន៍នោះទេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ