ស៊ើបអង្កេត

គ្រួសារហ៊ុនសាងសង់ផ្ទះលើដី​ប្រមាណ​៤ហិកតា​ក្នុង​ក្រុង​​សៀម​រាប

សំណង់វីឡាថ្មីកំពុងលេចឡើងលើដីប្រមាណ​៤ហិកតា ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នៅមិនឆ្ងាយប៉ុន្មានពីមាត់ស្ទឹងសៀមរាប ដែលជាតំបន់ទេសចរណ៍។ ផ្ទះវីឡាដ៏ស្កឹមស្កៃនេះ ត្រូវបានពលរដ្ឋមួយចំនួន និងមន្រ្តីមូលដ្ឋានដែលដឹងរឿងនេះ លើកឡើងថា ជារបស់ក្រុមគ្រួសារហ៊ុន ដោយសារអ្នកស្រី ហ៊ុន ម៉ាណា កូនស្រីរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមកមើលការដ្ឋានសាងសង់។

ព័ត៌មានស៊ីជម្រៅ៖ សំណុំ​រឿង​លោក លិម គិមយ៉ា ជា​ករណី​ឃាតកម្ម​នយោបាយ​ដែល​រដ្ឋាភិបាល​ខ្មែរ​និង​ថៃ​រួម​គ្នា​បិទ​បាំង

សំណុំរឿងឃាតកម្មលើអតីតមន្ត្រីបក្សប្រឆាំងសញ្ញាតិខ្មែរ-បារាំង គឺលោក លិម គិមយ៉ា ដែលត្រូវបានកប់ទុកអស់រយៈពេល​៩ខែមកនេះ ត្រូវបានគាស់រំលើងឡើងវិញហើយ។ តុលាការក្រុងបាងកក បានបើកសវនាការជំនុំជម្រះសំណុំរឿងក្ដៅគគុកនេះ កាលពីថ្ងៃទី៣០ ខែកញ្ញា ក្រោយផ្អិបទុកអស់រយៈពេលជាច្រើនខែ។ ក្រោយជំនុំជម្រះបាន នៅថ្ងៃទី៣ ខែតុលា តុលាការទីក្រុងបាងកក បានសម្រេច​កាត់ទោសខ្មាន់កាំភ្លើង ជាជន​ជាតិ​ថៃ ឱ្យជាប់ពន្ធនាគារមួយជីវិត។

ច្រក​ទ្វារព្រំដែន​កម្ពុជា-ថៃ ក្លាយ​ជាកន្លែង​ធ្វើ​ជំនួញ​របស់​មន្ត្រី​ពុករលួយ

តាមផ្លូវឆ្ពោះទៅកាន់ច្រកព្រំដែនមួយក្នុងខេត្តបន្ទាយមានជ័យ លោក នរៈ ជាឈ្មោះដែលវីអូឌីហៅដើម្បីសុវត្ថិភាពប្រភព ក្នុងវ័យ៤០ឆ្នាំប្លាយ ជាអ្នករត់តាក់ស៊ីចាស់វស្សាម្នាក់ បានរំឮកឡើងវិញនូវរឿងរ៉ាវប្លែកៗ ពាក់ព័ន្ធនឹងមុខ​របរ​របស់លោក ជាពិសេសគឺការ​ដឹក​ជនអន្តោប្រវេសន៍ខុសច្បាប់ ពីរាជធានីភ្នំពេញ ទៅកាន់ព្រំដែនកម្ពុជា-ថៃ។

កសិករជាង២០០​គ្រួសារ​នៅ​ខេត្ត​ក្រចេះរ​ង​ការ​រំលោភ​យក​ដី​ពី​ក្រុម​ហ៊ុន​វៀត​ណាម​និង​យាយី​ពី​តុលាការ

សាលាដំបូងខេត្តក្រចេះ បន្ត​កោះ​ហៅ​តំណាង​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​៦នាក់ នៅ​ឃុំ​កោះ​ខ្ញែរ ឱ្យ​ចូល​ខ្លួន​បំភ្លឺ​ពី​បទ​ប្រើ​​អំពើ​ហិង្សា តាម​ការ​ប្តឹង​ចោទ​ពី​ក្រុម​ហ៊ុន​វៀត​ណាម ដែល​ក្រុម​អ្នក​រង​គ្រោះ លើក​ឡើង​ថា ជា​រឿង​អយុត្តិធម៌​បំផុត សម្រាប់​​​ពួក​គេ​ជាម្ចាស់​​ដី ដែលកំពុងរងការរំលោភបំពាន។

កា​ស៊ីណូ​​អនឡាញ​​របស់​​អ្នក​មាន​អំណាច ​បន្ត​​ប្រតិបត្តិការ​​នៅ​​កម្ពុជា បើ​​ទោះ​បី​រដ្ឋាភិបាល​​ព្រមាន​​បិទ​ល្បែង​ខុស​​ច្បាប់​

ការ​​ស៊ើប​​អង្កេត​​មួយ​​​របស់​​អ្នកសារព័ត៌មាន វីអូឌី ​​រក​​ឃើញ​​ថា​ កាស៊ីណូ​​មួយ​​ចំនួន​​កំពុង​​​បន្ត​​ប្រតិបត្តិការ​ល្បែង​​អនឡាញ​​ខុស​ច្បាប់ ​ចេញ​ពី​​ទីតាំង​​ក្នុង​​ប្រទេស​​កម្ពុជា បើ​ទោះ​​បី​រដ្ឋាភិបាល​​បាន​​បញ្ជា​​ឲ្យ​​បិទ​​ល្បែង​អនឡាញ​​ក៏​ដោយ។

ការចាប់ខ្លួនមន្ត្រីកម្ពុជាទាក់ទងនឹងរឿងជួញដូរសត្វស្វាខុសច្បាប់ ជា«ការពញ្ញាក់»នៅក្នុងវិស័យជួញដូរសត្វព្រៃ

បើយោងតាមនាយកដ្ឋានយុត្តិធម៌សហរដ្ឋអាមេរិកបានឱ្យដឹងថា លោក ម៉ះផល គឺជាបុគ្គលម្នាក់ក្នុងចំណោម៨នាក់ផ្សេងទៀតដែលរងការចោទប្រកាន់ថាជា «ក្រុមអ្នករត់ពន្ធវានរសត្វអន្តរជាតិ» ក្នុងនោះក៏មានប្រធាននាយកដ្ឋាននៃរដ្ឋបាលព្រៃឈើកម្ពុជា ព្រមទាំងម្ចាស់ក្រុមហ៊ុន នាយកគ្រប់គ្រងទូទៅ និងបុគ្គលិក៤ នាក់ផ្សេងទៀតមកពីក្រុមហ៊ុន Vanny Resource និង Bio Research (ឈ្មោះក្រុមហ៊ុនចម្បងនៅហុងកុង) ដែលជាកន្លែងផ្គត់ផ្គង់សត្វស្វាបង្កាត់ពូជ។
Loading
All articles loaded
No more articles to load