លោក អ៊ឹង លីប៉េង ទោះធ្លាប់ជាប់ពន្ធនាគារបន្តចោទលោក អ៊ាង សុផល្លែត ស៊ីដាច់លុយជាង ៨ម៉ឺនដុល្លារ
លោក អ៊ឹង លីប៉េង ទោះធ្លាប់ជាប់ពន្ធនាគារជិត ១ឆ្នាំ នៅតែរក្សាជំហរ ទាមទារយុត្តិធម៌ ជុំវិញការចោទថា រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ដែលជាកូនប្រសារលោក ជា សុផារ៉ា នោះថា បានស៊ីដាច់ប្រាក់កម្រៃជើងសារ របស់ខ្លួនជាង ៨ម៉ឺនដុល្លារ ជុំវិញការជួយទិញដីជាង ៧ហិកតា ក្នុងរាជធានីភ្នំពេញ។