រូបអ្នកតវ៉ាដីធ្លីព្រឹកមិញ​ មកពីខេត្តស្វាយរៀង​ និងត្បូងឃ្មុំ

អ្នកមានជម្លោះដីធ្លីជាង៦០០គ្រូសារនៅខេត្តស្វាយរៀងនិងត្បូងឃ្មុំរកអន្តរគមន៍ថ្មីទៀតពីរដ្ឋាភិបាល

តំណាងអ្នកមានជម្លោះដីធ្លីអះអាងថា ពួកគេ៦២២គ្រួសារ នៅខេត្តស្វាយរៀងនិងខេត្តត្បូងឃ្មុំ បន្តជំរុញទៅក្រសួងពាក់ព័ន្ធ ឲ្យជួយទប់ស្កាត់ការរំលោភយកដីពួកគេជិត២០០០ហិកតាពីសំណាក់ក្រុមហ៊ុនចិន និងឥណ្ឌា។

តវ៉ាដីធ្លី

ប្រជាពលរដ្ឋ​រាប់​រយ​នាក់​មក​ពី​ខេត្ត៥ផ្សេងគ្នា​ជួបជុំគ្នា​ដាក់​ញត្តិ​ ស្នើ​ទៅ​ក្រសួង​ដែនដី​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​

ប្រជាពលរដ្ឋ​រាប់​រយ​នាក់​មក​ពី​ខេត្ត៥ផ្សេងគ្នា ជួបជុំគ្នា​ដាក់​ញត្តិ​ស្នើ​ទៅ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់ ​ជាថ្មី​ទៀត ​ឱ្យ​ពន្លឿន​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ជូន​ពួកគេ​។ ក្រុម​ពលរដ្ឋ​ទាំងនោះ​អះអាង​ថា​ ជម្លោះដីធ្លី​របស់​ពួកគាត់​ បាន​អូស​បន្លាយ​ជិត២០ឆ្នាំ​មក​ហើយ​។

សកម្មភាពអាជ្ញាធរ បាន អនុវត្តវិធានការរដ្ឋបាល រុះរើ សំណង់របស់ពលរដ្ឋ

ក្រសួងមហាផ្ទៃ​ស្នើ​អភិបាល​រាជធានី​ភ្នំពេញ​ផ្អាក​ចំណាត់ការ​រដ្ឋបាល​នៅ​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ​

ក្រសួងមហាផ្ទៃ​បាន​បញ្ជា​ដល់​អភិបាល​រាជធានី​ភ្នំពេញ​ ឱ្យ​ផ្អាក​ចំណាត់ការ​រដ្ឋបាល​ជា​បណ្ដោះអាសន្ន​លើ​ដី​កំពុង​មាន​ទំនាស់​ នៅ​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ​ ដើម្បី​ឱ្យ​មន្ត្រី​ចុះ​ស្រាវជ្រាវ​ បញ្ចៀស​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​។

ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាង១០០នាក់​ ដែល​អះអាង​ថា​ តំណាង​ឱ្យ​ពលរដ្ឋ២០០គ្រួសារ ​មក​ពី​ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​ បាន​ប្រមូល​ផ្តុំគ្នា​មុខក្រសួង​រៀបចំ​ដែនដី​​ ដើម្បី​សុំ​អន្តរាគមន៍​ជួយ​ដោះស្រាយ​សំណង​បន្ថែម​លើ​ជម្លោះដីធ្លី​របស់​ពួកគាត់​ដែលអូស​បន្លាយ១៤ឆ្នាំ​មក​ហើយ​។

ក្រសួង​រៀបចំ​ដែនដី​បដិសេធ​សំ​ណើសុំ​អន្តរាគមន៍​របស់​ពលរដ្ឋ​កោះកុង​មួយ​ក្រុម​លើ​ករណី​ក្រុមហ៊ុន​មិន​ផ្តល់​សំណង​

ក្រសួង​រៀបចំ​ដែនដី​ បដិសេធ​សំ​ណើសុំ​អន្តរាគមន៍​របស់​ប្រជាពលរដ្ឋ​មួយ​ក្រុម​មក​ពី​ខេត្តកោះកុង​ ដែល​អះអាង​ថា​ ក្រុមហ៊ុន​បញ្ជាទិញ​ស្ករអំពៅ​ពី​កម្ពុជា​មួយ​ មិនបាន​ផ្តល់​សំណង​ជូន​ពួកគេ​តាម​ការសន្យា​។

ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាង១០០នាក់​ ដែល​អះអាង​ថា​ តំណាង​ឱ្យ​ពលរដ្ឋ២០០គ្រួសារ ​មក​ពី​ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​ បាន​ប្រមូល​ផ្តុំគ្នា​មុខក្រសួង​រៀបចំ​ដែនដី​​ ដើម្បី​សុំ​អន្តរាគមន៍​ជួយ​ដោះស្រាយ​សំណង​បន្ថែម​លើ​ជម្លោះដីធ្លី​របស់​ពួកគាត់​ដែលអូស​បន្លាយ១៤ឆ្នាំ​មក​ហើយ​។

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ខេត្តកោះកុង​អូស​បន្លាយ​រយៈពេល១៤ឆ្នាំ ​ស្នើ​ក្រសួង​ដោះស្រាយ​

ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាង១០០នាក់​ ដែល​អះអាង​ថា​ តំណាង​ឱ្យ​ពលរដ្ឋ២០០គ្រួសារ ​មក​ពី​ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​ បាន​ប្រមូល​ផ្តុំគ្នា​មុខក្រសួង​រៀបចំ​ដែនដី​នៅ​ថ្ងៃនេះ​ ដើម្បី​សុំ​អន្តរាគមន៍​ជួយ​ដោះស្រាយ​សំណង​បន្ថែម​លើ​ជម្លោះដីធ្លី​របស់​ពួកគាត់​ដែលអូស​បន្លាយ១៤ឆ្នាំ​មក​ហើយ​។

ដីសហគមន៍តំបន់​ទេសចរណ៍​ទឹកធ្លាក់​ព្រះ​និម្មិត​នេះ​ ​ស្ថិតនៅ​ជាផ្នែក​មួយ​នៃ​ព្រៃឈើ​សហគមន៍​ព្រះលាន​ទំហំ​ ១,២៣៣ហិ​កតា​ ដែល​គ្របដណ្ដប់​លើ​ភូមិ​កំពង់​សាមី​ ស្ថិតនៅ​ក្នុង​ឃុំ​កំពង់ស្រឡៅ​ពីរ ស្រុកឆែប ខេត្តព្រះវិហារ។

តំណាង​សហគមន៍​ព្រះលាន​ចោទ​មេបញ្ជាការ​ភូមិភាគ៤ថា​ចូល​ទន្ទ្រាន​ដី​សហគមន៍​

មេបញ្ជាការ​នៃ​យោធភូមិភាគ​ ៤ប្រចាំ​ទិស​ខេត្តព្រះវិហារ​ រង​ការ​ចោទ​ថា​ បាន​ចូល​ឈូស​ឆាយដី​ព្រៃ​សហគមន៍​ព្រះលាន​ ដែល​ជាផ្នែក​មួយ​នៃ​ដី​ព្រៃ​ស្ថិត​ក្រោម​ច្បាប់​អភិរក្ស​សម្រាប់​ទុក​ឱ្យ​ពលរដ្ឋ​ជាង​ ២,៥០០នាក់​ប្រើប្រាស់​រួម​។

រូបភាពខ្លះៗពីមជ្ឈមណ្ឌលវប្បធម៌ភ្នំដោះក្រមុំ ១០១ហិកតា។ (ផ្ដលឱ្យពី តំណាងជនជាតិដើមភាគតិចពូនង ខេត្តមណ្ឌលគិរីឱ្យ)

ជនជាតិ​ដើម​ភាគតិច​ខេត្តមណ្ឌលគិរី​៖ ការ​វាស់ដី​របស់​មន្ត្រី​ជំនាញ​ធ្វើ​ឱ្យ​បាត់​ដី​មជ្ឈមណ្ឌល​ជនជាតិ​ដើម​

តំណាង​ជនជាតិ​ដើម​ភាគតិច​ពូន​ងនៅ​ខេត្តមណ្ឌលគិរី​ បាន​អះអាង​ថា​ ផ្ទៃដី​មួយចំនួន​នៃ​ដី​សហគមន៍​របស់​ពួកគេ​ បាន​បាត់បង់​ ក្រោយពី​មន្ត្រី​សុរិយោដី​ខេត្ត​នេះ​ បាន​ចុះ​វាស់វែង​ព្រំ​ដី​របស់​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ភ្នំ​ដោះក្រមុំ​។

នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ប្រជាពលរដ្ឋរងគ្រោះដីធ្លីនៅក្នុងខេត្តព្រះសីហនុ បានមកប្រមូលផ្ដុំគ្នានៅមុខសាលាខេត្តព្រះសីហនុ ដើម្បីសុំប្រារព្ធទិវាសិទ្ធមនុស្ស ១០​​ធ្នូ ខួបលើកទី៧១ បើទោះបីជាអភិបាលខេត្តនេះ មិនអនុញ្ញាឲ្យធ្វើក៏ដោយ។

ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​នៅ​​ព្រះសីហនុ​​​ប្រមូល​ផ្ដុំ​តវ៉ា​ ក្រោយ​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​រៀបចំ​ទិវា​សិទ្ធិ​មនុស្ស

ប្រជាសហគមន៍មានជម្លោះដីធ្លីនៅខេត្តព្រះសីហនុ បានសម្រេច​ចិត្ត​មិន​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ធ្នូ​នោះ​ទេ បន្ទាប់​ពី​​ពលរដ្ឋ ៤​រូប​ដែល​ជា​តំណាង​​របស់​ពួកគេ ​រង​ការ​គំរាម​កំហែង​ចាប់​ខ្លួន ក្រោយ​ពី​បាន​ស្នើ​សុំ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ។

អ្នកភូមិប្រមាណជិត២០០នាក់ បានប្រមូលផ្តុំគ្នាមុខប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីគាំទ្រតំណាងរបស់ពួកគេ៣នាក់ ដែលត្រូវបាននគរបាលហៅឲ្យឆ្លើយបំភ្លឺនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩។

អ្នកភូមិជិត២០០នាក់នៅកោះកុងប្រមូលផ្តុំមុខប៉ុសិ៍្តនគរបាលជីខលើ ដើម្បីគាំទ្រតំណាងរបស់​ខ្លួន​ដែលត្រូវ​ចូលឆ្លើយបំភ្លឺ

​តំណាងពលរដ្ឋអះអាងថា អ្នកភូមិប្រមាណជិត២០០នាក់ បានប្រមូលផ្តុំគ្នាមុខប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីគាំទ្រតំណាងរបស់ពួកគេ៣នាក់ ដែលត្រូវបាននគរបាលហៅឲ្យឆ្លើយបំភ្លឺនៅថ្ងៃនេះ។

វេទិកាផ្សព្វផ្សាយព័ត៌មានស៊ើបអង្កេតស្ដីពី "ការអភិវឌ្ឍ"

របាយការណ៍រកឃើញថា ក្រុមហ៊ុន​ចិន​អភិវឌ្ឍលើដីជាង៤ម៉ឺនហិកតានៅព្រះវិហារប៉ះពាល់ពលរដ្ឋ២៥ភូមិ

របាយការណ៍ស៊ើបអង្កេតរបស់អង្គការមួយ បានរកឃើញថា ក្រុមហ៊ុនចិនមួយទទួលបានដីសម្បទានសេដ្ឋកិច្ចនៅខេត្តព្រះវិហារទំហំជាង៤ម៉ឺនហិកតា ដែលធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋជនជាតិកួយជាង២០ភូមិ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ